Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- ដូចម្តេចហៅថាឥណទេយ្យភាគហ៊ុន ?

៧-​ ដូចម្តេចហៅថាឥណទេយ្យហិរញ្ញវត្ថុ ?

៨- តើប្រព័ន្ធសាពើពន្ធមានតួនាទីអ្វីខ្លះ ?

៩- តើប្រព័ន្ធហិរញ្ញវត្ថុមានតួនាទីអ្វីខ្លះ ?

១០- តើប្រព័ន្ធហិរញ្ញវត្ថុមានសេវាប៉ុន្មាន ? ហើយមានតួនាទីអ្វីខ្លះ ?

ចម្លើយ

៦- ឥណទេយ្យភាគហ៊ុន គឺជាមូលប័នដែលផ្តល់សិទ្ធិដល់ម្ចាស់ភាគហ៊ុន ឬអ្នកដែលកាន់ប័ណ្ណបំណុលក្នុងការទាមទារបំណុលដោយតម្រូវឲ្យក្រុមហ៊ុនសាជីវកម្មទូទាត់សងភាគលាភដែលក្រុមហ៊ុនបានជំពាក់ ឬការប្រាក់ព្រមទាំងប្រាក់កម្ចីដែលដល់ពេលសង ។

៧- ឥណទេយ្យហិរញ្ញវត្ថុ គឺជាបំណុលឬកាតព្វកិច្ចរបស់សាជីវកម្មត្រូវទូទាត់សងដល់ម្ចាស់ក្រុមហ៊ុន និងការប្រាក់ព្រមទាំងប្រាក់ដើមនៃបំណុលដែលជាប់កម្រិតហានិភ័យ ។

៨- ប្រព័ន្ធសាពើពន្ធ មានតួនាទីគ្រប់គ្រងព័ន្ធដារនិងចំណាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាមរយៈការអនុវត្តគម្រោងផែនការ (ធ្វើផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក) ។ ហើយប្រាក់ប្រមូលពន្ធ គឺបានមកពីប្រជាពលរដ្ឋ និងក្រុមហ៊ុនសហគ្រាសឬរោងចក្រផ្សេងៗទៅលើការនាំចូលនិងនាំចេញ ។

៩- ប្រព័ន្ធហិរញ្ញវត្ថុ មានតួនាទីកៀងគរប្រាក់បញ្ញើដោយស្ម័គ្រចិត្តពីរអតិថិជនហើយទៅឲ្យសហគ្រាសឬអង្គភាពដើម្បីធ្វើការវិនិយោគទុន ។

១០- ប្រព័ន្ធហិរញ្ញវត្ថុមានសេវា២គឺ ៖

  • ការរៀបចំមធ្យោបាយទូទាត់ ជាមធ្យោបាយទូទាត់ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សពីការដោះដូររវាងទំនិញនិងទំនិញដោយប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុ ហើយមិនត្រឹមតែយកដោះដូរនិងក្រដាសប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយឥណទេយ្យហិរញ្ញវត្ថុបានទៀតផង ។ និងជាទូទៅពាណិជ្ជកម្មក្នុងប្រទេសមានការរីកចម្រើនទូលំទូលាយពីពាណិជ្ជកម្មក្នុងស្រុកទៅដល់អន្តរជាតិ ។
  • ការកៀងគរមូលលិធិ គឺជាសេវាកម្មប្រមូលប្រាក់ដោយស្ម័គ្រចិត្ត (ការធានារ៉ាប់រង) ក្រោមរូបភាពជាទ្រព្យសម្បត្តិបង្កើនទិន្នផលទ្រព្យសកម្ម និងការពារនូវកម្រិតហានិភ័យ (ពេលប្រទេសជួបវិបត្តិសេដ្ឋកិច្ច) ហើយប្រព័ន្ធហិរញ្ញវត្ថុក្នុងធនាគារបែងចែកធនធានសម្រាប់ធ្វើការវិនិយោគ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login