ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
កុំលះបង់ខ្លួនអ្នកចំពោះពួកមនុស្សតិរច្ឆានទាំងឡាយនោះឲ្យសោះ កុំប្រគល់ខ្លួនអ្នកឲ្យពួកមនុស្ស ដែលមើលងាយអ្នក ប្រព្រឹត្តចំពោះអ្នកជាទាសករ ពួកមនុស្សដែលត្រួតត្រាលើជីវិតរបស់អ្នក បង្គាប់អ្នកឲ្យធ្វើ ឲ្យគិត ឲ្យមានអារម្មណ៍ ! ពួកមនុស្សដែលបង្ខំអ្នក ដាក់របបអាហារចំពោះអ្នកប្រព្រឹត្តចំពោះអ្នកដូចសត្វធាតុ យកអ្នកជាខែលរងគ្រាប់កាំភ្លើង។ កុំលះបង់ខ្លួនរបស់អ្នកចំពោះសត្វចម្លែក ដ៏គួរឲ្យខ្លាចទាំងនេះ គឺពួកមនុស្សយន្តដែលមានចិត្តគំនិត និងបេះដូង សុទ្ធតែជាគ្រឿងយន្ត ស្មារតីឆន្ទះទាំងឡាយអើយ អ្នកមិនមែនជាម៉ាស៊ីនទេ អ្នកមិនមែនជាគោទេ ! អ្នកគឺជាមនុស្ស ! គឺជាមនុស្សដែលមានបេះដូង ពេញណែនដោយមនោសញ្ចេតនាចំពោះមនុស្សជាតិ ! អ្នកមិនត្រូវស្អប់គ្នាទេ មានតែមនុស្សដែលគ្មានសេចក្តីស្រឡាញ់តែប៉ុណ្ណោះ ទើបចេះស្អប់គេគឺជាមនុស្សដែលគ្មានការស្រឡាញ់ និងជាពពួកមនុស្សចម្លែកដ៏គួរឲ្យខ្លាច។ ស្មារតីឆន្ទះទាំងឡាយអើយ ! សូមកុំប្រយុទ្ធដើម្បីទាសភាព សូមបងប្អូនប្រយុទ្ធដើម្បីសេរីភាព។