2019-06-20 09:03
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១- ដូចម្តេចហៅថាច្បាប់អន្តរជាតិ ?
២- តើស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិជាអ្វី ? ហើយស្ថាប័ននេះមានតួនាទីអ្វីខ្លះ ?
៣- តើប្រទេសកម្ពុជាបានចូលរួមជាសមាជិករបស់ IMF ថ្ងៃខែឆ្នាំណា ? តើមានកូតាប៉ុន្មានលាន ?
៤- ចូររៀបរាប់ពីការផ្តល់ហិរញ្ញប្បទានរបស់ IMF ដល់កម្ពុជា ?
៥- តើគេចែករចនាសម្ព័ន្ធនៅក្នុងអាយអឹមអែហ្វជាប៉ុន្មាន ?
៦- តើការងារប្រចាំថ្ងៃរបស់អាយអឹមអែហ្វគឺត្រូវធ្វើអ្វី ?
៧- ដូចម្តេចហៅថាជាជំនួយផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន ?
ចម្លើយ
១- ច្បាប់អន្តរជាតិ គឺច្បាប់ដែលគ្រប់គ្រងទំនាក់ទំនងស្របច្បាប់រវាងរដ្ឋនិងបុគ្គលិកអន្តរជាតិផ្សេងៗទៀត មានន័យថាអង្គភាពដទៃទៀតក្រៅពីរដ្ឋ ដូចជាអង្គការអន្តរជាតិជាសាធារណៈ រដ្ឋអាជីវកម្មដែលសុទ្ធសឹងជាអង្គចំណុចនៃច្បាប់អន្តរជាតិ ។
២- ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ ជាអង្គការអាយអឹមអែហ្វ (IMF) មួយដែលមានសមាជិក១៨៧ប្រទេសដើម្បីធ្វើការសហការប្រតិបត្តិរូបិយវត្ថុពិភពលោក និងរៀបចំនូវថេរភាពហិរញ្ញវត្ថុសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ លើកកម្ពស់ភាពមានការងារធ្វើ និងនិរន្តភាពសេដ្ឋកិច្ចនយោបាយដែលមាននៅក្នុងពិភពលោក ស្ថាប័ននេះមានតួនាទីផ្តល់ប្រាក់កម្ចីលើប្រទេសដែលជាសមាជិកទាំងឡាយដែលជួបវិបត្តិអតុល្យភាព ។
៣- ប្រទេសកម្ពុជាបានចូលរួមជាសមាជិករបស់ IMF ថ្ងៃ៣១ ខែធ្នូ ឆ្នាំ១៩៦៩ ហើយមានកូតាប្រមាណ ៨៧.៥០លាន អេសឌីអ័រ ។
៤- ការរៀបរាប់ពីការផ្តល់ហិរញ្ញប្បទានរបស់ IMF ដល់កម្ពុជា គឺផ្តល់មាស ៣០០៥.៣ ពាន់តោនឬ ៩៦.៦លានអោនស៍គិតត្រឹមខែមករាឆ្នាំ២០១០ ។ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១០ធានារបស់អាអឹមអែហ្វ (IMF) កើនដល់១០៥០លានដុល្លាតាមទីផ្សារឥឡូវផ្តល់ប្រាក់កម្ចីដែលមានការប្រាក់សប្បទានទាប ។
៥- គេចែករចនាសម្ព័ន្ធនៅក្នុងអាយអឹមអែហ្វជា៣គឺ ៖
៦- ការងារប្រចាំថ្ងៃរបស់អាយអឹមអែហ្វគឺត្រូវឃ្លាំមើលស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសដែលជាសមាជិក (ជាទីប្រឹក្សា) ពង្រីកចំណេះដឹង និងផ្តល់បទពិសោធ និងការធ្វើជាមួយអង្គការអន្តរជាតិនានា ដើម្បីជំរុញការរីកចម្រើន និងកាត់បន្ថយភាពក្រីក្រ ។
៧- ជំនួយផ្នែកបច្ចេកទេស ការផ្តល់ជាសម្ភារៈ និងដំបូន្មានគោលនយោបាយដល់ប្រទេសទាំងឡាយ និងការវិភាគការលូតលាស់រីកចម្រើននៅក្នុងទីផ្សារហិរញ្ញវត្ថុ ។ ហិរញ្ញប្បទាន គឺជាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ។