Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើផែនការញូឌៀលជាអ្វី? នរណាជាអ្នកបង្កើតឡើង?​

២. តើលោកស្រី ម៉ាការរេត ថាត់ឆឺ ជាបឆ្នោតជានាយករដ្ឋមន្ដ្រីអង់គ្លេសពីឆ្នាំណា? តើគាត់បានដោះស្រាយអ្វីខ្លះ?

៣. ហេតុអ្វីបានជាកិច្ចព្រមព្រៀមបារាំង កម្ពុជាឆ្នាំ១៨៦៣មានចរិតលក្ខណៈជាការជាក់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំង?

៤. ហេតុអ្វីបានជាព្រះបាទនរោត្តមសីហនុបង្កើតអង្គការសង្គមរាស្រ្ដនិយម?

៥. ចូររៀបរាប់ពីផងល្អនយោបាយអព្យាក្រឹតនិងផលវិបាកនៃការប្រកាន់នយោបាយអព្យាក្រឹត្យ ។

ចម្លើយ

១. ផែនការញូឌៀលមានន័យថា ជាការជួយសង្រ្គោះសេដ្ឋកិច្ចជាបន្ទាន់តាមកំណែទម្រង់របស់រដ្ឋាភិបាល។ ផែនការនេះបង្កើតឡើងដោយលោកប្រធានាធិបតីអាមេរិកឈ្មោះ ហ្រ្វង់គ្លីនរូស្វែល ។

២. លោកស្រី ម៉ាការរេត ថាត់ឆឺ ជាប់ឆ្នោតជានាយករដ្ឋមន្ដ្រីអង់គ្លេសពីឆ្នាំ១៩៧៩។ គាត់បានដោះស្រាយបញ្ហាមួយចំនួនដូច ៖

  • ការយកជ័យដោះស្រាយបញ្ហា មួយចំនួនដូចជា
  • កាត់បន្ថយជម្លោះផ្ទុយក្នុង (បន្ថយការជំទាស់ពីគណបក្សប្រឆាំង)
  • ការធ្វើឪ្យមានការខងប្រេងពីប្រទេសអារ៉ាប
  • កាត់បន្ថយអតុផរណា ...។

៣. បានជាបារាំងការពារកម្ពុជាឆ្នាំ ១៨៦៣ មានចរិតលក្ខណៈជាការជាក់ក្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំង ព្រោះ ៖

  • បារាំងការពារផលប្រយោជន៍ឪ្យកម្ពុជា ដូចជាការពារប្រទេសកម្ពុជាពីការឈ្លានពានរបស់សៀមនិងយួន
  • ការពារស្ដេចខ្មែរ និងគ្រឿងសម្រាប់សោយរាជ្យ
  • បារាំងមានសិទ្ធិរកស៊ីលើទឹកដីខ្មែរ រីឯខ្មែរមានសិទ្ធិរកស៊ីលើទឹកដីសាំងស៊ីនរបស់បារាំង
  • ស្ដេចខ្មែរមានសិទ្ធិប្រើអំណាចនិងថរិកាក្នុងការចំណាយទូទៅ
  • មន្ដ្រីខ្មែរមានសិទ្ធិកាន់កាប់រដ្ឋបាលរាជធានីខេត្តក្រុង
  • ប្រជារាស្រ្ដខ្មែរមិនបង់ពន្ធសព្វសារពើឡើយ
  • សន្ធិសញ្ញាថ្ងៃទី១១ ខែ សីហា ឆ្នាំ ១៨៦៣ បារាំង កម្ពុជា ជាសន្ធិសញ្ញាសមភាព ។

៤. បានជាព្រះបាទនរោត្តមសីហនុបង្កើតអង្គការសង្គមរាស្រ្ដនិយមព្រោះ ៖

  • ដើម្បីរៀបចំសង្គមថ្មីក្រោយពីរបបអាណានិគម
  • រៀបចំសេដ្ឋកិច្ចឪ្យរីកចម្រើន (បរទេស រដ្ឋ មូលដ្ឋាន សហករណ៍ )
  • កសាងហេដ្ឋារចនាសម័្ពន្ធរដ្ឋបាល
  • អភិវឌ្ឍវិស័យវប្បធម៌ (សាលារៀន កីឡា...)
  • បង្កើតសមាជាជាតិ (សភា មន្ដ្រីរាជការ ប្រជារាស្រ្ដ ) បំបាត់អំពើពុករលួយ
  • ចង់អភិវឌ្ឍជាតិឪ្យដូចអារ្យប្រទេស
  • ដើម្បីបង្រួបបង្រួមជាតិនិងដទៃដង្ហែតាមព្រះមហាក្សត្រ
  • ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាសកលនៅខែកញ្ញា ឆ្នាំ ១៩៥៥ ។

៥. រាប់ពីផងល្អនយោបាយអព្យាក្រឹត និងផលវិបាកនៃការប្រកាន់នយោបាយអព្យាក្រឹត្យ ៖

+ ផលល្អ

  • ធ្វើឪ្យអព្យាក្រឹត្យកម្ពុជាល្បីរីកសុសសាយក្នុងតំបន់ និងត្រូវពង្រីងបន្ថែមទៀត
  • ពួកប្រឆាំងមិនហ៊ានប៉ះពាល់នយោបាយអព្យាក្រឹត
  • ប្រជាជនខ្មែរយើងរស់នៅដោយសន្ដិភាពរយៈពេល ១៦ឆ្នាំ ខណៈដែលប្រទេសជិតខាងកំពុងធ្លាក់ក្នុងភ្លើងសង្រ្គាម(វៀតណាម)

+ ផលអាក្រក់

  • នយោបាយអព្យាក្រឹត្យរបស់កម្ពុជាមានការចុះខ្សោយនៅក្នុងសង្រ្គាមត្រជាក់ ដោយយសារតែប្រទេសមហាអំណាចនៃប្លុកទាំងពីរប្រាកដមិនទុកកម្ពុជាមានសុខសន្ដិភាពតាមផ្លូវអព្យារបស់ខ្លួនឡើយ
  • សកម្មភាព នយោបាយ អាមេរិក ថៃ វៀតណាម ខាងត្បូងមានទិសដៅក្នុងប្រចាំនឹងបយោបាយសម្ដេចនរោត្តមសីហនុ ។
  • នយោបាយអព្យាក្រឹតកម្ពុជាត្រូវបានបញ្ចប់ដោយកម្លាំងខាងក្នុងគឺជាការធ្វើដូចរដ្ឋប្រហោរថ្ងៃទី ១៨ មីនា ១៨៧០ ដែលដឹកនាំដោយលោក លន់ នល់ សិរិមតៈ ដើម្បីទម្លាប់នរោមត្តសីហនុចេញពីប្រមុខរដ្ឋ

          ដូចនេះក្នុងស្ថានភាពនៃសង្រ្គាមត្រជាក់ប្រទេសកម្ពុជាយើង ពិតជាមិនអាចប្រកាន់នយោបាយអព្យាក្រឹតបានទេ ពីព្រោះពុំអាចមានលទ្ធភាពការពារខ្លួនឯងទប់ទល់ នឹងការលុកលុយពីសំណាក់ប្រទេសមហាអំណាចឡើយ ។

វិញ្ញាសាទី១៨



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login