ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រៀបរាប់អំពីនានាភាពនៃពាក្យបណ្តៅមាន៖
ពាក្យបណ្តៅលើសត្វពាហនៈ
ពាក្យបណ្តៅលើបក្សី
· កំប៉េងកំប៉ោះ កំប៉េងអត់ដោះចិញ្ចឹមកូនរស់តើស្អីគេ ? ( សត្វមាន់ )
· ឥតខ្នើយ កើយខ្នង ស្អីគេ ? ( សត្វទា )
· សត្វមួយមកពីជើងក្បាលវាដូចភ្លើង ជើងវាដុះស្នែងតើស្អីគេ ? ( សត្វមាន់គក )
ពាក្យបណ្តៅលើរុក្ខជាតិ
· ប្រឹក្សាដំនាក្បែរផ្លូវ អ្នកផងដើរទៅហៅឯងឆ្លើយឯង តើស្អីគេ ? ( ត្នោតបាទ )
· ប្រឹក្សាបន្លារយពាន់មានថ្នាំងកង់ៗ ដុះដៃពីភ្នែក តើស្អីគេ ? ( ដើមឬស្សី )
· ដើមវាប៉ុនទៀន ស្លឹកវាលៀនប៉ុនថាស ។ ស្អីគេ ? ( ស្លឹកឈូក )
· នាងអើយនាងរេ ដុះកណ្តាលទន្លេ ចាក់ឬសមិនដល់ដី ស្អីគេ ? ( ដើមកំប្លោក )
· នាងអើយនាងនង់ ជង្គង់ឬស្សី មិនដែលដើរដី ដើរលើឈើ ងាប់ ស្អីគេ ? ( ដើមម្លូ )
· បើកសំពត់ឃើញសក់ បកសក់ឃើញសាច់បកសាច់ឃើញស្នូល តើស្អីគេ ? ( ផ្លែពោត )
· បើអត់គេរក ដល់បានមកទ្រង់ព្រះកន្សែង តើស្អីគេ ? ( ផ្លែម្ទេស )
· ប៉ះស្អិត ហិតស្អុយ ប្រថុយឆ្ងាញ់ ស្អីគេ ? ( ផ្លែអូយម៉ូយ )
· ពីតូចល្អម្តង ដល់ចាស់កោងខ្នងល្អម្តងទៀត ស្អីគេ ។ ( ដើមស្រូវ )
· ពិតូចស្លៀកសម្ពត់ ធំឡើងចេះរត់ យកសម្ពត់ជូតក្បាល ស្អីគេ ? ( ផ្លែត្រប់ )
· រុក្ខាយើង ស្គាល់ទាំងអស់ដើមធម្មតាសោះហ៊ានឃាត់គិរី តើស្អីគេ ? ( ដើមរាំងភ្នំ )
· រុក្ខាស្រលូនខ្ពស់ក្រៃ អ្នកផងប្រុសស្រីស្នេហាគ្រប់គ្នាអ្នកសម្គាល់ដែន កម្ពុជារាល់វេលាវាមានប្រយោជន៍ច្រើនមុខ តើស្អីគេ ? ( ដើមត្នោត )
ពាក្យបណ្តៅលើឧទាហរណ៍ប្រើប្រាស់
· ស៊ីនឹងចំពុះ ដល់ជុះនឹងស្លាប់ តើស្អីគេ ? ( នង្គ័ល )
· ក្ងក់ដូចទង់ ក្ងុងដូចត្មាតរកស៊ីសង្វាតរ្ពោះដាក់គ្មាន ស្អីគេ ? ( កណ្តៀវ )
· ឬស្សីមួយគុម្ព ជ្រុកណ្តាលបឹង តើស្អីគេ ? ( អង្រុត )
· លោកចៅហ្វាយនាយដេញ លោកបាឡាត់គ្រវី គ្រវាត់ចេញអាចម៍ចេញនោម តើស្អី ? ( ត្បាលកិនម្សៅ )
· សក្រវាឡខ្សែគ្រវែងវ៉ិត អ្វីទៅនៅម្តុំផ្ចិតក្រវង់ៗ ស្អីគេ ? ( ខ្សែក្រវាត់ )
· សត្វមួយមកពីស្រុកឯលិច កន្ទុយខ្វៀនខ្វិចស៊ីក្បាលមនុស្ស ? ( កន្ត្រៃកាត់សក់ )
· សំយោងសំយុង ទន្លេបួនជ្រុង លូកដៃមិនដល់ ស្អីគេ ? ( កញ្ចក់ឆ្លុះមុខ )
· ស៊ីពីក្តិត ជុះតាមមាត់ស្អីគេ ?( ក្បឿង )
ពាក្យបណ្តៅលើជីវភាពប្រចាំថ្ងៃ
· ដាមអើយស្រីដាម ទឹកភ្នែករហាមគេចាប់ដាមចង ក្រមុំពីរនាក់ដើរតាមគន្លងគេចាប់ដាមចង នៅកោះអន្លុងកី ស្អីគេ ? ( តម្បាញ )
· កៀក ក លៀនអណ្តាត ស្អីគេ ? ( សិតទឹកពី )
· វាយអារស់ អាងាប់ស្រែក ស្អីគេ ? ( បរទេះ )
· អ្នកក្រោមស្រនុក អ្នកលើកើតទុក្ខ បះដៃបះជើង ស្អីគេ ? ( ចែវទូក )
· ឱនក្បាលគូទ ទយ សង្វាតទៅក្រោយញ៉ុកដកៗ ស្អីគេ ? ( ដកស្នូង )
ពាក្យបណ្តៅលើបាតុភូតធម្មជាតិ
· ចាំងមួយថ្ងៃវាល់ល្ងាច រករំកាច់បន្តិចគ្មានតើ ស្អីគេ ? ( ព្រះអាទិត្យ )
· បោះសន្ទូចរំលងភ្នំ ត្រីឆ្តោមាត់ធំ ដេញលេបក្ងោកមាស ស្អីគេ ? ( រាហូចាប់ចន្ទ )
· នួនអើយនាងនួន នាងធំតែខ្លួនទាបជាងស្មៅ ស្អីគេ ? ( ភ្នំ )
· អ្នកអើយអ្នកកំហូច អ្នកចូលលួច ដល់គៀនកោះអ្នកនៅជាប់នឹងខ្ញុំសោះ គេទាំងអស់មើលអ្នកមិនឃើញ ? ស្អីគេ ? ( ខ្យល់ )
· អ្នកមួយមកពីលើ ដើរភ្លីភ្លើជាន់គេជាន់ឯង ស្អីគេ ? ( ភ្លៀងធ្លាក់ )
· ឯកអង្គពង្សពស់ ស្បែកវានោះនៅលើមេឃ ស្អីគេ ? ( មេឃស្រកានាគ )
ពាក្យបណ្តៅធៀប
· ក្បាលពោះឡើងពើង ជញ្ជក់ឈាមរាស្រ្តដូចឈ្លើង ស្អីគេ ? ( ពួកនាហឺ្មុនពុករលួយ )
· ចាស់មិនព្រមទុំ ស្អីគេ ? ( មនុស្សចាស់ខិលខូចធ្វើឬកដូចក្មេង )
· ក្រពើវង្វេងបឹង ស្អីគេ ? ( មនុស្សរមិល )
· ឆ្លាតដូចទន្សាយ ស្អីគេ ? ( អ្នកមានប្រាជ្ញា )
· ភ្នំឥតថ្ម ស្រីល្អឥតប្តី ដំរីឥតភ្លុក ស្អីគេ ? ( ភ្នំពេញ អប្សរា )
· កុំធ្វើដូចសត្វឆ្កែ ស្អីគេ ? ( ខ្ជិល និងល្ងង់ ) ។