ដែលហៅថា ទសពិធរាជធម៌ គឺធម៌ទាំង១០ប្រការដែលជាការប្រកាន់របស់មហាក្សត្រ ឬ ធម៌១០ប្រការសម្រាប់ព្រះ រាជាទ្រង់ប្រតិបត្តិ ព្រមទាំងណែនាំពួកសេនាបតី មន្ត្រីតូចធំ និង រាស្ត្រប្រជាឱ្យប្រព្រឹត្តផង។
ទសពិធរាជធម៌មានដូចតទៅ៖
- ទាន៖ ការធ្វើអំណោយ
- សីល៖ ការប្រព្រឹត្តដោយកាយវាចាចិត្ត សុចរិត ឬរក្សាសីល
- បរិច្ចាត៖ ការលះបង់សេចក្តីកំណាញ់ លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ
- អាជ្ជវៈ៖ មានចិត្តស្មោះត្រង់ ប្រកាន់សច្ចធម៌
- មទ្ធវៈ៖ សេចក្តីទន់ភ្លន់ ស្លូតបូត សុភាពរាបសា ប្រើសំដីដ៏ពិរោះផ្អែមល្ហែម
- គនៈ៖ ការព្យាយាមកំចាត់ចោលនូវចិត្តអាក្រក់ ទាំងកាយ វាចា ចិត្ត តាំងខ្លួនក្នុងអំពើល្អ ឬការប្រកាន់នបោសថសីលតាមកាលកំណត់
- អក្តោធនៈ៖ មិនបញ្ចេញអាការៈ ច្រងេងច្រងាង ឬ មិនធ្វើឱ្យអ្នកដទៃក្តៅក្រហាយ
- អរិហឹសា៖ មិនបៀបបៀន សងសឹកអ្នកដទៃ ហ៊ានទទួលខុសត្រុវចំពោះកំហុសរបស់ខ្លួន
- ខន្តី៖ សេចក្តីអត់ធន់ ការអត់ធ្មត់
- អរិរោធនៈ៖ ការធ្វើមិនឱ្យខុសឆ្គងពីគន្លងច្បាប់ ឬ មិនបំពានច្បាប់។