Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សាធារណរដ្ឋទី៤ របបសាធារណរដ្ឋទី៤មានរដ្ឋធម្មនុញ្ញបង្កើតនៅឆ្នាំ១៩៤៦ ដែលប្រគល់អំណាចទៅឱ្យសភាជាអ្នកជ្រើសរើសនាយករដ្ឋមន្ត្រីដែលមានអាណត្តិ៥ឆ្នាំនិងត្រួតពិនិត្យជាប្រចាំនូវសកម្មភាពនយោបាយដិយសភាហើយអាចដកហូតតំណែងគ្រប់ពេលវេលាបើសិនជាមានកំហុសឆ្គង។ ដូចនេះរបបនេះគ្រប់គ្រងអំណាចធំធេងដល់សភាក្នុងការកំណត់អំណាចនីតិប្រតិបត្តិចំណែកឯប្រធានាធិបតីក៏ជ្រើសរើសដោយសភាពដែលសម្រាប់អាណត្តិ៧ ឆ្នាំប៉ុន្តែពុំមានអំណាចទូលំទូលាយដូចសហរដ្ឋអាមេរិកដែលផ្តល់អំណាចដល់ប្រធានាធីបតីជាអ្នកចាត់ចែងផ្តាច់មុខនៅលើកិច្ចការទាំងមូលរបស់ប្រទេសជាតិ។ ដ៏ហ្គោលបានចោទសភាសាធារណរដ្ឋទី៤ថាសភាបក្ស។ នៅឆ្នាំ១៩៤៦សភាបានតែងតាំងប្រធានាធិបតី មកពីគណបក្សសង្គមនិយមវាំងសង់អូរីយ៉ូល ដូចនេះសាធារណរដ្ឋទី៤បានបង្កើតឡើង។ រដ្ឋាភិបាលបានខិតខំស្តារសេដ្ឋកិច្ចនិងសង្គមដោយផ្តើមចេញពីការកសាងរចនាសម្ព័ន្ធផ្លូវថ្នូលស្ពាននិងការធ្វើឱ្យមានកំណើនខាងផលិតផលឧស្សាហកម្មនិងកសិកម្មប្រហាក់ប្រហែលមុនឆ្នាំ១៩៣៨។ ប៉ុន្តែកំណើនផលិតផលនេះនៅតែមិនទាន់សមល្មមនិងតម្រូវការក្នុងប្រទេសឡើយ។ ម៉្យាងទៀតរដ្ឋភិបាលបានធ្វើតូបនីយកម្មលើរោងចក្រឧស្សាហកម្មធ្យូងថ្មនិងឧស្ម័នសល់ធានាគារ។ រដ្ឋាភិបាលបានបង្កើតអង្គការសង្រ្គោះសង្គមសម្រាប់ជួយឧបត្ថម្ភដល់អ្នកមានជំងឺមានគ្រោះថ្នាក់ក្នុងការងារនិងប្រាក់ចំណាលទៀតផង។

សាធារណរដ្ឋទី៥ រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋទី៥ ខុសគ្នាពីរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋទីមុនៗដោយរដ្ឋធម្មនុញ្ញនេះប្រគល់អំណាចដ៏ទូលំទូលាយដល់ប្រធានាធិបតី។ ប្រធានាធិបតីជ្រើសតាំងដោយការបោះឆ្នោតមានអាណត្តិ៧ឆ្នាំអាចឈរបាន២អាណត្តិមានសិទ្ធិរំលាយសភារុះរើគណៈរដ្ឋមន្ត្រីជាមេបញ្ជាការកងទ័ពជាតិជាអ្នកជ្រើសតាំងនាយករដ្ឋមន្ត្រីនិងមន្ត្រីផ្សេងៗគ្នា តាមការស្នើសុំរបស់នាយករដ្ឋមន្ត្រី។ កក្រៅពីនេះប្រធានាធិបតីទទួលសារតាំងចុះហត្ថលេខាលើសន្ធិសញ្ញានិងបទបញ្ជាផ្សេងៗ។ ចំណែកឯតួនាទីសភាគឺ ៖ សភាតំណាងរាស្រ្តមានអាណត្តិ៥ឆ្នាំជ្រើសតាំងដោយការបោះឆ្នោតជាសកលមានតួនាទីអនុម័តច្បាប់និងផែនការថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធើនីមួយៗត្រួតពិនិត្យការងាររបស់រដ្ឋាភិបាលមានសិទ្ធរំលាយរដ្ឋាភិបាលដោយអនុលោម តាមសំលេងដាច់ខាត។ ព្រឹទ្ធមានអាណត្តិ៩ឆ្នាំចប់អាណត្តិមិនព្រមគ្នាទេសមាជិកចំនួន ត្រូវប្តូររាល់៣ឆ្នាំម្តងព្រឹទ្ធមានភារកិច្ចចូលរួមតាកតែងនិងអនុម័តព្រមទាំងកញ្ចប់ថវិកាជាតិ។ នៅទីបំផុតសាធារណរដ្ឋទី៥បានយកគំរូតាមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកក្នុងការបង្កើតតុលាការជាន់ខ្ពស់ឬក្រុមប្រឹក្សារដ្ឋធម្មនុញ្ញមាននាទីធានាការគោររដ្ឋធម្មនុញ្ញត្រួតពិនិត្យទៅលើការបោះឆ្នោត។ តុលាការនេះមានសមាជិក៩រូបមានអាណត្តិ៩ឆ្នាំតែងតាំងដោយប្រធានសភាទាំងពីរ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login