Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


រៀបរាប់អំពី និមិត្តកាយកម្រើកោគឺ៖

  • កម្រើកសិរសា ទំនាយថាអ្នកទាំងឡាយនឹងឲ្យលាភ
  • កម្រើកភ្នែកស្តាំ ទំនាយថា អ្នកទាំងឡាយគេស្រឡាញ់រាប់អានច្រើនពុំនោះក្រែង ឬពាក្យមានបើឈឺថ្កាត់
  • កម្រើកភ្នែកឆ្វេង ទំនាយថា នឹងត្រូវធ្វើការអ្វីមួយមិនខាន
  • កម្រើកត្រចៀកស្តំា ទំនាយថា នឹងមានអ្នកដទៃឲ្យទុក្ខទោស
  • កម្រើកត្រចៀកឆ្វេង ឬច្រមុះ ទំនាយថានឹងមានសាច់ញាតិ យកភោជនាហារមកឲ្យ  ។
  • កម្រើកបបូរមាត់លើ ទំនាយថានឹងបាន​ នំចំណី ប្រសើរបរិភាគ
  • កម្រើកបបូរមាត់ក្រោម ទំនាយថានឹងមានកិត្តិសព្ទពិរោះពិត
  • កម្រើកកំភួនដៃឆ្វេង ទំនាយថាឲ្យប្រយ័ត្នខ្មោចក្នុងផ្ទះនឹងឲ្យទោស
  • កម្រើកដៃស្តាំ ទំនាយថាឲ្យ ប្រយ័ត្នមាត់ឈ្លោះប្រកែកនឹងអ្នកណាមួយមិនខាន
  • កម្រើកស្មាឆ្វេង ទំនាយថានិងមានលាភប្រសើរពេក
  • កម្រើកទ្រូងខាងស្តាំ ទំនាយថានឹងឈ្លោះប្រកែកគ្នាពុំបាន
  • កម្រើកទ្រូងខាងឆ្វេង ទំនាយថា នឹងមានបងប្អូនឈឺថ្កាត់ ឬស្លាប់បាត់ពុំជាឡើយ
  • កម្រើកភ្លៅ ដល់សិរសា ទំនាយថានឹងមានអ្នកដទៃស្រឡាញ់រាប់អាន
  • កម្រើកចុងដង្ហើម ទំនាយថានឹងមានអ្នកធំអភិបាលរក្សាយើង
  • កម្រើកភ្លៅស្តំា ទំនាយថានឹងមានលាភប្រសើរក្តាត់ហោង
  • កម្រើកភ្លៅឆ្វេង ទំនាយថាមិនល្អទេ
  • ​កម្រើកកំភួនជើងស្តាំ ទំនាយថានឹងមានមនុស្សក្នុង ស្រុករក្សាយើង
  • កម្រើកកំភួនជើងឆ្វេង ទំនាយថានឹងមានមនុស្សក្នុងស្រុកឲ្យទុក្ខទោស
  • កម្រើខ្នង  ទំនាយថា​នឹងមានអ្នកធំស្រឡាញ់ប៉ុន្តែប្រយ័ត្នសួរទ្រព្យសម្បត្តិយើង
  • កម្រើកផ្ទៃ ( ពោះ ) ទំនាយថានឹងមានអ្នកដទៃស្រឡាញ់យើង
  • កម្រើកដោះស្តាំ ទំនាយថានឹងមានលាភប្រសើរពេកណា
  • កម្រើកដោះឆ្វេង ទំនាយថានឹងមានលាភប្រសើរពេកក្តាត់ណា ( ច្រើនក្រៃ )
  • កម្រើកថ្ពាល់ឆ្វេង ទំនាយថានឹងមានទ្រព្យសម្បត្តិល្អបរិសុទ្ធ
  • កម្រើកថ្ពាល់ស្តាំ ទំនាយថានិងបានទ្រព្យសម្បត្តិល្អបរិសុទ្ធ

· កម្រើកថ្ងាស់ឆ្វេង ទំនាយថានឹងមានញាតិលើកយើងឲ្យធ្វើធំ

· កម្រើកថ្ងាស់ស្តាំ ទំនាយថានឹងមានស្រីឲ្យដល់យើង

· កម្រើកជើងឆ្វេង ទំនាយថាទ្រព្យសសម្បត្តិងនឹងមានទោស

· កម្រើកលិង្គ ( បុរស ) ទំនាយថានឹងមានស្រីស្រឡាញ់យើងពិត

· កម្រើកត្របកភ្នែកក្រោម ទំនាយថា និងកើតមានទោសទុក្ខមិនខាន

· កម្រើកត្របភ្នែកលើ ទំនាយថានឹងមានលាភច្រើនពេកក្តាត់ណា

· កម្រើកភ្លៅទាំងពីរខាង ទំនាយថានឹងមានឃុននាងស្រឡាញ់គាប់ប្រសើរពេកណា

· កម្រើកចង្កូយដៃខាងស្តាំ ទំនាយថានិងបានអង្រឹងស្នែងជិះប្រសើរពេកហោង

· កម្រើកចង្កូតដៃខាងឆ្វេង ទំនាយថានិងបានធ្វើនាយចៅហ្វាយលើគេនឹង មានថ្នាក់លើថែរក្សាទៀតផង

· កម្រើកចង្អុលដៃខាងឆ្វេង ទំនាយថានឹងមានការឈ្លោះប្រកែកគ្នា​

· កម្រើកស្មាស្តាំ ទំនាយថាគេនិងស្រឡាញ់រាប់អានឲ្យលាភ យស ដល់យើង

· កម្រើកស្មាឆ្វេង ទំនាយថានឹងមានឃុននាងឲ្យទ្រព្យប្រសើរពេកណា

· កម្រើកពោះ ទំនាយថានិងមានជម្ងឺក្នុងកាយបើដូច្នោះត្រូវប្រយ័ត្នចំណីអាហារផង

· កម្រើកគ្រប់សាច់ដុំ ទំនាយកថាមានកម្មវិធីសប្បាយៗគ្រាន់តែតិចឬច្រើន

· កម្រើកចិញ្ចើម ទំនាយថានឹងបង្ហាញនូវអារម្មណ៍ដែលគិតក្នុងចិត្តបុគ្គម្នាក់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login