Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


តាមធម្មតា ពេលណាគេនិយាយពីត្រីឆ្លាម គេគិតទៅដល់អ្នកប្រហារដូចជាពួកឆ្លាមពណ៌ស និងញាតិសន្តានឆ្លាមផ្សេងៗទៀតជាច្រើនក្រុម។ ជាការពិតណាស់ពួកឆ្លាមសាហាវទាំងអស់មិនថាឆ្លាមប្រភេទណាឡើយ។ គេស្គាល់ពួកឆ្លាមប្រហារ និងក្រុមញាតិសន្តានរបស់វាយ៉ាងច្បាស់។ នៅក្នុងភាពយន្តមានតារាងសម្តែងជាច្រើនរួមសម្តែងជាមួយសត្វប្រហារដ៏សាហាវនេះ ក្នុងឈុតឆាកខ្លះបានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំង។ ឆ្លាមខ្នាតធំមានប្រវែងជាង ១០ម៉ែត្រ និងមានធ្មេញមុតស្រួចជាច្រើន អាចបង្កគ្រោះថ្នាក់ខ្លាំងដល់អ្នកមុជទឹក។ នៅសមុទ្រអូស្រ្តាលីមានឆ្លាមសច្រើនជាងនៅអឺរ៉ុប ចំណែកឆ្លាមខៀវនៅអូស្រ្តាលីមានតិចជាង។ ប៉ុន្តែភាគច្រើនជាឆ្លាមប្រភេទខ្នាតតូច។ នៅសមុទ្រអាត្លង់ទិចខាងជើងមានឆ្លាមខ្សាច់ដែលជាប្រភេទឆ្លាមផ្តល់គ្រោះថ្នាក់យ៉ាងខ្លាំង។ ប៉ុន្តែឆ្លាមដែលមានគ្រោះថ្នាក់បំផុតនោះគឺពពួកឆ្លាមខ្លា វាមានដងខ្លួនប្រវែង ៤ម៉ែត្រ។ ពួកវាកាចសាហាវខ្លាំងក្នុងពេលរកចំណី។ ក្រៅពីនេះមានឆ្លាមក្បាលញញួរឆ្លាតវៃក្នុងការវាយលប្រហារ និងឆ្លាមបាឡែនរស់នៅដោយសន្តិភាព ចិញ្ចឹមជីវិតដោយស៊ីប្លង់តុងជាអាហារ។ ឆ្លាមប្រភេទនេះច្រើនរស់នៅសមុទ្រត្រូពិច។ មានឆ្លាមមួយប្រភេទទៀតពេលនៅតូចមានប្រម៉ោយ ដូចដំរី គេហៅថាឆ្លាមដំរី ។ ពួកវារស់នៅសមុទ្រអាត្លង់ទិចខាងជើង ពេលនៅតូចគេឃើញមានខ្លះនៅសមុទ្រមេឌីទែរ៉ានេ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login