ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក.ការចារអក្សរលើស្លឹករឹត៖
គេត្រូវយកស្លឹករឹតមួយសន្លឹកម្តងទៅដាក់លើឈើទ្រនាប់ រួចបញ្ជូលទៅក្នុងស្នាប់ដៃ។ គេយកស្លឹករឹតដែលភ្ជាប់ នឹងស្នាប់ដៃទៅដាក់លើបាតដៃខាងឆ្វេងដែលគងលើជង្គង់បញ្ឃរ រួចកាន់ដែកចារនៅដៃខាងស្តាំដាក់សង្កត់លើដៃខាងឆ្វេង ទើបចាប់ផ្តើមចារ។
ខ.ខ្លឹមសារ៖
ព្រោះក្នុងគម្ពីរនេះបុព្វបុរសយើងបានចម្លង ឬកត់ត្រាទុកក្បូនច្បាប់ទាំងឡាយ ដែលលោកបានឃើញដើម្បីបន្សល់ទុក ឲ្យកូនខ្មែរជំនាន់ក្រោយ។
គ.របៀបធ្វើគម្ពីរ៖
ព្រោះបើគ្មានគម្ពីរនេះទេ គំនិតរបស់បុព្វបុរសយើងពុំអាចដល់សព្វថ្ងៃនេះឡើយ។ ម៉្យាងទៀតបើមិនយល់ពីរបៀប ធ្វើនោះទេ គម្ពីរស្លឹករឹតនេះក៏ពុំអាចល្អប្រសើរដែរ។ ជាពិសេសរបៀបធ្វើគម្ពីនេះ ឆ្លុះឲ្យឃើញពីទេសកោសល្យដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសយើងក្នុងការបង្កើតថ្មីនូវអ្វីដែលពួកគាត់រកឃើញ។