សាធារណរដ្ឋអ៊ីតាលីកើតឡើងនៅឆ្នាំ១៩៤៦។ មានរចនាសម្ព័ន្ធដូចជា ៖
- ប្រធានាធិបតី ៖ ត្រូវបោះឆ្នោតជ្រើសរើសតាំងដោយព្រឹទ្ធសភានិងសភាតំណាងរាស្រ្តមានអាណត្តិ៧ឆ្នាំ។ ប្រធានាធិបតីមានតួនាទីជាអ្នកតែងតាំងនាយករដ្ឋមន្ត្រីនិងមានសិទ្ធិរំលាយសភាហើយរៀបចំឱ្យមានការសារជាថ្មី។ សិទ្ធិពិសេសមួយទៀតគឺប្រធានាធិតីជាមេបញ្ជការជាន់ខ្ពស់នៃកងទ័ពព្រមទាំងមានសិទ្ធិប្រកាសសង្គ្រាមទៀតផង។
- នាយករដ្ឋមន្ត្រី ៖ ជាមន្ត្រីសំខាន់ក្នុងរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយប្រធានាធិតីតាមរយៈការបោះឆ្នោតទុកចិត្តពីសភា។ ចំណែកឯគណរដ្ឋមន្ត្រីត្រូវជ្រើសតាំងដោយនាយករដ្ឋមន្ត្រីហើយត្រូវតែងតាំងពីប្រធានាធិបតីតាមរយៈការសុំសេក្តីទុកចិត្តពីសភានិងក្រោយការផ្តល់ការទុកចិត្តពីសភានាយករដ្ឋមន្ត្រីនិងគណរដ្ឋមន្ត្រីជារដ្ឋាភិបាលស្របច្បាប់។
- សភា ៖ សភាទាំងពីរគឺព្រឹទ្ធិសភានិងសភាតំណាងរាស្ត្រមានសិទ្ធិក្នុងការអនុម័តច្បាប់។ សភាតំណាងរាស្រ្តមានសមាជិកចំនួន៦៣០រូបព្រឹទ្ធសភាមានសមាជិក៣១៥រូបដោយការបោះឆ្នោតនិង៥ផ្សេងទៀតកាន់តំណែងអស់មួយជីវិតដែលជ្រើសតាំងដោយប្រធានាធិបតីសមាជិកទាំង៥រូបនេះភាគច្រើនជ្រើសតាំងក្នុងចំណោមអតីតប្រធានាធិបតី។ សភានិងព្រឹទ្ធសភាមានអាណត្តិ៥ឆ្នាំ
- តុលាការ ៖ ចៅក្រមនៃតុលាការអ៊ីតាលីប្រព្រឹត្តទៅតាមរយៈការតែងតាំង។ តុលាការជាន់ខ្ពស់ហៅថាតុលាការធម្មនុញ្ញមានសមាជិក១៥រូប។ សមាជិក៥រូបតែងតាំងដោយប្រធានាធិបតី៥រូបតែងតាំងដោយសភានិង៥តែងតាំងដោយចៅក្រុមក្រសួងយុត្តិធម៌។