តួនាទី របស់អ្នកចូលរួមប្រជុំអាចចែកចេញជាបីប្រភេទគឹ៖
ក. តួនាទីរបស់ ប្រធានអង្គប្រជុំ
- ទទួលខុសត្រូវលើការកំណត់របៀបវារៈនិងធ្វើឲ្យអ្នកចូលរួមដឹង ច្បាស់ពីកាលបរិច្ឆេទពេលវេលានិងទីកន្លែង
- បើកអង្គប្រជុំកតាមពេលកំណត់និងប្រកាសសមាសភាពចូលរួម
- កំណត់ចំនួនចាំបាច់ អ្នកចូលរួមក្នុងអង្គប្រជុំ
- ចាត់តាំងលេខកត់ត្រា ប្រសិនបើមិនទាន់មាន
- ត្រួតពិនិត្យប្រធានបទ និងកំណត់ពេលវេលាសម្រាប់ប្រធានបទនីមួយៗ
- បញ្ចៀសបញ្ហាផ្តល់ទស្សនាទាន ដើម្បីឲ្យអង្គប្រជុំពិចារណា
- ធ្វើឲ្យអ្នកបញ្ចេញមតិ ចេះគោរពពេលវេលារបស់ខ្លួន
- សង្ខេបចំណុចសំខាន់ៗ និងទាញសេចក្តីសន្និដ្ឋាន
- ប្រកាសឲ្យដឹង អំពីកាលបរិច្ឆេទ ប្រជុំលើកក្រោយចំពោះករណីណាមួយ ដែលត្រូវអនុវត្ត
- ប្រកាសបិទអង្គប្រជុំ
- ចុះហត្ថលេខា ( ស៊ីញ៉េ ) លើកំណត់ហេតុ
ខ. តួនាទីរបស់សមាជិកអង្គប្រជុំ
- ស្តាប់មតិយោបល់របស់សមាជិកដទៃទៀត
- បញ្ចេញនូវមតិវិជ្ជមាន ( ចេះអធ្យាស្រ័យ )
- ធ្វើតាមគម្រោងការអង្គប្រជុំ
- ចូលរួមចំណែកក្នុងការសម្រេច
- ជួយឲ្យអង្គប្រជុំមានភាព ដំណើរការទៅមុខសម្រេចវត្ថុបំណងអង្គប្រជុំ
គ. តួនាទីរបស់លេខាកត់ត្រា
- ជួនកាលត្រួវទទួលបន្ទុកបែងចែកកំណត់ហេតុប្រជុំលើកមុន និងរបៀបវារអង្គប្រជុំនៅពេលខាងមុខទៀត( ថ្មី )
- កត់ត្រាកំណត់ហេតុអង្គប្រជុំ
- អានកំណត់ហេតុមុននឹងបញ្ចប់អង្គប្រជុំ
- សរសេរកំណត់ហេតុក្រោយ ពេលអង្គប្រជុំនិងចែកជូនសមាជិកអង្គប្រជុំ
- ចុះហត្ថលេខា លើកំណត់ហេតុជាដើម ។