របបកម្ពុជាប្រជាធិបតេយ្យចាប់ផ្តើមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ។ ហើយក្រោយពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ ១៩៧៥ ពួកខ្មែរក្រហមមានគោលនយោបាយដូចតទៅ ៖
- ជម្លៀសប្រជាជនឱ្យចេញពីទីក្រុងភ្នំពេញទាំងអស់
- លុបបំបាត់ទីផ្សារ
- លុបបំបាត់ចោលការប្រើប្រាស់ និងចរាចរណ៍រូបិយប័ណ្ណ
- ផ្សឹកលោកសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ហើយឱ្យទៅធ្វើស្រែចម្ការនៅតំបន់ជនបទមូលដ្ឋាន
- ប្រហារជីវិតមេដឹកនាំរបបលន់ នល់
- បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស
- បណ្តេញជនជាតិភាគតិចវៀតណាមឱ្យចេញទាំងអស់
- បញ្ជូនទ័ពទៅតាមព្រំប្រទល់ជាពិសេសព្រំប្រទល់វៀតណាម ។