Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចហៅថាទំនាក់ទំនងសេដ្ឋកិច្ច ?

២. ចូរនិយាយពីសកលភាវូបនីយកម្មនិងតួនាទីរបស់វា។

៣. ចូរនិយាយពីធនាគារពិភពលោកនិងតួនាទីរបស់វា ។

៤. តើទស្សនវិស័យសេដ្ឋកិច្ចរបស់ព្រះពុទ្ធសាសនាចែកជាប៉ុន្មានផ្នែក ? អ្វីខ្លះ ? ចូររៀបរាប់ ។

៥. តើចំណុចសំខាន់នៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិមានអ្វីខ្លះ ?

ចម្លើយ

១. ទំនាក់ទំនងសេដ្ឋកិច្ច គឺជាដំណើរការនៃការទាក់ទងផ្នែកសេដ្ឋកិច្ចជាតិជាមួយសេដ្ឋកិច្ចអន្តរជាតិជាពិសេសជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ ប្រទេសនានានៅលើពិភពលោកនិងអង្គការអន្តរជាតិផ្សេងៗទៀត។

២. សកលភាវូបនីយកម្មគឺជាដំណើរការមួយដែលសេដ្ឋកិច្ច សង្គមនិងវប្បធម៌តំបន់និងពិភពលោកបានរលាយចូលគ្នាតាមរយៈបណ្តាញទំនាក់ទំនងនិងពាណិជ្ជកម្ម។សកលភាវូបនីយកម្មមានតួនាទីបង្កើនទំនាក់ទំនងនិងភាពពឹងពាក់គ្នាទៅវិញទៅមក ដោយផ្អែកលើផ្នែកសេដ្ឋកិច្ចនៃពិភពលោក។ សកលភាវូបនីយកម្មក្តោបយកបញ្ហាមួយចំនួនដូចជាពាណិជ្ជកម្មអន្តរជាតិ វិនិយោគទុនអន្តរជាតិនិងហិរញ្ញវត្ថុអន្តរជាតិ ពោលគឺការជួយបង្កើនទំហំនៃចំណូលសេដ្ឋកិច្ចជាតិ។​ លើសពីនេះសកលភាវូបនីយកម្ម ក៏និយាយផងដែរអំពីការព្រួយបារម្ភខាងវិបត្តិហិរញ្ញវត្ថុ និងការបាត់បង់ការងារអំពីបរិស្ថានឧក្រិដ្ឋកម្មអំពីហិង្សា និងភេរវកម្មសកលសក្តានុពលដែលមិនទាន់ប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចដែលជាការងារនាំនៅដល់សហរណកម្មសេដ្ឋកិច្ចដ៏ប្រសើរ។

៣. ធនាគារពិភពលោកជាវាក្យសព្ទមួយដែលគេត្រូវប្រើដើម្បីរៀបរាប់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយដែលផ្តល់ប្រាក់កម្ចី ឬផ្តល់ឥណទានដល់ប្រទេសកំពុងអភិវឌ្ឍសម្រាប់កម្មវិធីសំខាន់ៗ។ ធនាគារពិភពលោកមានគោលដៅកាត់បន្ថយភាពក្រីក្រ។ ធនាគារពិភពលោក ខុសពីក្រុមធនាគារពិភពលោកត្រង់ថាធនាគារពិភពលោក មានតែស្ថាប័នពីរគឺធនាគារអន្តរជាតិសម្រាប់ការស្ថាបនាឡើងវិញនិងការអភិវឌ្ឍនិងសមាគមន៍អភិវឌ្ឍអន្តរជាតិ ទីភ្នាក់ងារធានារ៉ាប់វិនិយោគទុនពហុភាគីនិងមជ្ឈមណ្ឌលអន្តរជាតិ សម្រាប់ការដោះស្រាយវិវាទវិនិយោគទុន។ ស្ថាប័នទីពីរគឺមូលនិធិរូបីយវត្ថុអន្តរជាតិដែលមានទំនាក់ទំនងនឹងធនាគារពិភពលោក។ ស្ថាប័នទាំងពីរមានទីតាំងនៅរ៉ាស៊ីនតោន។ ធនាគារពិភពលោកគ្រប់គ្រងដោយជនជាតិអាមេរិក ឯមូលនិធិរូបីយវត្តុអន្តរជាតិគ្រប់គ្រងដោយជនជាតិអឺរ៉ុប។ តួនាទីរបស់ធនាគារពិភពលោកគឺផ្តល់ប្រាក់កម្ចីឬផ្តល់ឥណទានដល់គម្រោងសំខាន់ៗ ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជាសមាជិកក្នុងគោលដៅដើម្បីកាត់បន្ថយភាពក្រីក្រ។

៤. ទស្សនវិស័យសេដ្ឋកិច្ចរបស់ព្រះពុទ្ធសាសនាចែកជាពីរផ្នែកគឺ ផ្នែកសេដ្ឋកិច្ចជាន់ ទាប និងផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់។

១. ផ្នែកសេដ្ឋកិច្ចជាន់ទាប ៖ ទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ឬគ្រួសារនីមួយៗដូចជា ៖

ក. ការតាំងខ្លួននៅក្នុងឋានៈមាំទាំតាមផ្លូវសេដ្ឋកិច្ច ប្រកបដោយអង្គ ៤ប្រការ

  • ការសំភីសង្វាតស្វែងរកទ្រព្យគ្រប់គ្រងប្រភេទ ទាំងមានរូប និងគ្មានរូប
  • ការចេះស្គាល់របៀបទុកដាក់ទ្រព្យសម្បត្តិឬចេះសន្សំសំចៃ
  • ការចេះសេពគប់និងមិត្តសំលាញ់ មានចរិយាថ្លៃថ្នូរឬចេះច្នៃមិត្តអាក្រក់ឱ្យ ក្លាយទៅជាមិត្តល្អ
  • ការចេះចាយវាយឱ្យសមគួរដល់ឋានៈនៃទ្រព្យសម្បត្តិឬចេះរៀនរស់ក្នុង សភាពសន្តោស។

ខ. ការវៀរចាកអបាយមុខ ៤ប្រការដែលនាំឱ្យសូន្យទ្រព្យ

  • ជាអ្នកប្រព្រឹត្តល្បែងស្រី
  • ជាអ្នកប្រព្រឹត្តល្បែងស្រា
  • ជាអ្នកប្រព្រឹត្តល្បែងស៊ីសង
  • ជាអ្នកសេពគប់មនុស្សអាក្រក់ដោយគ្មានកែ គ្មានច្នៃមិត្តអាក្រក់ឱ្យក្លាយទៅជាមិត្តល្អ

គ. ប្រកាន់យកនូវសុខ ៤ប្រការ

  • សុខកើតពីការមានទ្រព្យ ដែលបានពីកម្លាំងធ្វើការផ្ទាល់ខ្លួន
  • សុខកើតមកពីការចាយវាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន
  • សុខកើតអំពីការមិនជំពាក់បំណុលគេ
  • សុខកើតអំពីការប្រកបអាជីវកម្ម ដែលគ្មានទោស

២. ផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់ ៖ ដំបូងបង្អស់មនុស្សមនុស្សត្រូវខំធ្វើសេដ្ឋកិច្ចគ្រប់យ៉ាងឱ្យមានវឌ្ឍនភាពនៅក្នុង កម្រិតមធ្យម រហូតដល់កម្រិតខ្ពស់ដើម្បីផ្តល់សេចក្តីសុខស្រួលដល់ជីវិតរបស់ខ្លួន។ យើងម្នាក់ៗត្រូវតែព្យាយាមធ្វើជាចៅហ្វាយនាយ នៃសេចក្តីត្រូវការមានន័យថាព្យាយាមលុះត្រាតែបានសម្រេចបើមិនបានកុំឈប់កុំថយក្រោយ។ នេះជាសេដ្ឋកិច្ចជាន់ខ្ពស់ដែលព្រះសម្មាសម្ពុទ្ធទ្រង់ឱ្យឈ្មោះថា “បរមត្ថប្រយោជន៍” និងមានលំដាប់លេខរៀងដូចជា សេដ្ឋកិច្ចសម្រាប់ជីវិតបច្ចុប្បន្ន សេដ្ឋកិច្ចសម្រាប់ជីវិតថ្មីនិងសេដ្ឋកិច្ចសម្រាប់ជីវិត ព្រះនិព្វាន។

៥. ចំណុចសំខាន់នៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិមាន

  • រួមរស់នៅក្នុងសន្តិភាពរួមកម្លាំងគ្នា ដើម្បីថែរក្សានូវសន្តិភាព និងសន្តិសុខ អន្តរជាតិ។
  • អនុវត្តន៍គោលការណ៍ច្បាប់ ដោយមិនប្រើកម្លាំងអាវុធលើកលែងតែករណីចាំបាច់ ដើម្បីផលប្រយោជន៍រួម។
  • ពឹងផ្អែកលើស្ថាប័នអន្តរជាតិ ដើម្បីជួយឱ្យមានវឌ្ឍនភាពខាងវិស័យសេដ្ឋកិច្ចនិងសង្គមដល់ប្រជាពលរដ្ឋទាំងឡាយ។
  • រក្សានូវសន្តិសុខនិង សន្តិសុខអន្តរជាតិហើយដើម្បីសម្រេចនូវគោលបំណងនេះ ត្រូវអនុវត្តន៍វិធានការរួមគ្នាដ៏សក្តិសិទ្ធិ ដើម្បីការពារនឹងបញ្ចៀស មិនឱ្យមានការគំរាមកំហែងលើសន្តិភាព និងបង្រាបអំពើរាតត្បាតទាំងឡាយ ឬអំពើអ្វីដែលធ្វើ ឱ្យប្រេះឆាសន្តិភាពតាមមធ្យោបាយសន្តិវិធី និងអនុលោមតាមគោលច្បាប់យុត្តិធម៌ និងសិទ្ធិអន្តរជាតិ។
  • ពង្រីកទំនាក់ទំនងមិត្តភាព រវាងប្រជាជាតិទាំងឡាយដោយផ្អែកលើគោលការណ៍សមភាពនៃសិទ្ធិរបស់ប្រជាពលរដ្ឋ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាពលរដ្ឋទាំងនោះ។
  • សម្រេចឱ្យបានកិច្ចសហប្រតិបត្តិការ ជាអន្តរជាតិក្នុងគោលបំណងដោះស្រាយរាល់បញ្ហា អន្តរជាតិនានា។
  • សមាជិកទាំងអស់ត្រូវបំពេញដោយសុចរិត នូវកាតព្វកិច្ចរបស់ខ្លួនតាមធម្មនុញ្ញ សហប្រជាជាតិ។
  • ដំណោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី។
  • ក្នុងកិច្ចប្រាស្រ័យអន្តរជាតិ សមាជិកទាំងអស់មិនត្រូវគំរាមកំហែង ឬប្រើកម្លាំង ប្រឆាំងនឹងបូរណភាពទឹកដីឬឯករាជ្យនយោបាយនៃរដ្ឋទាំងមូលក្តី ឬប្រឆាំងបែបណាមួយដែលមិនសមស្របនឹងគោលបំណងរបស់សហប្រជាជាតិ។
  • សមាជិកសហប្រជាជាតិ ត្រូវជួយឧបត្ថម្ភដោយពេញបន្ទុកដល់អង្គការនេះ ហើយមិនត្រូវឧបត្ថម្ភដល់ដល់រដ្ឋណាមួយដែលអង្គការសហប្រជាជាតិបានរិតត្បិតឡើយ។
  • អង្គការសហប្រជាជាតិត្រូវធ្វើយ៉ាងណាឱ្យរដ្ឋទាំងឡាយដែលមិនមែនជាសមាជិកប្រព្រឹត្តតាមគោលការណ៍ច្បាប់ដើម្បីទ្រទ្រង់នូវសន្តិភាព និងសន្តិសុខអន្តរជាតិ។
  • អង្គការសហប្រជាជាតិមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកនីមួយៗ។

វិញ្ញាសាទី២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login