Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-08-03 03:16

ដំណើរប្រព្រឹត្តនៃការកំណត់ជំហរផលិតផលមានដូចតទៅ ៖

  • ជំហានទី១​ ៖ គឺជាដំណើរស្រាវជ្រាវដើម្បីរកមើលថា តើលក្ខណៈ ឬផលប្រយោជន៍អ្វីដែលមានសារៈសំខាន់ចំពោះអតិថិជន ។ ដើម្បីឲ្យមានប្រសិទ្ធិភាពក្នុងការទំនាក់ទំនងអំពីជំហរផលិតផល (ឧទាហរណ៍ ការផ្សព្វផ្សាយអំពីផលប្រយោជន៍នៃផលិតផល) ត្រូវតែមើលទៅឃើញថាជាភាពគួរឲ្យចង់បាន និងភាពគួរឲ្យជឿជាក់ ។
  • ជំហានទី២ ៖ គឺដំណើរការវិភាគការប្រកួតប្រជែង និងស្វែងរកលក្ខណៈ ឬផលប្រយោជន៍ដែលផ្តល់ដោយផលិតផលរបស់គូប្រកួតប្រជែង ហើយពិនិត្យចំណុចខ្លាំងចំណុចខ្សោយនៃផលិតផលរបស់ក្រុមហ៊ុនប្រៀបធៀបទៅនឹងផលិតផលដទៃ ។ ក្នុងការកំណត់ជំហរផលិតផលរបស់គេ ក្រុមហ៊ុនត្រូវខិតខំធ្វើឲ្យបានច្បាសលាស់នូវភាពប្លែកគ្នាពីផលិតផលដទៃ ។ ភាពខុសប្លែកគ្នានេះត្រូវតែផ្អែកលើសមត្ថភាពដោយឡែក និងភាពប្រសើរក្នុងការប្រកួតប្រជែងរបស់ក្រុមហ៊ុន ។
  • ជំហានទី៣ ៖ គឺកំណត់អត្ថប្រយោជន៍ដែលក្រុមហ៊ុនប្រាថ្នាផ្សព្វផ្សាយ ។ ការយកចិត្តទុកដាក់គឺ គួរតែនៅលើប្រយោជន៍សំខាន់មួយជាជាងការអះអាងច្រើនមុខពេកដែលធ្វើឲ្យអតិថិជនច្រឡំ ។ ប្រសិនបើអត្ថប្រយោជន៍ច្រើនត្រូវបានផ្សព្វផ្សាយគេគួរតែប្រាប់ពីភាពបំពេញ និងទំនាក់ទំនងគ្នា ។ ក្រុមហ៊ុនគួរកំណត់ជាក់លាក់នូវជំហរនៃផ្លាកផលិតផលឲ្យបាន និងនរណាជាងផ្លាស់ប្តូរវាជាញឹកញាប់ពេកដែលអាចធ្វើឲ្យអតិិថិជនច្រឡំ អំពីអ្វីដែលផ្លាកសញ្ញាតំណាងឲ្យវា​។
  • ជំហានទី៤ ៖ គឺផ្សព្វផ្សាយឲ្យបានដឹងអំពីការកំណត់ជំហរទៅអតិថិជនគោលដៅរបស់វា ។ ការងារនេះត្រូវធ្វើឆ្លងតាមកម្មវិធីទំនាក់ទំនងម៉ាឃីធីង ការកំណត់ថ្លៃសមស្របការបែងចែកលក់ត្រឹមត្រូវការវេចខ្ចប់សមស្រប ។ ធ្វើឲ្យមានប្រសិទ្ធភាពនូវការងារខាងលើនោះផលិតផលនឹងសម្តែងសកម្មភាពបានស្របតាមអ្វីដែលយើងអះអាង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login