Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


រៀបរាប់អំពីលក្ខណៈរបស់ព្រះបរមគ្រូគឺ៖

មហាបុរិសលក្ខណៈ៣២ប្រការគឺៈ

  • ព្រះមហាបុរសមានព្រះបាទប្រតិស្ថានល្អ គឺមានផ្ទៃព្រះបាទទាំងគូរាបស្មើសព្វអន្លើ
  • ត្រង់ផ្ទៃព្រះបាទទាំងគូ ខាងក្រោមរបស់មហាបុរសមានរូបចក្កកើតឡើងប្រកបដោយខ្នងកងនិងដុំព្រមទាំងកាំ ១០០០មានចន្លោះស្មើគ្នាគ្រប់អន្លើ
  • ព្រះមហាបុរស មានព្រះអង្គុលីគឺម្រាមព្រះហស្ថ និងម្រាមព្រះបាទវែង
  • ព្រះមហាបុរស មានព្រះកណ្ហិគឺកែងវែង
  • ព្រះមហាបុរស មានព្រះអង្គុលីគឺម្រាមព្រះហស្ថ និងម្រាមព្រះបាទវែង
  • ព្រះមហាបុរសមានផ្ទៃព្រះហស្ថ និងផ្ទៃព្រះបាទដ៏ទន់ល្មើយៗ
  • ព្រះមហាបុរសមានផ្ទៃព្រះហស្ថ និងផ្ទៃព្រះបាទប្រទាក់ដោយក្រឡាដូចជាសំណាញ់
  • ព្រះមហាបុរសមានព្រះបាទដូចជាអណ្តែតឡើងទៅខាងលើ
  • ព្រះមហាបុរសមានព្រះស្មងវៀរមូលត្រសូល ស្រដៀងនិងស្មងសត្វទ្រាយ
  • ព្រះមហាបុរសកាលបើទ្រង់ឈរ មិនបានឱនទេគឺព្រះអង្គអាចស្ទាបអង្អែលព្រះជានុ ( ជង្គង់ )​បានដោយផ្ទៃព្រះហស្ថទាំង២
  • ព្រះមហាបុរសមានព្រះអង្កាវយវ ដែលត្រូវលាក់កំបាំងដោយ សម្ពត់ ឋិតនៅក្នុងស្រោម
  • ព្រះមហាបុរសមានស្បែកសម្បុរថ្ងៃដូចជាសម្បុរនៃមាស
  • ព្រះមហាបុរសមានព្រះឆវី គឺសម្បុរថ្ងៃ ល្អិតផូរផង់រលីង ស្រិលរអិលឈ្លាក់មកមិនជាប់ព្រះកាយ
  • ព្រះមហាបុរសមានព្រះលោមាតែ១ដ សរសៃៗនៅក្នុងរណ្តៅរោម១មានរោម១
  • ព្រះមហាបុរសមានព្រះលោមាចុង.​ង ឡើងលើព្រះលោមា ដែលដុះឡើងហើយមានចុងឡើងលើជាទក្ខិណាវដ្តវិលវង់ព័ទ្ធពេន ទៅខាងស្តាំមានសម្បុរខៀវជាកុណ្ឌល
  • ព្រះមហាបុរសមានព្រះកាយត្រង់ ដូចកាយ នៃព្រហ្ម
  • ព្រះមហាបុរសមានព្រះសំពៅ អន្លើពេញបរិបូរគឺត្រង់ខ្នងទាំង២ខ្នងព្រះបាទទាំង២ ចង្គួយស្មាទាំង២និងព្រះសូរង
  • ព្រះមហាបុរសមានព្រះកាយពាក់កណ្តាល ខាងលើដូចកាយនៃរាជសីហ៍
  • ព្រះមហាបុរសមានព្រះបិដ្ឋិ គឺខ្នងដ៏ពេញបរិបូរ
  • ព្រះមហាបុរសមានទ្រង់ទ្រាយព្រះកាយ ដូចជាបរិមណ្ឌលនៃដើមជ្រៃ កាយប្រវែងណាព្យាមប្រវែងនោះគឺមានកាយ និងព្យាមស្មើគ្នា
  • ព្រះមហាបុរសមានព្រះសូរងមូលសមជាក់
  • ព្រះមហាបុរសមានព្រះសូរងមូលសមជាក់
  • ព្រះមហាបុរសមានព្រះប្រាសាទ គឺសរសៃដ៏ល្អិតឆ្មារលើសលែងសម្រាប់ទទួលអាហារ
  • ព្រះមហាបុរសមានព្រះហនុកាដូចចង្ការាជសីហ៍
  • ព្រះមហាបុរសមាន​ព្រះទន្ត៤០គត់
  • ព្រះមហាបុរសមានព្រះទន្តរាបស្មើគ្នា
  • ព្រះមហាបុរសមានព្រះទន្តសិទ្ធិជិតគ្នា
  • ព្រះមហាបុរសមានព្រះតាឋា គឺចង្កូម ទាំង៤ស ស្អាត
  • ព្រះមហាបុរសមានព្រះជីវ្ហា គឺអណ្តាតស៏ធំធេង
  • ព្រះមហាបុរសមានព្រះសូរស័ព្ទដូចជា សំឡេងនៃព្រហ្ម កាលបើបញ្ចេញវាចាលាន់ឬពីរោះ
  • ព្រះមហាបុរសមានព្រះនេត្រខៀវស្រស់
  • ព្រះមហាបុរសមានដូងព្រះនេត្រ ដូចជាកូនគោ
  • ព្រះមហាបុរសមានព្រះឧណ្ណាលោម គឺរោមប្រជុំចិញ្ចើមដុះត្រង់ចន្លោះនៃព្រះភមុកា
  • ព្រះមហាបុរសមានព្រះសិរ ហាក់ដូចជាប្រដាប់ដោយក្បាំងមកុដស្រេចស្រាប់ ។

អនុព្យញ្ជនៈ៨០គឺៈ

  • ព្រះមហាបុរសមានម្រាមព្រះហស្ថ និងម្រាមព្រះបាទពណ៌លឿង
  • ព្រះមហាបុរសមានម្រាមព្រះហស្ថ និងម្រាមព្រះបាទពណ៌ខៀវ
  • ព្រះមហាបុរសមានម្រាមព្រះហស្ថ និងម្រាមព្រះបាទមូលល្អ
  • ព្រះមហាបុរសមានក្រចកទាំង២០ ពណ៌ក្រហម
  • ព្រះមហាបុរសមានក្រចកទាំង២០ ស្ទើតឡើង
  • ព្រះមហាបុរសមានក្រចកពណ៌រលោងរលើប
  • ព្រះមហាបុរសមាន កព្រះហស្ថនិងព្រះបាទត្រួតនៅលើសាច់
  • ព្រះមហាបុរសមានព្រះបាទស្មើគ្នា
  • ព្រះមហាបុរសមាន ព្រះដំណើរល្អយាងយាសដូចដំណើរគជសារ ( ដំរី )
  • ព្រះមហាបុរសមានដំណើរល្អ ដូចជាដំណើរនៃរាជសីហ៍
  • ព្រះមហាបុរសមានដំណើរល្អ ដូចជាដំណើរនៃសត្វហង្ស
  • ព្រះមហាបុរសមានដំណើរល្អ ដូចជាដំណើរនៃគោឧសភរាជ
  • ព្រះមហាបុរស បើទ្រង់ឈរហើយត្រូវយាងទៅតែងតែលើកព្រះបាទស្តាំបោះទៅមុខជាដរាប
  • ព្រះមហាបុរសមានព្រះមណ្ឌលជង្គង់មូលល្អ
  • ព្រះមហាបុរសមានព្យញ្ជានៈជាបុរសគ្រប់គ្រាន់គឺមិនមានកិរិយាដូចស្រីឡើយ
  • ព្រះមហាបុរសមានផ្ចិតមិនខូងមិនផតគឺមូលល្អប្រសើរ
  • ព្រះមហាបុរសមានពោះមានសណ្ឋានជ្រៅ
  • ព្រះមហាបុរស មានពោះមានសណ្ឋានខ្ខៅវិលទៅខាងស្តាំ ( ទក្ខិណាវដ្ត )
  • ព្រះមហាបុរស មានភ្លៅទាំងគូមូលល្អ
  • ព្រះមហាបុរស មានព្រះហស្ថទាំងគូល្អ
  • ព្រះមហាបុរស មានព្រះអវយវធំតូច ទាំងអស់មានលក្ខណល្អតាមចំណែកៗ
  • ព្រះមហាបុរស មានសាច់ដែលគូរក្រាសក៏ក្រាស់
  • ព្រះមហាបុរសមានព្រះកាយគ្មានប្រជ្រុយ
  • ព្រះមហាបុរសមាន ព្រះកាយាយវសមគ្នា តាមលំដាប់លំដោយទៅក្រោម
  • ព្រះមហាបុរស មានសាច់មិនយារ ឬជ្រួញជ្រីវ
  • ព្រះមហាបុរស មានព្រះកាយបរិសុទ្ធគ្មានមន្ទិល
  • ព្រះមហាបុរស មានព្រះកម្លាំងច្រើន
  • ព្រះមហាបុរស មានចម្រុះខ្ពស់សម
  • ព្រះមហាបុរសមាន សណ្ឋានចម្រុះល្ងប្រសើរ
  • ព្រះមហាបុរស មានបបូរព្រះឱស្ធលើក្រោមនិងបានចូលចេញលើគ្នា
  • ព្រះមហាបុរសមានព្រះទន្តឥតគ្រឿងសៅហ្មង
  • ព្រះមហាបុរសមានព្រះទន្តសម្បុរស័ង្ខ
  • ព្រះមហាបុរសមាន ព្រះទន្តរលីងស្អាត
  • ព្រះមហាបុរស មានឥន្រ្ទីយ៍ទាំង៥បរិសុទ្ធល្អ
  • ព្រះមហាបុរសមានព្រះចង្កូមកែវ៤ មូលពេញ
  • ព្រះមហាបុរស មានវង់ភក្រ្តមានទម្រង់មូលទ្រវែងសមសួនល្អ
  • ព្រះមហាបុរសមានថ្ពាល់ទាំងគូល្អភ្លឺថ្លាស្មើគ្នា
  • ព្រះមហាបុរសមានអញ្ចាញព្រះហស្ថមានស្នាមជ្រៅ
  • ព្រះមហាបុរសមានអញ្ចាញព្រះហស្ថមានស្នាមវែង
  • ព្រះមហាបុរសមានអញ្ចាញព្រះហស្ថត្រង់
  • ព្រះមហាបុរសមានអញ្ចាញព្រះហស្ថមានពណ៌ក្រហមរុងរឿង
  • ព្រះមហាបុរសមានរស្មីព្រះកាយមានពន្លឺជាព្រះបរិមណ្ឌល
  • ព្រះមហាបុរសមានថ្ពាល់ទាំងគូពេញ ក្រពុំណែនល្អ
  • ព្រះមហាបុរសមានត្របកព្រះនេត្រ ទូលាយវែង
  • ព្រះមហាបុរសមានព្រះនេត្រត្របកប្រកបដោយប្រសាទទាំង៥
  • ព្រះមហាបុរសមាន ចុងសរសៃព្រះលោមាទាំងឡាយមិនបានវៀច
  • ព្រះមហាបុរស មានអណ្តាតមានទម្រង់ល្អ
  • ព្រះមហាបុរស​មានអណ្តាតទន់មិនរឹង
  • ព្រះមហាបុរស មានដោះទាំងគូ មានទម្រង់វែងដូចជាត្របកបទុមជាតិ
  • ព្រះមហាបុរសមានរង្វង់ព្រះសុរងមានទម្រង់មូល
  • ព្រះមហាបុរស មានសរសៃទាំងពួងស្លូតឥតមានជ្រួញ
  • ព្រះមហាបុរសមានជួរសរសៃទាំងឡាយត្រួតនៅក្នុងសាច់ទាំងអស់
  • ព្រះមហាបុរស មានព្រះសិរមានទម្រង់ដូចឆត្រកែវ
  • ព្រះមហាបុរសមានបរិមណ្ឌលថ្ងាសទូលាយ
  • ព្រះមហាបុរស មានថ្ងាសទម្រង់ល្អប្រសើរ
  • ព្រះមហាបុរសមានចិញ្ចើមមានទម្រង់ដ៏ល្អដូចកៅទណ្ឌ
  • ព្រះមហាបុរសមានព្រះរោមចិញ្ចើមដុះហើយដួលរាបទៅដោយលំដាប់
  • ព្រះមហាបុរសមានសរសៃព្រះរោមចិញ្ចើមល្អិត
  • ព្រះមហាបុរសមានព្រះរោមចញ្ចើមធំល្មម
  • ព្រះមហាបុរសមានព្រះចិញ្ចើមវែងផុតព្រះនេត្រ
  • ព្រះមហាបុរសមានសម្បុរថ្ងៃល្អិតឆ្មារ ពេញព្រះវររាងកាយ
  • ព្រះមហាបុរសមានព្រះសេរីកាយតែងភ្លឺថ្លា មិនស្រអាប់សៅហ្មងឡើយ
  • ព្រះមហាបុរស មានព្រះកាយរុងរឿងទៅដោយសិរី
  • ព្រះមហាបុរសមានព្រះសរីរកាយស្រស់ភ្លឺថ្លាដូចជាផ្កាឈូក
  • ព្រះមហាបុរស មានព្រះសរីរកាយមានសម្ជស្សទន់ភ្លន់
  • ព្រះមហាបុរសមានកិ្លន ព្រះកាយក្រអូបឈ្ងុយដូចក្លិនផ្កា
  • ព្រះមហាបុរស មានព្រះរោមសរសៃស្មើគ្នា
  • ព្រះមហាបុរសមានព្រះរោមសរសៃល្ងិតឆ្មារៗ
  • ព្រះមហាបុរស មានព្រះដង្ហើមចេញចូលល្អិត
  • ព្រះមហាបុរសមានព្រះឱស្ឋ មានទម្រង់ល្អហាក់ដូចជាទ្រង់ញញឹមជានិច្ច
  • ព្រះមហាបុរសមាន ក្លិនព្រះឱស្ឋ ក្រអូបដូចក្លិននៃផ្កាឧប្បិល
  • ព្រះមហាបុរសមាន ព្រះកេសាខ្មៅរលោងស្រិល
  • ព្រះមហាបុរស មានព្រះកេសា មានក្លិនក្រអូបឈ្ងុយឈ្ងប់
  • ព្រះមហាបុរសមានព្រះកេសាមានក្លិនដូចជាក្លិននៃផ្កាកោមល ( កមល ឬផ្កាឈូក )
  • ព្រះមហាបុរសមានព្រះកេសា មានទម្រង់មូលព័ទ្ធព្រះកេសា
  • ព្រះមហាបុរស មានព្រះកេសាខ្មៅសិ្នទ្ធ
  • ព្រះមហាបុរស មានសរសៃព្រះកេសាខ្មៅឆ្មារ
  • ព្រះមហាបុរសមានសរសៃព្រះកេសាស្លូតៗ
  • ព្រះមហាបុរសមានសរសៃព្រះកេសាវិលព័ទ្ធព្រះកេសាសនៅខាងស្តាំ
  • ព្រះមហាបុរសមានព្រះរស្មីភ្លឺចិញ្ចាចលើព្រះសិរ ឬហៅថាពន្លឺឆពណ្ណរង្សី ( រស្មី៦ពណ៌ ) ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login