ពាក្យរាជស័ព្ទ គឹជាពាក្យដែលព្រះរាជា ឬព្រះរាជិនីមានប្រះរាជបន្ទូល ឬព្រះរាជសវនីយ៍ទៅរកព្រះរាជវង្ស ដែលព្រះរាជវង្សមានព្រះរាជបន្ទូលទៅរក ព្រះរាជាឬព្រះរាជិនីដែលព្រះសង្ឃឬ ប្រជានុរាស្រ្តនិយយាទៅរកព្រះរាជាព្រះរាជិនី ឬព្រះរាជវង្ស ។
ពាក្យរាជស័ព្ទ ឲ្យបាន២៥ ពាក្យគឺ៖
ពាក្យសាមញ្ញ ពាក្យរាជស័ព្ទ
- ពិសា ទៅរាជស័ព្ទថា សោយ
- ដេក ទៅរាជស័ព្ទថា ផ្ទំ
- ដើរ ទៅរាជស័ព្ទថា យាង
- យំ ទៅរាជស័ព្ទថា ព្រះកន្សែង
- និយាយ ទៅរាជស័ព្ទថា ព្រះសវនីយ៍
- គិត ទៅរាជស័ព្ទថា ទ្រង់ចិន្តា
- អង្គុយ ទៅរាជស័ព្ទថា ប្រថាប់
- ស្តាប់ ទៅរាជស័ព្ទថា ព្រះសណ្តាប់
- មើល ទៅរាជស័ព្ទថា ទ្រង់ទត
- អាចម៍ ទៅរាជស័ព្ទថា លាមក
- ទឹកនោម ទៅរាជស័ព្ទថា ទឹកមូត្រ
- នោម ទៅរាជស័ព្ទថា ដោះទុក្ខសត្វតូច
- លិង្គ ទៅរាជស័ព្ទថា ខ្មាសប្រុស
- និមិត្ត ទៅរាជស័ព្ទថា ខ្មាសស្រី
- ថើប ទៅរាជស័ព្ទថា ទ្រង់ចុម្ពិត
- ខឹង ទៅរាជស័ព្ទថា ទ្រង់ខ្ញាល់
- ពិចារណា ទៅរាជស័ព្ទថា ព្រះរាជតម្រិះ
- គំហក ទៅរាជស័ព្ទថា ទ្រង់តជ្ជនាការ
- ច្រមុះ ទៅរាជស័ព្ទថា ព្រះនាសា
- ផ្ចិត ទៅរាជស័ព្ទថា ព្រះនាភី
- ផ្ងាស់ ទៅរាជស័ព្ទថា ព្រះនលាដ
- ក្អែល ទៅរាជស័ព្ទថា រំជ្ជោជល
- ត្រា ទៅរាជស័ព្ទថា ព្រះរាជលញ្ញករ
- ខ្ពុរមាត់ ទៅរាជស័ព្ទថា វិក្ខាលន
- ឈរ ទៅរាជស័ព្ទថា ទ្រង់សណ្ឋិត
- ភ្លេច ទៅរាជស័ព្ទថា ទ្រង់សម្មោសា
- សើច ទៅរាជស័ព្ទថា ទ្រង់ព្រះសម្រួល
- ញញឹម ទៅរាជស័ព្ទថា សិតាការណ៍
- ត្រគាក ទៅរាជស័ព្ទថា ព្រះសុសោណី
- ញើស ទៅរាជស័ព្ទថា ព្រះសេទោ
- ក្រលៀន ទៅរាជស័ព្ទថា ព្រះអនុជង្គ
- មេជើង ទៅរាជស័ព្ទថា អង្កុដ្ឋបាទ
- ស្ទាប ទៅរាជស័ព្ទថា ទ្រង់អាមសន
- មាត់ ទៅរាជស័ព្ទថា ព្រះឱស្ឋ
- សម្លឹង ទៅរាជស័ព្ទថា ទ្រង់ឱលោកន
- លោត ទៅរាជស័ព្ទថា ព្រះឧល្លសង្ឃន
- ចង្កេះ ទៅរាជស័ព្ទថា ព្រះអង្ក
- ស្មា ទៅរាជស័ព្ទថា ព្រះអង្សកូដ
- ពងស្វាស ទៅរាជស័ព្ទថា ព្រះអណ្ឌ
- ក្អក ទៅរាជស័ព្ទថា ទ្រង់ព្រះកាស
- សក់ ទៅរាជស័ព្ទថា ព្រះកេសា
- ខឹងខ្លាំង ទៅរាជស័ព្ទថា ព្រះពិរោធ
- ទឹកមាត់ ទៅរាជស័ព្ទថា ព្រះខេឡ
- ក្បាលចង្គង់ ទៅរាជស័ព្ទថា ព្រះជានុ
- កន្លើត ទៅរាជស័ព្ទថា ព្រះតាលុ
- សំពះ ទៅរាជស័ព្ទថា ព្រះថ្វាយបង្គំ
- ក្រចក ទៅរាជស័ព្ទថា ព្រះនខា
- ភ្នែក ទៅរាជស័ព្ទថា ព្រះនេត្រ
- ទ្វារនោម ទៅរាជស័ព្ទថា ព្រះបស្សាវមគ្គ
- ឈឺ ទៅរាជស័ព្ទថា ព្រះប្រឈួន
- កម្សាន្ត ទៅរាជស័ព្ទថា ព្រះទ្រង់ប្រពាត
- មុខ ទៅរាជស័ព្ទថា ព្រះភ័ក្រ្ត
- ជញ្ជឹង ទៅរាជស័ព្ទថា ព្រះវិចារណ៍
- សន្លប់ ទៅរាជស័ព្ទថា ព្រះវិសញ្ញី
- ក្បាល ទៅរាជស័ព្ទថា ព្រះសិរសា
- ស្លេស្ម ទៅរាជស័ព្ទថា ព្រះសេម្ហ
- ទួញ ទៅរាជស័ព្ទថា ទ្រង់សោក
- ធ្មេញ ទៅរាជស័ព្ទថា ព្រះទន្ត
- លុបមុខ ទៅរាជស័ព្ទថា ស្រពព្រះភ័ក្រ្ត
- លុបលាង ទៅរាជស័ព្ទថា ព្រះស្រព
- ជើង ទៅរាជស័ព្ទថា ព្រះបាទ
- ដៃ ទៅរាជស័ព្ទថា ព្រះហស្ថ
- ចង្កា ទៅរាជស័ព្ទថា ព្រះហនុកា
- បេះដូង ទៅរាជស័ព្ទថា ព្រះហទ័យ
- ឆ្អឹង ទៅរាជស័ព្ទថា ព្រះអដ្ឋិ
- អំពល់ចិត្ត ទៅរាជស័ព្ទថា ទ្រង់អឃីន
- ទឹកកាម ទៅរាជស័ព្ទថា ព្រះអសុចិ
- ឱប ទៅរាជស័ព្ទថា ទ្រង់អលិង្គន
- ឆ័ត្រ ទៅរាជស័ព្ទថា ព្រះក្លស់
- អាចម៍ ទៅរាជស័ព្ទថា ព្រះការីស
- ត្រចៀក ទៅរាជស័ព្ទថា ព្រះកាណ៌
- កំហាក ទៅរាជស័ព្ទថា ព្រះខេឡាសុចិ
- ភ្នែកគោ ទៅរាជស័ព្ទថា ព្រះគោប្ជក
- ស្មងជើង ទៅរាជស័ព្ទថា ព្រះជង្ឃ
- អាយុ ទៅរាជស័ព្ទថា ព្រះជន្មាវស្សា
- ស្លាប់ ទៅរាជស័ព្ទថា ទ្រង់សុគត ។