សំណួរ
១. តើការបោះឆ្នោតខែកញ្ញា ឆ្នាំ ១៩៥៥ អង្គការសង្គមរាស្រ្ដនិយមទទួលបានការគាំទ្រយ៉ាងដូចម្ដេច?
២. នៅក្នុងសង្រ្គាមលោកលើកទី២ តើប្រទេសប៉ូឡូញបានរងវិនាសកម្មអ្វីខ្លះ?
៣. ហេតុអ្វីបានជាអាមេរិកក្លាយជាមហាអំណាចធំជាងគេនៅក្រោយសង្រ្គាមលោកលើកទី២?
៤.ហេតុអ្វីបានជាពួកខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានា?
៥. តើកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស បានផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?
ចម្លើយ
១. ក្នុងការបោះឆ្នោតខែកញ្ញា ឆ្នាំ ១៩៥៥ អង្គការសង្គមរាស្រ្ដនិយមទទួលបានការគាំទ្រជាង ៨៣% ដែលអាចឪ្យអង្គការនេះបង្កើតរដ្ឋាភិបាលឯកតាភាគី។
២. ក្នុងសង្គ្រាមលោកលើកទី២ ប្រទសប៉ូឡូញបានរងវិនាសកម្មដូចតទៅ៖
- ប្រជាជនប៉ូឡូញ៦ លាននាក់បាសនស្លាប់
- ប្រជាជន២លាន៥សែននាក់ត្រូវបាhmនជម្រុញឪ្យធ្វើការជាទម្ងន់នៅប្រទេសអាឡឺម៉ង
- ប្រជាជនជិត ១លាននាក់ ត្រូវបានសម្លាប់នៅក្នុងជំរំប្រមូលផ្ដុំនៅ អូសិច ប្លាំងការ និងម៉ាសេដាណែក។
- ទ្រព្យសម្បត្តិប្រមាណ៥០ កោដិដិល្លារ បានត្រូវខូចខាត។
៣. សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចធំជាងគេ នៅក្រោយសង្រ្គាមលោកលើកទី២ដោយសារ៖
- គេចផុតពីការខ្ចេចខ្ចាំងសេដ្ឋកិច្ចដោយសារសង្រ្គាមលោកលើកទី២
- មហាអំណាចអឺរ៉ុបភាគច្រើន ត្រូវការមូលធន និងជំនួយពីអាមេរិកដើម្បិស្ដារសេដ្ឋកិច្ចឡើងវិញ
- កសិករអាមេរិក ខិតខំពង្រីកវិស័យកសិកម្មដើម្បីបំពេញតម្រូវការ ទីផ្សារដ៏ធំនៅអឺរ៉ុប។
- ប្រជាជនអាមេរិកបានកែច្នែជីវភាពឪ្យក្លាយជាសង្គមសម្គារៈ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា
- សម្បូរទីផ្សារនៅពិភពលោក។
៤. បានជាពួកខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានាព្រោះ៖
- ដើម្បីសម្អាតសត្រូវនិងបំបែកក្រុមចារកិច្ចខ្មាំងក្នុងក្រុង
- ដើម្បីប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសរបស់កសិករ
- ដើម្បីបញ្ចូនប្រជាជនទៅធ្វើស្រែចម្ការ
- យកលេសថាខ្លាចអាមេរិកទម្លាក់គ្រាប់បែក
- ហេតុផលខ្លះមធ្យោបាយដឹកស្បៀងឪ្យប្រជាជនក្នុងក្រុង។
៥. កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជាដូចជា៖
- បញ្ចប់វិបត្តិនយោបាយនៅកម្ពុជា
- រៀបការបោះឆ្នោតជាសកល
- ជាការចាប់កំណើននៃលទ្ធប្រជាធិបតេយ្យសេរីពហុបក្ស
- ពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មាន និងការបញ្ចេញមតិ
- វិនិយោគទុនបរទេសកាន់តែច្រើនមកបណ្ដាក់ទុនរកស៊ី
- សេដ្ឋកិច្ចជាតិមានការរីកចម្រើនឆាប់រហ័ស
- ទំនាក់ទំនងការបរទេសកាន់តែល្អប្រសើរ
- ប្រទេសជាតិទាំងមូលមានសនិ្ដភាព
- កម្រិតជីវភាពរបស់ពលរដ្ឋមានការប្រែប្រួល
- មានការប្រែប្រួលគ្រប់វិស័យ
- មានដៃគូសហការណ៍ អភិវឌ្ឍដ៍សង្គមកាន់តែច្រើន អង្គការសង្គមស៊ីវិល។
វិញ្ញាសាទី៣២