Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អំបិលជាគ្រឿងផ្សំម៉្យាងអាចរក្សាម្ហូបទុកបានយូរ។ បរិមាណអំបិលគេទទួលបានខុសគ្នា ទៅតាមសមុទ្រផ្សេងគ្នាពី២០គីឡូក្រាម ទៅ៤០គីឡូក្រាម ក្នុងមួយម៉ែត្រគូប។ គេទទួលបានអំបិលតាមវិធីធ្វើម៉្យាង ដែលយើងមើលឃើញហាក់ដូចងាយស្រួលដោយគ្រាន់តែបង្ហូតទឹកសមុត្រក្រោមកំដៅថ្ងៃ និងខ្យល់។ ការដ្ឋានអំបិលច្រើនធ្វើនៅតាមតំបន់ជាប់មាត់សមុទ្រដោយគេស្ថាបនាអាងទឹក ងាយស្រួលក្នុងការបញ្ចេញបញ្ចូលទឹកសមុទ្រទៅក្នុងស្រែ។ ពេលទឹកជោរគេចំហរទ្វារទឹកិ ហើយគេបិទទ្វារនោះវិញពេលទឹកនាច។ ក្រោយពីបង្ហូតអស់់រយៈពេលជាច្រើនថ្ងៃ គេឃើញមានអំបិលដុះនៅបាតស្រែ។ លក្ខខណ្ឌអាកាសធាតុមានសារៈសំខាន់ណាស់ចំពោះការដ្ឋានស្រែអំបិល។ នៅរដូវគ្មានភ្លៀងធ្លាក់ ធាតុអាកាសល្អមានខ្យល់ និងកំដៅគ្រាប់គ្រាន់ជាអំណោយផលសម្រាប់ផលិតអំបិល។ នៅប្រទេសកម្ពុជាយើងមានការដ្ឋានស្រែអំបិលមួយកន្លែងនៅខេត្តកំពត។ រៀងរាល់ឆ្នាំស្រែអំបិលបានផ្តល់អំបិលសរាប់រយតោន ដែលអាចឆ្លើយតបនឹងតំរូវការរបស់ប្រជាជនយើង។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login