កំណាញ់ ជាការកាញ់គ្នេរ ដែលហួងហែងទ្រព្យរបស់ទុកមិនចាយវាយ មិនប្រលប្រាស់ឬមិនឲ្យសាធារណ៍ទូទៅដល់អ្នកឯទៀត ។
កំណាញ់ មាន៥ប្រភេទគឺ៖
- កំណាញ់លាភ គឺមិនចង់ឲ្យអ្នកដទៃ បានរបស់របរ ទ្រព្យសម្បត្តិទេចង់បានសម្រាប់តែខ្លួនឯងងតែបើអ្នកដទៃបានវិញ ក៏ច្រណែននិន្ទាឈ្នានីសហួងហែងគេ ។
- កំណាញ់យស គឺមិនចង់ឲ្យគេ មាននូវយសសក្តិសម្បត្តិ មុខមាត់ តំណែងធំទេ គិតចង់បានសម្រាប់តែខ្លួនឯង ។
- កំណាញ់អាវាស គឺកំណាញ់ កន្លែង សម្រាក សម្រាន្ត បើមានអ្នកដទៃណាមួយ មកសម្រាក១យប់ក៏រអូរទាំខ្លាចអស់ទឹកអស់ភ្លើងជាដើម ។
- កំណាញ់វណ្ណៈ គឺកំណាញការ សរសើរការស្លុតី គោរពផ្សេងៗ ឧបមាថាបើមានគេសរសើរខ្លួនក៏រីករាយសប្បាយត្រេកអរ តែបើគេមិនសរសើរខ្លួនវិញក៏ខឹងអាក់អន់ស្រពន់ចិត្ត គិតថាគេគួរសរសើរអញវិញប្រសើរជាង ។
- កំណាញ់ធម៌ គឺកំណាញ់ចំណេះពេលគេសួរមិនឆ្លើយធ្វើជើយព្រងើយ មិនដឹងមិនឮខ្លាចគេចេះជាងខ្លួន ។