Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអរិយសច្ចជាអ្វី ? ចែកចេញជាប៉ុន្មាន ? អ្វីខ្លះ ? ចូររៀបរាប់។

២.​ តើគោលដៅនៃអរិយសច្ចនាំឱ្យមនុស្សទទួលបានអ្វី ? ដើម្បីសម្រេចបានសមិទ្ធិផលទាំងនេះតើមនុស្សត្រូវធ្វើដូចម្តេច ?

៣. តើគោលការណ៍សំខាន់ៗនៃគោលគំនិតអប់រំនៅក្នុងព្រះពុទ្ធសាសនាមានអ្វីខ្លះ ?

៤. តើសីលធម៌របស់ព្រះពុទ្ធនិងសេចក្តីថ្លែងការណ៍ជាសកលស្តីពីមនុស្សមានគោលបំណងអប់រំមនុស្សយ៉ាងដូចម្តេច ?

៥. ដើម្បីបង្កើតសន្តិភាពពិតនិងយូរអង្វែង តើមនុស្សនិងប្រជាជាតិទាំងអស់ត្រូវធ្វើដូចម្តេច ?

ចម្លើយ

១. អរិយសច្ច សំដៅលើសេចក្តីពិតរបស់អរិយបុគ្គល ឬសេចក្តីសុខពិតឥតល្អៀង។ អរិយសច្ចមាន៤យ៉ាងគឺ ៖

  • ទុក្ខអរិយសច្ច គឺសេចក្តីទុក្ខដែលជាពិតរបស់មនុស្សគឺគ្មាននរណាម្នាក់អាចគេចផុតបានឡើយមនុស្សគ្រប់រូបត្រូវតែមានទុក។ មូលហេតុនៃទុក្ខគឺជាតិ ព្យាធិ ជរា និងមរណៈ។
  • សមុទយអរិយសច្ចៈ គឺមូលហេតុដែលនាំឱ្យមានទុក្ខរាល់សេចក្តីទុក្ខទាំងអស់ សុទ្ធតែមានមូលហេតុ។ មូលហេតុដែលនាំឱ្យមានទុក្ខគឺអវិជ្ជា និងតុណ្ហា។
  • និរោធអរិយសច្ចៈ គឺការរំលត់ទុក្ខ។ ដើម្បីរំលត់ទុក្ខគេត្រូវបំបាត់អវិជ្ជានិងតណ្ហា។
  • មគ្គអរិយសច្ចៈ គឺផ្លូវដើម្បីរំលត់ទុក្ខ។ ដើម្បីរំលត់ទុក្ខហើយឈានទៅដល់ព្រះនិញ្វន គេត្រូវប្រកាន់ផ្លូវកណ្តាលប្រកបដោយអង្គទាំង ៨គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មមន្ត សម្មាអាជិវៈ សម្មាវាយាម សម្មាសតិ និងសម្មាសមាធិ។

២. គោលដៅនៃអរិយសច្ចជាកុសលដ៏ខ្ពង់ខ្ពស់បំផុតនាំព្រោះឱ្យមនុស្សទទួលបានភាពឋិតថេរ សន្តិភាព ភាពបរិសុទ្ធនិងសុភមង្គលកម្រិតខ្ពស់។ មនុស្សដែលអនុវត្តទ្រឹស្តីនេះអាចនឹងក្លាយជាមនុស្សដ៏ប្រសើរបំផុត។ ដើម្បីសម្រេចបានសមិទ្ធិផលទាំងនេះ ជាការចាំបាច់បំផុត មនុស្សត្រូវមានការសិក្សាការប្រតិបត្តិ ការបណ្តុះបញ្ញា និងការយល់ដឹងល្អនិងត្រឹមត្រូវហើយត្រូវធ្វើខ្លួនឱ្យរួចចាកផុតពីធម៌វិបល្លាសទាំងឡាយ។

៣.​ គោលការណ៍សំខាន់ៗនៃគោលគំនិតអប់រំនៅក្នុងព្រះពុទ្ធសាសនាមាន ៖

  • ការមិនប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង
  • ការប្រព្រឹត្តតែអំពើល្អគ្រប់បែបយ៉ាង
  • ការអប់រំចិត្តគំនិត ឱ្យបរិសុទ្ធស្អាតស្អំល្អប្រពៃផូរផង់វៀរចាកលោភៈ ទោសៈ មោហៈដែលទាំងអស់នេះជាបច្ច័យនៃសេចក្តីទុក្ខគ្រប់បែបយ៉ាង។

៤. សីលធម៌របស់ព្រះពុទ្ធនិងសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សមានគោលបំណងអប់រំមនុស្សឱ្យចេះស្រលាញ់គ្នាគោរពគ្នា និងចេះជួយគ្នាទៅវិញទៅមកដើម្បីរស់នៅក្នុងភាពថ្លែថ្នូរនិងប្រកបដោយសុខសន្តិភាព។

៥. ដើម្បីបង្កើតសន្តិភាពពិតនិងយូរអង្វែងមនុស្សនិងប្រជាជាតិទាំងឡាយ ត្រូវតែជម្រុះចោលភាពសូនតួភាពក្រអឺតក្រទម និងការប្រកាន់ពូជសាសន៍និងតណ្ហាអត្តទត្ថបុគ្គលចំពោះអំណាចនិងទ្រព្យសម្បត្តិ ហើយត្រូវកំចាត់ចោលលោភៈទោសៈនិងមោហៈ។ សម្ភារៈនិយមតែឯងមិនអាចធានាបានសុភមង្គលពិតប្រាកដបានឡើយ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login