Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-07-31 09:24

ដំណាក់កាលនៃការសម្រេចចិត្តទិញមានដូចជា ៖

  • ការទទួលស្គាល់បញ្ហា ដំណាក់កាលដំបូងនៃដំណើរការទិញគឺ ចាប់ផ្តើមពីការទទួលស្គាល់តម្រូវ ។ តម្រូវការនេះកើតចេញមកពីអារម្មណ៍ខាងក្នុងរបស់អ្នកទិញដូចជា ការទទួលអារម្មណ៍ថាឃ្លាន ស្រេក និងហត់នឿយ ឬក៏កើតចេញពីកម្លាំងជំរុញខាងក្រៅដូចជា ឃើញការផ្សាយពាណិជ្ជកម្មនៅក្នុងទូទស្សន៍ ។ នៅពេលដែលអ្នកប្រើប្រាស់ទទួលអារម្មណ៍ថាមានតម្រូវការ ពេលនោះកម្លាំងជំរុញខាងក្នុងមួយកើតឡើងដើម្បីបំពេញតម្រូវការនេះ ដែលយើងហៅថា Motivation ដែលមានន័យថា ការជំរុញ ឬចំណង់ ។ អ្នកទីផ្សារចង់ដឹងថាកត្តាអ្វីដែលជំរុញអ្នកប្រើប្រាស់ឲ្យមានចំណង់ ឬចាប់អារម្មណ៍ទៅលើអ្វីមួយ ។ ឧទាហរណ៍ ដូចជាការជ្រើសរើសស្បែកជើងសម្រាប់ហាត់ ឬលេងកីឡាអ្នកទិញតែងតែគិតអំពីកិត្តិយស និងជ័យជំនះដែលគេអាចនឹងទទួលបានពីការពាក់ស្បែកជើងនេះ ។ កត្តាទាំងនេះគឺជា កម្លាំងជំរុញដែលនាំឲ្យអ្នកទិញនេះសម្រេចចិត្តជ្រើសរើសយកស្បែកជើងម៉ាក Mike ។ ចំណែកអ្នកទិញផ្សេងជ្រើសរើសយកស្បែកជើងម៉ាក LAG Gear ដោយផ្តោតទៅលើកត្តាទាក់ទាញនិងភាពងាយស្រួល ។
  • ការស្វែងរកព័ត៌មាន នៅពេលដែលអ្នកប្រើប្រាស់បានកំណត់ច្បាស់ពីតម្រូវការរបស់គេហើយគេតែងតែស្វែងរកព័ត៌មានទាក់ទងនឹងការបំពេញតម្រូវការនេះ ។ បុគ្គលិករោងចក្រម្នាក់ទទួលអារម្មណ៍ថា ខ្លួនមានតម្រូវការគឺឃ្លានអាហារហើយក៏ចាប់ផ្តើមស្វែងរកព័ត៌មានពីហាងណាដែលផ្តល់បឺហ្គឺ ឬសាន់វិចឆ្ងាញ់ៗ ដែលអាចបំពេញតម្រូវការឃ្លានរបស់បុគ្គលិកនេះ ។ ក្នុងការបំពេញតម្រូវការនេះកម្មករអាចនឹងពេញចិត្ត ឬមិនពេញចិត្តវាអាស្រ័យនឹងបទពិសោធន៍របស់គេក្នុងការស្វែងរក និងវិភាគព័ត៌មានអំពីផលិតផលដែលចង់ទិញ ។ អ្នកទិញអាចទទួលព័ត៌មានពីប្រភពផ្សេងៗដូចខាងក្រោម ៖

ក- ប្រភពព័ត៌មានខាងក្នុង ប្រភពព័ត៌មានភាគច្រើនគឺ ផ្តល់ព័ត៌មានដែលស្ថិតនៅក្នុងប្រព័ន្ធចងចាំរបស់អ្នកទិញនៅពេលដែលអ្នកទិញនេះធ្លាប់បានឆ្លងកាត់ាការទិញទំនិញកាលពីមុនហើយមានការពេញចិត្ត ពេលនេះគេគ្រាន់តែរំលឹកឡើងវិញពីការចង់ច​ាំនោះ នឹងទទួលបានព័ត៌មានពីតម្រូវការរបស់ពួកគេថា តើតម្រូវការនឹងត្រូវបំពេញដោយវិធីណា ។

ខ- ប្រភពព័ត៌មានពីក្រុមផ្តល់យោបល់ អតិថិជនអាចនឹងទទួលព័ត៌មានផលិតផលពីប្រភពផ្សេងៗទៀតដូចជា ការពិភាក្សាជាមួយមិត្តភក្តិក្រុមគ្រួសារមិត្តរួមការងារ និងមនុស្សផ្សេងៗទៀតនៅពេលដែលពួកគេត្រូវការព័ត៌មានទាំងនេះ ។ ប្រភពព័ត៌មាននេះមានឥទ្ធិពលខ្លាំងក្នុងការជំរុញអ្នកទិញឲ្យសម្រេចចិត្តទិញដោយហេតុថាប្រភពនេះគួរឲ្យជឿ និងមានទំនុកចិត្តខ្ពស់ ។

គ- ប្រភពព័ត៌មានម៉ាឃីធីង អ្នកប្រើប្រាស់ក៏អាចទទួលព័ត៌មានពីអ្នកម៉ាឃីធីងដែលជាពិសេសគឺព័ត៌មាន ដែលផ្សព្វផ្សាយតាមទូរទស្សន៍ តាមបុគ្គលិកលក់ អ្នកលក់រាយ និងតាមរយៈការដាក់តាំងផលិតផល ។ អតិថិជនអាចស្វែងរកព័ត៌មានទាំងនេះបានដោយងាយ​ ប៉ុន្តែព័ត៌មានទាំងអស់នេះមិនសុទ្ធតែអាចជឿបានទាំងអស់នោះនេះ ។

ឃ- ប្រភពព័ត៌មានសាធារណ​ៈ ប្រភពព័ត៌មានទាំងនេះមិនទាក់ទងជាមួយអ្នកម៉ាឃីធីង និងអ្នកប្រើប្រាស់ទេ ។ ប្រភពទាំងនេះរួមមានអត្ថបទរឿងស្តីពីផលិតផល និងអត្ថប្រយោជន៍របស់វា ហើយដែលចុះផ្សាយតាមសារព័ត៌មានផ្សេងៗដោយអង្គការ ឬភ្នាក់ងារស្រាវជ្រាវឯករាជ ។ អ្នកប្រើប្រាស់ត្រូវចំណាយធនធានខ្លះដើម្បីស្វែងរកព័ត៌មានទាំងអស់ ប៉ុន្តែវាជាព័ត៌មានដែលគួរឲ្យជឿទុកចិត្តបាន ។

ង- ប្រភពព័ត៌មានដែលបានពីការសាកល្បង អ្នកប្រើប្រាស់អាចទទួលព័ត៌មានអំពីផលិតផលមួយតាមរយៈការសាកល្បងផលិតផលនោះមុននឹងទិញដូចជា ការភ្លក់រសជាតិ ការហិតក្លិន ការកាន់មើល ឬក៏ការសាកល្បង ឬប្រើសាក​ ។ ដើម្បីទទួលបានព័ត៌មានពីប្រភពទាំងនេះតាមទារឲ្យអតិថិជនត្រូវដើរមើលជាមុនសិន ហើយព័ត៌មានទាំងនេះអតិថិជនអាចនឹងកំណត់ពីការជ្រើសរើសម៉ាក ឬឈ្មោះផលិតផលផ្សេងៗគ្នាក្នុងការបំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់ពួកគេ ។

  • ការវាយតម្លៃជម្រើសផលិតផល អតិថិជនតែងតែប្រើប្រាស់ព័ត៌មានដែលទទួលបានពីប្រភពផ្សេងៗដើម្បីធ្វើការកំណត់ និងវាយតម្លៃមធ្យោបាយផ្សេងៗក្នុងការបំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់ពួកគេ ។ នៅក្នុងដំណាក់កាលនេះអតិថិជនធ្វើការពិចារណា និងវាយតម្លៃទៅលើលក្ខណៈពិសេសនៃផលិតផលនីមួយៗ និងធ្វើការប្រៀបធៀបជាមួយនឹងជម្រើសផ្សេងៗទៀតដោយហេតុថាលក្ខណៈពិសេសនៃផលិតផលខ្លះមានសារៈសំខាន់ និងប្រសើរជាងផលិតផលផ្សេងទៀត ។ ដូចជាការជ្រើសរើសការសិក្សានៅសាកលវិទ្យាល័យមួយ អ្នកសិក្សាអាចនឹងពិចារណាទៅលើលក្ខណៈពិសេសខ្លះនៃសាកលវិទ្យាល័យ តម្លៃសិក្សា ទំហំសាកលវិទ្យាល័យ កេរ្តិ៍ឈ្មោះសាកលវិទ្យាល័យ ឱកាសការងារធ្វើក្រោយពេលបញ្ចប់ការសិក្សា និងការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុផ្សេងៗទៀតដែលសាកលវិទ្យាល័យផ្តល់ឲ្យ ។ ក្នុងការវាយតម្លៃលើសាកលវិទ្យាល័យមួយ អ្នកសិក្សាផ្តោតខ្លាំងទៅលើកេរ្តិ៍ឈ្មោះនៃសាកលវិទ្យាល័យ និងឱកាសដែលអ្នកសិក្សាអាចនឹងរកការងារធ្វើបាននៅពេលដែលបញ្ចប់ការសិក្សា ។ អ្នកប្រើប្រាស់បង្កើតនូវការវិភាគមួយអំពី ការជឿជាក់ទៅលើឈ្មោះ ឬម៉ាកនៃផលិតផលអាស្រ័យទៅនឹងលក្ខណៈពិសេសនៃផលិតផលទាំងនោះ ។
  • ការសម្រេចចិត្តទិញ ក្រោយពេលវាយតម្លៃ និងពិចារណាទៅលើលទ្ធភាពនៃជម្រើសផ្សេងៗរួចហើយ អ្នកប្រើប្រាស់អាចនឹងធ្វើការសម្រេចចិត្តទិញដូចជា ការសម្រេចទៅលើផលិតផល ទីកន្លែង និងពេលវេលាដែលត្រូវទិញ ។ ពួកគេអាចនឹងគិតផងដែរថា តើគេត្រូវទូទាត់ការទិញដោយវិធីណាដើម្បីឲ្យបានលឿនបើសិនជាផលិតផលនោះកំពុងធ្វើការផ្សព្វផ្សាយលក់តាមរយៈការលើកទឹកចិត្ត ។ អតិថិជនក៏អាចបោះបង់ការទិញនៅពេលនេះដែរ បើសិនជាជម្រើសនៃការទិញទាំងអស់មិនឆ្លើយតបទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ពួកគេ ។
  • ឥរិយាបថក្រោយពេលទិញ ជាទូទៅអ្នកប្រើប្រាស់វាយតម្លៃលទ្ធផលនៃការទិញរបស់គេនៅក្រោយពេលទិញផលិតផល ។ ពួកគេវាយតម្លៃទៅលើកម្រិតនៃការពេញចិត្តចំពោះទំនិញ និងសេវាកម្មដែលបានទិញ ។ ចំពោះអ្នកប្រើប្រាស់ដែលពេញចិត្តចាបន្តបន្ទាប់ទៅលើផលិតផលដែលពួកគេបានទិញនោះគេអាចនឹងជឿជាក់ ហើយភក្តីភាពទៅលើឈ្មោះ ឬម៉ាកផលិតផលនោះ ។ ពួកគេនឹងនិយាយប្រាប់មិត្តភក្តិរបស់គេ ក្រុមគ្រួសារ និងអ្នកដែលគេស្គាល់អំពីអ្វីដែលគេបានឆ្លងកាត់ក្នុងការទិញ និងប្រើប្រាស់ផលិតផល ។ អ្នកទីផ្សារត្រូវតែស្វែងរកឲ្យឃើញថានៅក្រោយពេលទិញ អ្នកទិញទាំងអស់គឺស្ថិតក្នុងស្ថានភាពណាមួយនៃស្ថានភាពខាងក្រោម ៖

ក- ការពេញចិត្តនៅក្រោយពេលទិញ តាមការពន្យល់របស់លោក Philip Kotler សេចក្តីពេញចិត្តរបស់អ្នកទិញគឺជាអនុគមន៍នៃទំនាក់ទំនងរវាងការរំពឹងទុកនៅមុនពេលទិញ និងអត្ថប្រយោជន៍ដែលទទួលបានពីផលិតផល ។ បើសិនជាអត្ថប្រយោជន៍ដែលទទួលបានពីផលិតផលនៅក្រោយពេលទិញមានកម្រិតតិចជាងការរំពឹងទុករបស់អតិថិជន នៅមុនពេលទិញនោះអ្នកទិញ ឬអតិថិជននឹងមានការខកចិត្ត ។ បើសិនជាអត្ថប្រយោជន៍នេះឆ្លើយតបទៅនឹងការរំពឹងគិតរបស់អតិថិជននៅមុនពេលទិញនោះអតិថិជននឹងពេញចិត្ត ។ បើសិនជាអត្ថប្រយោជន៍ដែលទទួលបានច្រើនលើសពីអ្វីដែលអតិថិជនបានគិតទុក នោះអតិថិជននឹងមានការរីករាយយ៉ាងខ្លាំងចំពោះការទិញនោះ ។ កាលណា​ចន្លោះកាន់តែធំនោះកម្រិតនៃការខកចិត្តកាន់តែខ្លាំង​ ។

ខ- សកម្មភាពនៅក្រោយពេលទិញ ឥរិយាបថនៃអ្នកប្រើប្រាស់គឺ ប្រែប្រួលទៅតាមកម្រិតនៃការពេញចិត្ត និងមិនពេញចិត្តទៅលើផលិតផលដែលពួកគេបានទិញ ។ អតិថិជនដែលខកចិត្តតែងតែបំភ្លេចចោលក្រុមហ៊ុនលក់ផលិតផល ឬនាំយកផលិតផលដែលទិញត្រលប់មកឲ្យក្រុមហ៊ុនវិញ ឬធ្វើសកម្មភាពខ្លះដូចជាប្តឹងតវ៉ាទៅក្រុមហ៊ុន ឬក៏ឈប់ទិញផលិតផល ឬក៏ព្រមានទៅមិត្តភក្តិ ឬអ្នកលក់ផលិតផល ។ អ្នកគ្រប់គ្រងម៉ាឃីធីងត្រូវតែមានយុទ្ធសាស្រ្តសមស្របមួយ ដើម្បីស្តារស្ថានភាពអតិថិជនដែលខកចិត្តបែបនេះទៅរកភាពដើមវិញដូចជា ការសុំទោស ការផ្តល់ផលិតផលដោយឥតគិតថ្លៃ ឬការទូទាត់ សងការខូចខាត ឬការជួយជ្រោមជ្រែងអតិថិជននៅពេលកំពុងមានបញ្ហា ។ល។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login