Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Khmer Literature
2018-02-04 00:34

សរសរស្តម្ភទាំង៤រួមមាន៖

  • រៀនរស់នៅជាមួយគ្នា៖ ជាសរសរស្តម្ភដ៏រឹងមាំមួយក្នុងការអប់រំគឺការអភិវឌ្ឃការយល់ដឹងដល់អ្នកដទៃដូច ជាប្រវត្តិរបស់គេ ប្រពៃណី ទំនៀមទំលាប់ និងតំលៃខាងស្មារតី ដែលនឹងធ្វើឱ្យយើងអាចបង្កើតបានស្មារតីមួយដែលនាំ ទៅរកការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមកនិងអាចធ្វើការវិភាគរួមគ្នា ដើម្បីជៀសឱ្យផុតពីជំលោះតាមរយ

ៈបំរើបំរាស់ បញ្ញានិងដោយសន្តិវិធី។

  • រៀនដើម្បីចេះដឹង៖ ជាសរសរស្តម្ភមួយទៀត គឺសមត្ថភាពអាចទទួលយកចំណេះដឹងអំពីការអប់រំមួយ ដែលមានលក្ខណៈទូទៅទូលំទូលាយបូកផ្សំជាមួយនឹងការសិក្សាស៊ីជំរៅ និងអនុចត្តន៍ជាក់ស្តែង។ យើងរៀនអំពីរបៀប រៀនយើងអាចទទួលបានសារៈប្រយោជន៍ពីការអប់រំពេលមួយជីវិត។
  • រៀនដើម្បីចេះធ្វើ៖ ជាសរសរស្តម្ភដ៏សំខាន់មួយទៀត គឺការស្រូបជញ្ជក់បានសមត្ថភាពពេលលេញ ដើម្បីធ្វើកិច្ចការអ្វីមួយដែលនាំឱ្យយើងសម្របខ្លួនទៅតាមគ្រប់ស្ថានភាពហើយក៏ឱ្យយើងធ្វើជាក្រុមផងដែរ។ នេះជាមូលដ្ឋានអប់រំដ៏សំខាន់ពីព្រោះវាផ្តល់ឱ្យយើងនូវទិសដៅដែលអាចធ្វើឱ្យយើងដោះស្រាយបានរាល់ស្ថានភាពដែលកើតឡើងជា រៀងរាល់ថ្ងៃដោយបំនិន។
  • រៀនដើម្បីចេះរស់៖ ជាសរសរស្តម្ភចុងក្រោយនៃការអប់រំ គឺការស្រូបយកបញ្ញាសមត្ថភាពនិងសក្តានុភាព ដូចជាការចងចាំអំណាចសមហេតុសមផលបំរើបំរាស់ខួរក្បាលសមត្ថភាពដែលទាក់ទងនិងអំណោយទានរបស់ក្រុមដឹងនាំ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login