ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សំបកខ្យងជាគ្រោងឆ្អឹងផ្នែកខាងក្រៅរបស់សត្វខ្យងគ្រប់ប្រភេទ ពួកវាកើតមាននៅលើផែនដីប្រហែល ១០០០ លានឆ្នាំមុនកំណើតមនុស្ស។ បន្ទាប់ពីនោះនៅលើផែនដីយើងកើតមានអ្វីៗយ៉ាងសម្បូរបែប។ មនុស្សបុរាណបានប្រើសំបកខ្យងជំនួសសម្ភារៈច្រើនយ៉ាង ដូចជាស្លាបព្រា ចាន ថាស ។ ជាពិសេសគេប្រើជាគ្រឿងអលង្ការការមានខ្សែក ខ្សែដៃជាដើម ចំណែកសំបកខ្យងប្រភេទ ម៉្យាងនៅទ្វីបអាព្រិចគេប្រើជំនួសក្រដាសប្រាក់។ នៅប្រទេសកម្ពុជាយើងនៅស្រុកខ្លះប្រជាជនបានយកសំបកខ្យងលៀសគ្រំគ្រប់ប្រភេទមកដុតយកកំបោរដែលជាគ្រឿងផ្សំស្លាម្លូសំរាប់មនុស្សចាស់ៗ ដែលចេះពិសាស្លាម្លូ។ ចំណែកទឹកកំបោរគេយកទៅជាប្រើជាប្រយោជន៍ច្រើនយ៉ាងទៀតតាមសេចក្តីត្រូវការ។ សំបកខ្យង លៀស គ្រំ សមុទ្រមានច្រើនប្រភេទណាស់គ្មានអ្នកជំនាញណាអាចស្គាល់អស់ឡើយ ។