Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើយើងត្រូវយកចិត្តទុកដាក់យ៉ាងដូចម្តេចខ្លះចំពោះជនពិការ ?​

២. តើព្រះពុទ្ធសាសនា និងសិទ្ធមនុស្សបានចូលរួមចំណែកក្នុងការរៀបចំសង្គមដូចម្តេចខ្លះ ?

៣. ត្រង់ចំណុចណាខ្លះដែលថាសិទ្ធមនុស្សជាផ្នែកមួយនៃសីលធម៌ព្រះពុទ្ធសាសនា ?

៤. តើព្រហ្មវិហារធម៌ទាំង៤ក្នុងពុទ្ធសាសនាត្រូវគ្នានឹងទស្សនៈសិទ្ធិមនុស្សត្រង់ចំណុចណាខ្លះ ?​

៥. តើយើងត្រូវចូលរួមលើកម្ពស់ផ្នែកសិទ្ធិមនុស្សដូចម្តេចខ្លះ ?

ចម្លើយ

១. យើងត្រូវយកចិត្តទុកដាក់ចំពោះជនពិការដូចតទៅ ៖

  • គោរពសេចក្តីថ្លៃថ្នូរដែលមានពីកំណើតស្វ័យភាពបុគ្គលរួមទាំងសេរីភាពក្នុងការជ្រើសរើសដោយខ្លួនឯងផ្ទាល់ និងឯករាជ្យភាពរបស់បុគ្គល
  • ការមិនរើសអើង
  • ផ្តល់ការចូលរួមយ៉ាងពេញលេញនិងមានប្រសិទ្ធភាពនិងការដាក់បញ្ចូលនៅក្នុងសង្គម
  • គោរពជនពិការគ្រប់ប្រភេទ ហើយត្រូវទទួលស្គាល់ថាជនពិការជាចំណែកនៃភាពចំរុះគ្នារបស់មនុស្សនិងមនុស្សជាតិ
  • ផ្តល់ឳកាសឱ្យបានស្មើភាពគ្នា
  • ជួយផ្តល់លក្ខណៈងាយស្រួលដល់ជនពិការ
  • ផ្តល់សមភាពរវាងបុរសនិងស្រ្តី
  • គោរពសមត្ថភាពរីកចម្រើនរបស់កុមារពិការ និងការគោរពសិទ្ធិកុមារពិការ ដើម្បីរក្សានូវអត្តសញ្ញាណរបស់ពួកគេ។

២. ព្រះពុទ្ធសាសនា និងសិទ្ធមនុស្សបានចូលរួមចំណែកក្នុងការរៀបចំសង្គមដូចជា ៖

  • បានចូលរួមក្នុងការលើកកម្ពស់ នូវតម្លៃរបស់មនុស្សក្នុងសង្គម
  • ការពារសិទ្ធិសេរីភាពរបស់មនុស្ស
  • សង្គមមានសុខសន្តិភាព ស្ថេរភាព
  • សង្គមមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ
  • មនុស្សចេះដោះស្រាយបញ្ហាដោយសន្តិវិធី គ្មានសង្រ្គាមគ្មានចោរកម្ម
  • សង្គមមានយុត្តិធម៌និងមានការអភិវឌ្ឍ
  • មនុស្សក្នុងសង្គម ចេះគោរពសិទ្ធិសេរីភាពគ្នាទៅវិញទៅមកនិងគោរពច្បាប់សង្គម
  • គ្មានការជិះជាន់កេងប្រវ័ញ្ជ គ្មានការរើសអើសប្រកាន់ពូជសាសន៍។

៣. ចំណុចដែលថាសិទ្ធមនុស្សជាផ្នែកមួយនៃសីលធម៌ព្រះពុទ្ធសាសនាគឺ ៖

  • សិទ្ធិមនុស្ស បានណែនាំមនុស្សឱ្យរស់នៅក្នុងសេចក្តីស្រលាញ់គឺមានមេត្តា
  • សិទ្ធិមនុស្ស បានណែនាំឱ្យចេះអាណិតអាសូរគ្នាគឺមានករុណា
  • សិទ្ធិមនុស្ស បានណែនាំមិនឱ្យប្រើអំពើព្រៃផ្សៃតែត្រូវចេះអត់ឱ្យនគ្នា​គឺចេះប្រើអហិង្សា
  • សិទ្ធិមនុស្ស បានណែនាំឱ្យមានឆន្ទៈគោរពច្បាប់របស់ប្រទេសគឺមានធម្មៈ
  • សិទ្ធិមនុស្ស បានណែនាំឱ្យមានចិត្តមុះមុតខាងសីលធម៌និងមនុស្សធម៌ គឺមានបញ្ចសីល។

៤. ព្រហ្មវិហារធម៌ទាំង៤ក្នុងពុទ្ធសាសនាត្រូវគ្នានឹងទស្សនៈសិទ្ធិមនុស្សត្រង់ចំណុច ៖

  • សិទ្ធិមនុស្ស បានណែនាំមនុស្សឱ្យចេះស្រលាញ់រាប់អានគ្នាជាបងប្អូន(មេត្តា)
  • សិទ្ធិមនុស្ស ណែនាំមនុស្សឱ្យចេះអាណិតអាសូរគ្នា(ករុណា)
  • សិទ្ធិមនុស្ស ណែនាំមនុស្សឱ្យចេះត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃ(មុទិតា)
  • សិទ្ធិមនុស្ស ណែនាំមនុស្សឱ្យចេះគោរពសិទ្ធិគ្នាគោរពច្បាប់របស់ប្រទេសស្រលាញ់យុត្តិធម៌(ឧបេក្ខា)។

៥. ដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្សយើងត្រូវធ្វើដូចតទៅ ៖

  • គោរពតម្លៃមនុស្ស គឺមិនត្រូវប្រព្រឹត្តចំពោះមនុស្សដូចជាវត្ថុឡើយ
  • ស្គាល់ពីសិទ្ធិ និងករណីរបស់ខ្លួន
  • ត្រូវចេះប្រើប្រាស់ សិទ្ធិរបស់ខ្លួនឱ្យបានសមស្រប
  • គោរពច្បាប់សង្គម និងដឹងពីតួនាទីរបស់ខ្លួនជាពលរដ្ឋ
  • មានទំនួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន
  • ប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនមិនឱ្យហួសដែនកំណត់នៃច្បាប់ឡើយ
  • មានការសន្តោស និងអាណិតអាសូរចំពោះមនុស្សដែលទាបជាងខ្លួន
  • ប្រកាន់នូវគោលការណ៍យុត្តិធម៌ខ្ជាប់ខ្លួនជានិច្ច។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login