Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


និយាយអំពីតួនាទីរបស់លេខាគឺៈ

  • វាយចម្លង រាល់លិខិតស្នាមឲ្យបានត្រឹមត្រូវ
  • ធ្វើការកត់ត្រា ដោយម៉ាស៊ីន ឬដោយដៃ
  • ធ្វើការកត់ត្រា ជាលាយលក្ខណ៍អក្សរចេញពីការបកស្រាយផ្សេងៗ
  • យល់ និងប្រើប្រាស់ទៅតាមប្រព័ន្ធពេញលេញ នៃភារកិច្ចរបស់ខ្លួនជាមូលដ្ឋាន
  • បើក អាន និងធ្វើការបែងចែកនូវរាល់លិខិតស្នាមដែលបានធ្វើមក
  • បកស្រាយនូវការហៅតាមទូរស័ព្ទ
  • ធ្វើការចាត់ចែង ចង្អុលបង្ហាញ និងរក្សានូវរាល់ខ្លឹមសារដែលបានកត់ត្រា
  • បកស្រាយឲ្យបានត្រឹមត្រូវ ទៅតាមប្រភេទនូវរាល់ការឆ្លើយឆ្លងទំនាក់ទំនងក្នុងករណីគ្មានអ្នកជំនួយ
  • ជួយទំនាក់ទំនងនូវអតិថិជន ឬភ្ញៀវដែលមកពីគ្រប់មជ្ឈដ្ឋានដើម្បីទាក់ទងការងារក្នុងអង្គភាពខ្លួន
  • ធ្វើគម្រោងការក្នុងកិច្ចដំណើរការ និងរៀបចំអនុវត្តរាល់គម្រោងការ ដែលបានលើក
  • រៀបចំនូវរាល់គម្រោងការបញ្ចូលលិខិតចេញ ចូល
  • រៀបចំទុកដាក់ព្រម ទាំងថែរក្សានូវរាល់សម្ភារការិយាល័យនិងឯកសារ
  • វាយអត្ថបទចេញពី សេចក្តីព្រាងចុះលេខចេញពីសេចក្តីព្រាងទៅក្នុងរបាយការណ៍ដែលបានបញ្ចប់
  • យល់នូវរាល់វិធីប្រើប្រាស់ ហើយរៀបចំនូវទម្រង់ការិយាល័យរបសខ្លួន
  • ត្រូវចេះប្រើប្រាស់បន្ថែម និងចេះគណនាលេខដោយម៉ាស៊ីន
  • គ្រប់គ្រងទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ត្រូវរៀបចំ រាយការណ៍ដោយលិខិតស្នាមនិងដោយផ្ទាល់មាត់ចម្លងជូនទៅអ្នកដែលមានការពាក់ព័ន្ធ
  • រក្សានូវរាល់ឯកសារ ថតចម្លងផ្សេងៗទាំងឯកសារហិរញ្ញវត្ថុ ឯកសារតារាងបៀវត្សរបស់អង្គភាព
  • បកស្រាយនូវរាល់ការ​តម្កល់ ឯកសារផ្សេងៗ
  • ថែរក្សានូវឯកសារ គណគ្រប់គ្រងបុគ្កលិកនិងឯកសារហិរញ្ញវត្ថុ
  • ជួយដល់ និយោជិក នូវរាល់ការចំណាយផ្សេងៗក្នុងកិច្ចដំណើរការណាមួយ
  • ចេះប្រើប្រាស់សៀវភៅលេខ នៃទម្រង់ណាមួយ
  • រួមប្រតិបត្តិការថតចម្លងឯកសារ ជាមួយអង្គភាពជាប់ពាក់ព័ន្ធ បើយល់ថាមានការចាំបាច់ណាមួយ
  • ត្រូវកត់ត្រានៅរាល់ពេលប្រជុំ បើមានការអនុញ្ញាត ហើយរៀបចំធ្វើកំណត់ហេតុឲ្យបានត្រឹមត្រូវ
  • បង្កើតនូវផ្នែកចំណុះនិងទម្រង់ការទាំងឡាយណា ដែលយល់ឃើញថាមានការចាំបាច់
  • ធ្វើការផ្លាស់បុគ្គលិកនៅតាមផ្នែកចំណុះប្រសិនបើចង់ផ្លាស់ប្តូរ
  • ធ្វើការផ្លាស់ប្តូរវេនការងារ និងរាយការណ៍អំពីលទ្ធផលការងារនេះ
  • ត្រួតពិនិត្យនូវកម្មករ ​បុគ្គលិកផ្សេងៗទៀត
  • អនុវត្តដោយផ្ទាល់នូវ ការពង្រាលលិខិតនិងការវាយអត្តបទ
  • ជួយក្នុងការបង្កើតខ្លឹមសារពិធីការ របស់អង្គភាព
  • ធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុផ្សេងៗ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login