Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើអ្វីទៅជាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ?

២- អ្វីទៅជាការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ?

៣- តើសារៈសំខាន់នៃការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដើម្បីអ្វី ?

៤- ដូចម្តេចហៅថាម៉ាក្រូសេដ្ឋកិច្ច ?

៥- តើការផ្តល់ហិរញ្ញប្បទានទ្រទ្រង់ឱនភាពនៃសេដ្ឋកិច្ចថវិការរបស់រដ្ឋមានន័យយ៉ាងដូចម្តេច ?

៦- តើករណីអ្វីខ្លះ ដែលបណ្តាលឲ្យគោលនយោបាយទទួលនូវបរាជ័យ ?

ចម្លើយ

១- គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច គឺជាយុទ្ធសាស្រ្តក្នុងការកំណត់នូវគោលបំណងនឹងធានារាល់ដំណើរការលើផលិតកម្មនៃកំណើនសេដ្ឋកិច្ច (ភាពមានការងារធ្វើ) ដែលមានអតិផរណាកម្រិតទាប និងមានគោលបំណងធ្វើកំណែទម្រង់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្ថាប័នច្បាប់ តុលាការ ផ្នែករដ្ឋបាលសាធារណៈ ។

២- ការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច គឺជាលក្ខខ័ណ្ឌសេដ្ឋកិច្ចដែលសម្រួលដល់ម៉ាក្រូសេដ្ឋកិច្ចក្នុងការបង្កើតឥទ្ធិពលទៅលើថេរភាពសេដ្ឋកិច្ចតាមរយៈគោលនយោបាយរដ្ឋាភិបាល ។

៣- សារៈសំខាន់នៃការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីធានាឲ្យបានកំណើនសេដ្ឋកិច្ចល្អប្រសើរ និងប្រកបដោយចីរភាព (និរន្តរភាព) ភាពស្ថិតថេយូអង្វែង ។

៤- ម៉ាក្រូសេដ្ឋកិច្ច គឺជាការសិក្សាដែលផ្តោតទៅលើសេដ្ឋកិច្ចរបស់ប្រទេសទាំងមូលខុសពីមីក្រូសេដ្ឋកិច្ចដែលផ្តោសំខាន់ទៅលើបុគ្គល គ្រួសារ ឬក្រុមហ៊ុននីមួយៗ ។

ទីមួយ គឺចង់យល់ពីមូលហេតុ និងផលវិបាកនៃបម្រែបម្រួលចំណូលជាតិក្នុងរយៈពេលខ្លី ។

ទីពីរ គឺចង់យល់អំពីកត្តាដែលកំណត់ការរីកចម្រើនសេដ្ឋកិច្ចជាតិរយៈពេលវែង ។ ម៉ាក្រូសេដ្ឋកិច្ចដែលត្រូវសម្របសម្រួលមានគោលនយោបាយសារពើពន្ធ គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ។ ចំណែកហិរញ្ញប្បទានជាជំនួយថិវិការដែលផ្តល់ជាជំនួយដែលសម្រាប់កំណែទម្រង់ថ្លៃសេដ្ឋកិច្ច (ជំនួយកាកបាទក្រហម) ដែលបានមកពីសប្បុរសជនក្នុងនិងក្រៅប្រទេស ។

៥- ការផ្តល់ហិរញ្ញប្បទានទ្រទ្រង់ឱនភាពនៃសេដ្ឋកិច្ចថវិការរបស់រដ្ឋ មានន័យថាការបង្កើនរូបិយវត្ថុដើម្បីឲ្យមានចរាចរណ៍ក្នុងទីផ្សារ និងជំនួយប្រើប្រាស់ទុនបម្រុងសម្រាប់ផ្តល់ជាកម្ចីក្នុងនិងក្រៅប្រទេស ។ ដែលបានផ្តល់ហិរញ្ញវត្ថុធ្វើយ៉ាងណាចំណូលស្មើរនិងចំណាយសរុបដែលប្រើប្រាស់ក្នុងការចាយចំគោលដៅនៃខ្ទង់ថវិការ​។

៦- បណ្តាលឲ្យគោលនយោបាយទទួលនូវបរាជ័យ គឺកង្វះសមត្ថភាពក្នុងការគ្រប់គ្រងសេដ្ឋកិច្ចដែលមិនបានឆ្លើយតបទៅនឹងការប្រែប្រួលភ្លាមៗចំណុចខ្សោយនៃឧបករណ៍ខ្លួនឯង (អសមត្ថភាព) សម្ពាធនយោបាយ ភាពរឹងស្ពឹកផ្នែករចនាសម្ព័ន្ធ ឬទីផ្សារមិនមានការអភិវឌ្ឍ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login