ភាពវឹកកវដែលគួរកត់សំគាល់នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ក្នុងដំណាក់កាលក្រោយការទទួលឯករាជ្យជាតិ មានដូចជា ៖
- សង្រ្គាមនៅតំបន់ឥណ្ឌូចិន ( កម្ពុជា វៀតណាម ឡាវ) ដោយទទួលឥទ្ធិពលនៃសង្រ្គាមត្រជាក់
- ឥណ្ឌូនេស៊ី មានការផ្តួលរំលំស៊ូកាណូពីអំណាចនៅឆ្នាំ ១៩៦៧
- ប្រទេសភូមា បានដឹកនាំនយោបាយមិនចូលបក្សសសម័្ពន្អក្រោមរដ្ឋអំណាចយោធានិយម ដឹកនាំនយោបាយនិយម ដឹកនាំដោយឧត្តមសេនីយនេវីន ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៨៨។ ប្រទេសភូមាបានកាត់ផ្ដាច់ពីពិភពលោក ។
- ហ្វីលីពីនបានអនុញ្ញាតឪ្យសហរដ្ឋអាមេរិកសង់មូលដ្ឋានទ័ព ដើម្បីការពារតំបន់ភូមិភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ទោះបីបានត្រូវមហាជនធ្វើជំទាស់តវ៉ាក៏ដោយ ។
- បញ្ហាទំនាស់ជនជាតិ និងជំនឿសាសនាដែលដែលនាំឪ្យមានរហូតដល់ការបង្ហូរឈាមគ្នា ។ នៅប្រទេសភូមាមានជនជាតិភាគតិច មួយចំនួនបានបះបារជាញឹកញាប់។ នៅហ្វីលីពីនពួកជីវពលអ៉ីស្លាមនិយមបានបះបោរជាទ្រង់ទ្រាយធំ ។