Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


រៀបរាប់អំពីនានាភាពនៃសុភាសិត ៖

សុភាសិតតបកស្រាយពីការលោភលន់

  • ឆ្កែនិងអាចម៍ ស្តេចនិងរាជ្យ
  • ជន្លេនមិនដែលខ្ពើមដី មន្រ្តីមិនខ្ពើមមាស
  • ទន្លេដប់ មិនស្កប់សមុទ្ទមួយ...។

សុភាសិតបកស្រាយពីការបេះបោរផ្លូវចិត្ត

  • អ្នកមា​នកុំអាលអរ គេក្រកុំអាលសើច
  • មានមិនដែលបីត ក្រមិនដែលបីជាន់
  • កុំឃើញខ្លាក្រាប ថាខ្លាសំពះ
  • កើតមកមួយជាតិ ធាតុតែមួយកោដ្ឋ...

សុភាសិតបកស្រាយពីសាមគ្គីភាពផ្ទៃក្នុង

  • ចង្គឹះមួយបាច់ កាច់មិនបាក់
  • សម្តីសជាតិ មារយាទសពូជ
  • សូវស្លាប់ខ្លួនចុះ កុំឲ្យស្លាប់ជាតិ ... ។

សុភាសិតបកស្រាយពីការព្យាយាម

  • តក់ៗពេញបំពង់ ឆុងៗរលុងឃែត
  • សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា
  • ប្រញាប់ដេកផ្លូវ សូវៗដេកផ្ទះ....។

សុភាសិតបកស្រាយពីបញ្ហាកសិកម្ម

  • ធ្វើស្រែនិងទឹក ធ្វើសឹកនិងបាយ
  • ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅមើលផៅពូជសណ្តាន
  • ចូរកុំដាក់ស្រូវនៅផ្លូវដំរី....។

សុភាសិតបកស្រាយលើការអប់រំ

  • ចេះដប់ មិនស្មើប្រសប់មួយ
  • ចេះឯ ឲ្យក្រែងចេះគេ
  • គ្រូកាច សិស្សខូច
  • ជាងមិនកើត បន្ទោសដែក...។

សុភាសិតបកស្រាយពីកង្វះលំនឹងអាជីវកម្ម

  • កុំចាក់អង្ករ យកអង្កាម
  • ចាប់នេះ ចាប់នោះ មិនឆ្ពោះត្រង់ណា
  • ប្រាក់ក៏បង់ ថង់ក៏ដាច់....។

សុភាសិតសេរីបកស្រាយសកម្មភាពផ្សេងៗ

  • ឆ្មើងឆ្មៃ ចង្រៃខ្លួន
  • ងប់និងល្បែង តែងវិនាស
  • ខឹងនឹងគោ វាយរទេះ
  • កុំទុំ​ មុនស្រគាល
  • គោមួយក៏យប់ គោដប់ក៏ល្ងាច
  • កុំរងមុខដឹង កុំទទឹងមុខសឹក
  • ចូលព្រៃទាន់នៅព្រឹកចង់សឹកទាន់នៅក្មេង
  • ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ចិត្តក្តៅ
  • សំណាបយោងដី ស្រីយោងប្រុស
  • ក្របីបាត់ទើបធ្វើរបង ពេលប្រលងទើបខំរៀនសូត្រ
  • ហ៊ានស៊ីហ៊ានសង ហ៊ានលួចចម្លង ហ៊ានឲ្យអនុរក្សចាប់
  • ទំពាំងស្នងឬស្សី
  • ពេលវេលាគឺជាមាស់ប្រាក់
  • ដាំក្នុងសាលា ដុះក្នុងសង្គម
  • កូនប្រុស ដើមទ្រូងប្រាំហត្ថ ... ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login