ដើម្បីការពារបរិស្ថាននៅជុំវិញផ្ទះ សាលារៀន និងទីធ្លាសាធារណៈយើងត្រូវ៖
ក.ជុំវិញផ្ទះ
- សំអាតផ្ទះ
- រៀបចំប្រដាប់ប្រដា សម្ភារៈផ្សេងៗឲ្យមានសណ្តាប់ធ្នាប់។
- មិនចោលសំរាមពាលវាលពាសកាល
- នៅខាងក្រៅផ្ទះ ត្រូវធ្វើយ៉ាងណាដើម្បីបំបាត់ភក់ជ្រាំនៅជុំវិញ
- ត្រូវដាំដើមឈើជុំវិញផ្ទះឲ្យស្រស់បំព្រង
- លំនៅដ្ឋានត្រូវបើកទ្វារបង្អួច ដើម្បីឲ្យមានខ្យល់អាកាសគ្រប់គ្រាន់ និងពន្លឺអាចចេញចូលបាន។
ខ.ក្នុងសាលារៀន
- ថែរក្សានិងការពារអគារសិក្សាទាំងអស់
- បោសសំអាតទីធ្លាជុំវិញបរិវេនសាលា និងក្នុងថ្នាក់ឲ្យបានស្អាត
- បង្កើតឲ្យមានធុងសំរាម និងមានបង្គន់អនាម័យឲ្យបានគ្រប់គ្រាន់
- បង្កើតសួនច្បារ និងដាំដើមឈើឲ្យមានភាពស្រស់បំព្រង។
គ.ទីសាធារណៈ
- ហាមចោលសំរាម និងកាកសំណល់តាមទីសាធារណៈ
- អប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីបរិស្ថាន(អនាម័យខ្លួនប្រាណ ផ្ទះ និងទីសាធារណៈ)
- ចេះថែរក្សា និងស្រលាញ់ទ្រព្យសាធារណៈ
- ជួយថែរក្សា និងការពាររមណីដ្ឋាននានា(រុក្ខជាតិ សត្វ...)