រដ្ឋាភិបាលកម្ពុជាកើតឡើងដោយៈ
- តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរ នៃរដ្ឋសភា ព្រះមហាក្សត្រ ទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្រ្ត នៃគណបក្សដែលឈ្នះឆ្នោតឲ្យបង្កើតរដ្ឋាភិបាល
- វរជនដែលត្រូវបានចាត់តាំងនោះនាំសហការីដែលជាតំណាងរាស្រ្ត ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋាភិបាល ដែលផ្គូរផ្គងឲ្យកាន់តំណែងផ្សេងៗ ក្នុងរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា
- បន្ទាប់ពីរដ្ឋសភាបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីទាំងមូល
- មុនចូលកាន់តំណែងគណៈរដ្ឋមន្រ្តី សមាជិកសភាទាំងអស់ត្រូវធ្វើសច្ចាប្រណិតធាន ។