បើផ្អែមទៅតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោមានសេចក្តីថាពាក្យ មេ យើងអាចប្រើថា មី ក៏បានដែរ ៖
- មេកងៈ មេរបស់ពួកមួយៗនោះ
- មេកាព្យៈ ក្បួន ឬបែបប្រាប់របៀបតែងកំណាព្យផ្សេងៗ
- មេការៈ អ្នកដែលជាមេលើកិច្ចនីមួយៗ
- មេកាយៈ គ្រាប់អង្គញ់ដែលដាំជាមេ និងគ្រាប់ដែលដាំជាកើយសម្រាប់បោះឬបាញ់
- មេចង្ហាន់ៈ ស្រ្តីដែលផ្គត់ផ្គង់នូវចង្ហាន់
- មេចង្ក្រានៈ គឺមេគ្រួ ឬមេផ្ទះមួយៗរបស់ពួកព្នង គឺខ្មែរលើសព្វថ្ងៃនេះ
- មេគណៈ អ្នកដែលជាប្រធានលើក្រុម ឬលើអ្នកទាំងពួង
- មេខ្លោងៈ មេដំរីដែលមានមាឌធំសម្បើមជាប្រធានលើហ្វូង
- មេគណៈ មន្រ្តីសង្ឃដែលមានសមណ័សក្តិខ្ពស់ជាងអនុគណគ្រប់ស្រុកក្នុងខេត្ត
- មេគយៈ អធិបតីក្នុងរាជការគយ
- មេគ្រែៈ ឈើបួនកំណាត់ ដែលផ្គុំភ្ជាប់នឹងគ្រែ
- មេចោរៈ ចោរ ដែលជាប្រធានលើអស់ពួកចោរណាមួយ
- មេជើងៈ គឺម្រាមជើងដែលធំជាងគេ
- មេដែកៈ ដែកមួយប្រភេទ ដែលស្រូបនូវដែកដទៃទៀតបាន
- មេដៃៈ គឺម្រាមដៃដែលធំជាងគេ
- មេដំបូលៈ គឺឈើដែលដាក់បណ្តោយលើក្បាលសរសេទ្រូង ឬចុងជើងគក
- មេទ័ពៈ គឺមន្រ្តីដែលជាអធិបតីត្រួតត្រាលើអស់ពួកទ័ព
- មេទឹកៈ ទឹកអន្លង់ ជាដើមសម្រាប់បើកបង្ហូរ ឬបាច់ដាក់ស្រែ
- មេបទៈ អ្នកដែលជាមេបើកបទពំនោលល្ខោនឬជាមេតាំងផ្តើមមុនក្នុងការសូត្រច្រៀង
- មេបន្ទុកៈ អ្នកដែលជាប្រធាន ក្នុងការរងបន្ទុកអ្វីនីមួយ
- មេផ្ទះ ស្រ្តីដែលជាប្រធានក្នុងកិច្ចការខាងក្នុងផ្ទះ ( ប្រពន្ធ )
- មេពាក្យៈ ពាក្យដែលរៀបរៀងជាមេតាមលំដាប់អក្សរ ដូចមានក្នុងវចនានុក្រមស្រាប់
- មេព្រៃៈ ឈ្មោះក្រុមរាជការត្រួតត្រាខាងឈើព្រៃចម្រើនប្រយោជន៍ក្នុងរដ្ឋមណ្ឌល
- មេលេខៈ ពាក្យដែលចង់ជាមេទន្ទេញនូវចំនួនសំខ្យាមានវីធីផ្សំជាដើមសម្រាប់ប្រើប្រាស់ក្នុងវិជ្ជានព្វន្ត
- មេស្រុកៈ មន្រ្តីដែលអធិបតេយ្យក្នុងស្រុកគឺពញារក្សាភិបាល
- មេស្រែៈ អ្នកដែលកាន់កាប់ រក្សាស្រែព្រះកេរ្តិ ឬអ្នកដែលមានស្រែច្រើនជួលឲ្យគេ
- មេអ្នកៈ មនុស្សដោយមានអានុភាពស្មើនិងគេរាល់គ្នាឥតមានអ្នកណាសន្មតទុកដាកឲ្យជាប្រធានលើគេទេក៏ស្រាប់តែចេញទែងសម្តែងអាការជាអ្នកត្រួតត្រាហែហៃ លើគេក្នុងកិច្ចការអ្វីមួយគឺតាំងខ្លួនឯងជាមេបាលើអ្នកទាំងអស់ ។