តាមប្រពៃណីខ្មែរ ការសំពះមានប្រាំបែប៖
- សំពះត្រឹមដើមទ្រូង៖ ចំពោះអ្នកមានវ័យ និងឋានៈទាបជាង
- សំពះត្រឹមបបូរមាត់៖ ចំពោះអ្នកមានវ័យ និងឋានៈខ្ពស់ជាង
- សំពះត្រឹមច្រមុះ៖ ចំពោះឪពុកម្តាយ ជីដូនជីតា គ្រូបាធ្យាយ
- សំពះត្រឹមប្រជុំចិញ្ចើម៖ ចំពោះស្តេច
- សំពះត្រឹមថ្ថាស៖ ចំពោះព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។