Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើផ្នែកណារបស់ផ្កាដែលមានដំណើរលំអង ?

២. តើផ្ការបស់រុក្ខជាតិអង់ស្យូស្ពែមមាននាទីអ្វី ?

៣. តើបាច់សរសៃនាំរបស់រុក្ខជាតិ​មានអ្វីខ្លះ  ? បាច់សរសៃទាំងនោះមានតួនាទីដូចម្តេច ?

៤. ដូចម្តេចដែលហៅថា រុក្ខជាតិឌីកូទីលេដូន ? តើរុក្ខជាតិឌីកូទីលេដូន មានលក្ខណៈសំគាល់ដូចម្តេចខ្លះ ?

៥. តើរុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍អ្វីខ្លះ? ចូរលើកឧទាហរណ៍ឲ្យបានបី ។៦.រុក្ខជាតិមួយដើម ស្លឹកមានទ្រនុងស្របផ្ការបស់វាមានស្រទាប់៦ តើរុក្ខជាតិនេះស្ថិតនៅក្រុមណា ?

ចម្លើយ

១. ផ្នែករបស់ផ្កាដែលមានដំណឹងលំអងគឺ គ្រាប់លំអង ។

២. ផ្ការបស់រុក្ខជាតិអង់ស្យូស្ពែម មាននាទីបង្កើតកោសិកាបន្តពូជញី និងកោសិកាបន្តពូជឈ្មោល ។

៣ . បាច់សរសៃនាំរបស់រុក្ខជាតិមានពីរប្រភេទគឺ ស៊ីឡែមនិងផ្លូអែម ។ បាច់សរសៃទាំងនោះមានតួនាទីៈ

  • ស៊ីឡែម មាននាទីដឹកនាំទឹក និងអំបិលខនិជ ពីឬសទៅស្លឹករុក្ខជាតិ។
  • ផ្លូអែមមាននាទីដឹកនាំអាហារពីស្លឹកទៅកាន់ផ្នែកផ្សេងៗរបស់រុក្ខជាតិ ។

៤. រុក្ខជាតិកូទីលេដូន ជារុក្ខជាតិដែលមានគ្រាប់មានកូទីលេដុងពីរ  ។

  • រុក្ខជាតិកូទីលេដូន មានលក្ខណៈសំគាល់ដូចជាៈ មានកូទីលេដុងពីរ ផ្ការបស់វា មានស្រទាប់៤ឬ៥ ឬពហុគុណនៃ៤ ឬ៥ ,ស្លឹកមានទ្រុនុងបែងខ្នែង ,ដើមបែកមែកសាខា និងមានបាច់សរសៃនាំស្ថិតនៅជារង្វង់ និងមានឬសជាឬសកែវ ។ ឧ. សណ្តែកបាយ ល្មុត ក្រូច ។

៥. រុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍ដូចជាៈ

  • ជាអាហាររបស់មនុស្ស និងសត្វ
  • ជាគ្រឿងសង្ហារឹម
  • ជាឱសថសម្រាប់ព្យាបាលជំងឺ
  • ធ្វើជាកំណាត់ឬ សរសៃអំបោះ
  • ធ្វើជាកង់រថយន្ត ។

ឧទាហរណ៍ៈ 

  • ជ័រកៅស៊ូ យកទៅស្លក្នុងរោងចក្រធ្វើជាកង់រងយន្ត
  • កប្បាសច្នៃធ្វើជាសរសៃអំបោះ
  • ឈើបេង នាងនួន ធ្វើជាគ្រឿងសង្ហារឹម

៦. រុក្ខជាតិនេះ ជារុក្ខជាតិម៉ូណូកូទីលេដូន ។

វិញ្ញាសាទី៣



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login