Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-08-03 03:10

របាយផលិតផល គឺជាភាពចម្រុះនៃផលិតផលទាំងអស់ ដែលធ្វើអាជីវកម្មដោយក្រុមហ៊ុន ។ អ្នកគ្រប់គ្រងម៉ាឃីធីង ត្រូវប្រាកដក្នុងចិត្តថាភាពចម្រុះនេះមានតុល្យភាពក្នុងការផ្តល់នូវភាពរីកចម្រើនរយៈពេលវែងក្នុងពេលធ្វើអាជីវកម្ម និងធានាភាពមានលំនឹងទាំងរយៈពេលខ្លី និងរយៈពេលវែងនៃជំហរចលនាសាច់ប្រាក់ ។ ឈានចេញពីទិដ្ឋភាពនៃវដ្តជីវិតរបស់ផលិតផលក្រុមហ៊ុនគួរតែមាន ឬមួយផលិតផលច្រើនមុខបំផុតក្នុងដំណាក់កាលឧទេសនាម និងដំណាក់កាលរីកចម្រើននៃវដ្តជីវិតផលិតផល ឬមួយតិចមុខបំផុតក្នុងដំណាក់កាលទុំជោរ (បក្កភាព) និងដំណាក់កាលឱនភាពនៃវដ្តជីវិត ។ ផលិតផលនៅដំណាក់កាលដំបូងនៃវដ្តជីវិតរបស់វាទាមទារនូវការវិនិយោគច្រើន ។ ភាពមិនគ្រប់គ្រាន់នៃមុខផលិតផលផ្សេងៗនៅដំណាក់កាលចុងក្រោយអាចបង្ករការលំបាកដល់ក្រុមហ៊ុនក្នុងការបង្វិលសាច់ប្រាក់ឲ្យគ្រប់គ្រាន់ ដើម្បីជំនួយក្នុងការវិនិយោគ ។ ផ្ទុយទៅវិញប្រសិនបើក្រុមហ៊ុនមានផលិតផលច្រើនមុខពេកនៅដំណាក់កាលបក្កភាព និងឱនភាពនៃវដ្តជីវិតរបស់វា ហើយតិចមុខពេកនៅដំណាក់កាលឧទេ្ទសនាម និងរីកចម្រើននោះក្រុមហ៊ុនអាចបង្វិលសាច់ប្រាក់ស្រួលក្នុងពេលឥឡូវ ប៉ុន្តែអនាគតយូរអង្វែងអាចជួបភាពអាប់អួរ (Black) ។ នោះគឺដោយសារផលិតផលនៅដំណាក់កាលចុងក្រោយនៃវដ្តជីវិតរបស់វាអាចបាត់មុខខ្លះ យោងទៅតាមកម្រិតទាប ហើយក្រុមហ៊ុនគ្មានលទ្ធភាពជំនួសឲ្យបានគ្រប់នូវផលិតផលដែលបាត់មុខ​។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login