លោកប្រេស្នែវ បានជួយអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចសហភាពសូវៀតដូចជា ៖ លោកបានខិតខំដោះស្រាយវិបត្តិដែលកើតមាននៅក្នុងសហភាពសូវៀតដោយអនុវត្តផែនការ៥លើកទី១១ ប៉ុន្តែលទ្ធផលសេដ្ឋកិច្ចទទួលបានតិចតួចមិនអស់ពី៣.៥%។ ដើម្បីបំពេញនូវការខាតបង់នៃជញ្ជិងពាណិជ្ជកម្មសូវៀតបានបង្កើតការនាំចេញនូវឧស្ម័នធម្មជាតិនិងប្រេងកាតដែលមានតម្លៃរហូតដល់១២ពាន់លានដុល្លាអាមេរិចក្នុងមួយឆ្នាំ។ ចំណែកឯវិស័យសង្គមវិញលោកបានបន្ធូបន្ថយនូវការបង្រ្កាបខ្លះៗចំពោះអ្នកដែលរិះគន់មកលើអ្នកនយោបាយហើយបាននិរទេសអ្នកដែលរិះគន់ទៅតំបន់ឆ្ងាយដោយមិនចាប់ដាក់គុកដូចរបបស្តាលីននោះទេ។