2019-06-21 09:33
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១- អ្វីទៅជាគោលនយោបាយសេដ្ឋកិច្ច ?
២- តើគោលនយោបាយមានប៉ុន្មានប្រភេទ ?
៣- តើគេបង្កើតគោលនយោបាយមុនដំបូងគេនៅប្រទេសណា ? ហើយបង្កើតអ្វីមុនគេ ?
៤- ដូចម្តេចហៅថាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ?ហើយមានសារៈសំខាន់បែបណាខ្លះ ?
៥- តើគោលនយោបាយទំនាក់ទំនងសេដ្ឋកិច្ចក្រៅប្រទេសមានគោលបំណងអ្វី ?
៦- អ្វីទៅជាស្ថិរកម្ម ?
៧- អ្វីទៅជាភាវូបនីយកម្ម ?
ចម្លើយ
១- គោលនយោបាយសេដ្ឋកិច្ច គឺជាសកម្មភាពដែលដាក់ចេញដោយរដ្ឋាភិបាលដែលប្រព្រឹត្តក្នុងវិស័យសេដ្ឋកិច្ចជាតិនិងអន្តរជាតិ ។ ហើយគោលនយោបាយបានគ្របដណ្តប់ប្រព័ន្ធកំណត់អត្រាការប្រាក់ និងថវិការដ្ឋាភិបាល និងគោលនយោបាយរបស់គណបក្ស ។
២- គោលនយោបាយមានដូចជា ៖ គោលនយោបាយស្ថិរកម្មម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយពាណិជ្ជកម្ម (កិច្ចព្រមព្រៀង ពន្ធអាករ) គោលនយោបាយកំណែទម្រង់ប្រព័ន្ធចាស់និយ័តកម្មធ្វើឲ្យត្រឹមត្រូវតាមច្បាប់ គោលនយោបាយលើអចលនទ្រព្យច្បាប់លើការប្រកួតប្រជែងលើពាណិជ្ជកម្ម គោលនយោបាយឧស្សាហកម្ម ។
៣- គោលនយោបាយដែលបង្កើតមុនដំបូងគេនៅប្រទេស អេស្សុីប ដើម្បីយកមកអនុវត្តវចំពោះសេដ្ឋកិច្ចក្នុងការរកធនធានសម្រាប់ផ្គត់ផ្គង់ ។ និងបង្កើតរូបិយវត្ថុមុនគេដើម្បីឲ្យរដ្ឋាភិបាលអាចប្រមូលរូបិយវត្ថុតាមរយៈការប្រមូលពន្ធ ។
៤- គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច គឺជាការរៀបចំថេរភាពសេដ្ឋកិច្ចជាតិឲ្យមានលំនឹងព្រមទាំងប្រើនូវបច្ចេកទេសទំនើបតាមបដិបទ ។ ហើយវាមានសារៈសំខាន់ដូចជា ទ្រទ្រង់បរិស្ថាន ការអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍសម្រាប់ទៅប្រតិបត្តិ ។
៥- គោលនយោបាយទំនាក់ទំនងសេដ្ឋកិច្ចក្រៅប្រទេសមានគោលបំណង ការផ្តល់ហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ឱនភាពសារពើពន្ធការរៀបចំឡើងចុះនៃអត្រាប្តូរប្រាក់ (រូបិយវត្ថុ) កំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម និងគោលនយោបាយក្នុងស្រុក ។
៦- ស្ថិរកម្ម គឺជាប្រសិទ្ធភាពនៃអត្រាប្តូរប្រាក់មួយដែលទ្រទ្រង់គ្នាទៅវិញទៅមក (ភាពនឹងនរ) ។
៧- ភាវូបនីយកម្ម ទីផ្សារមូលប័នទិញភាគហ៊ុន និងការទំនាក់ទំនងផ្សព្វផ្សាយជាប្រព័ន្ធអេឡិចត្រូនិចការអនុវត្តគោលនយោបាយសារពើពន្ធ គឺជាការធ្វើឲ្យអត្រាការប្រាក់លើប្រាក់បញ្ញើកើនឡើងនិងនាំឲ្យតម្រូវការរូបិយវត្ថុថយចុះ ហើយម្យ៉ាងទៀតវានាំបញ្ញើដែលនាំឲ្យឥណទានធនាគារមានលទ្ធភាពទ្រទ្រង់សកម្មភាពសេដ្ឋកិច្ចទីផ្សារបាន ។