Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Khmer Literature
2018-02-05 08:42

លក្ខណៈពិសេសនៃប្រាសាទព្រះវិហាមានដូចជា៖

  • ប្រាសាទគោបុរៈ ទាំង៤ដែលមានហូរហែ តាមផ្លូវឡើងទៅកាន់កំពូលសុទ្ធតែសាងសង់លើខឿនដែលមានប្រាំថ្នាក់។
  • យើងសង្គេតឃើញថា នាគរាជធំៗទាំងគូដែលសន្ធឹងខ្លូនយាមអមមហាវិថីក្នុងប្រាសាទមានក្បាលប្រាំពីរ តែគ្មាន ក្បាំងក្រោយដូចនាគឡើយ។
  • ប្រាសាទឬគោបុរៈ ទាំង៤សុទ្ធតែមានយ៉លយទៅមុខ មានក្លោងទ្វារាងត្រីកោណជាដំបូលគ្មានប្រក់ថ្មឬគ្បឿងពីលើទេ។
  • ក្លោងទ្វានីមួយៗផ្នែកខាងលើមានចែកចេញជាពីររចនាបថ។ រចនាបថទី១ សម្រាប់ទ្វារទៅកាន់ប្រាសាទធំទាំង៤មានរាងត្រីកោណដោយចុងមុំបាតទាំងពី២នៅខាងក្រោយគូចមូល ដូចគូថខ្យង ដែលមើលពីចំងាយទោមានរូបភាពដូចក្បាលនាគ។ ឯកំពូលលើមានរាងមូលទ្រវែងស្រូចនោលើរំលេចទៅដោយក្បាច់ជាស្លឹកឈើ។ រចនាបថទី២ គឺសម្រាប់ទ្វារធម្មតាតូចតាច តាមច្រកផ្សេងៗជាបន្ទាប់បន្សំ ដែលផ្នែកខាងលើមានរាងទ្រវែងស្រួច ទៅលើមានបីស្រទាប់ពីតូចទៅធំ ហើយដែលឆ្លាក់តាមលំនាំស្លឹកឈើ។
  • បន្ទាប់មកទៀត គឺលក្ខណៈពិសេសដែលសាងសង់នៅលើកំពូលភ្នំ លេចផុសចំកណ្តាលអាកាស ខុសប្លែកអំពី ប្រាសាទនានាដូចជាប្រាសាទវត្តភូ និងកោះកេរ្តិ៍ជាដើម។
  • ឯលក្ខណៈពិសេសមួយទៀតគឺកាំជណ្តើរនិងមហាវិថីធំៗ ដែលសាងក្រាលទោដោយផ្ទាំងសិលាដ៏ធំៗ។ ដូនតាខ្មែរបានលើកចិតភ្នំ និងផ្ទាំងថ្មបន្តបន្តុបពីលើគ្នាយ៉ាងរាបស្មើរ ឆ្លងកាត់ពីប្រាសាទមួយទៅប្រាសាទមួយ រហូតដល់កំពូល។
  • រូបចម្លាក់ទាំងអស់សុទ្ធតែលើកយកព្រះអាទិទេពមានព្រះសិវៈ ព្រះវិស្ណុ និងព្រះឥន្ទមកឆ្លាក់។
  • គេពុំឃើញមានរូបទេពអប្សរាដូចជាប្រាសាទកោះកេរ្តិ៍ ប្រាសាទបន្ទាយស្រី បឹងមាលា និងប្រាសាទអង្គរវត្តទេ ទោះបីជាប្រាសាទព្រះវិហាបានទទួលឥទ្ធិពលអំពីប្រាសាទកោះកេរ្តិ៍និងបន្ទាយស្តីក៏ដោយ។
  • ឯរូបទ្វារបាល ឬឆ្មាំយាមបាលទ្វារក៏គ្មានដែរ គឺខុសអំពីប្រាសាទដទៃ។

ដូចនេះប្រាសាទ ព្រះវិហារមិនគ្រាន់តែជាមោទភាពក្នុងផ្នែកសិល្បៈវប្បធម៌ប៉ុណោះទេ ប្រាសាទព្រះវិហារក៏ជាមោទភាពដ៏ធំធេង ឧត្តុង្គឧត្តមរបស់ខ្មែរក្នុងវិស័យទ្រឹស្តី គំនិត ប្រាជ្ញាញាណ នយោបាយ សេដ្ឋកិច្ច កសិកម្ម យោធា គ្រប់គ្រងនិងប្រវត្តិសាស្ត្រឮ។ល។

ម៉្យាងវិញទៀត ប្រាសាទព្រះវិហារជាសក្ខីភាពនៃមហាអំណាចចក្រភពខ្មែរ ជាសក្ខីភាពខ្ពង់ខ្ពស់ចេះកសាង ស្ថាបនាជាតិតាមផ្លូវល្អត្រឹមត្រូវ ប្រត្យក្សនិយម និងជាសក្ខីភាពនៃសេចក្តីក្លាយហាន អង់អាចពូកែរបស់ខ្មែរក្នុងការបន្តរវេនគ្នាឱ្យមានចីរភាព។ កត្តានេះហើយដែលធ្វើឱ្យប្រទេសខ្មែរមានទឹកដីធំទូលាយក្លាយជាចក្រភពយ៉ាងធំធេងនៅអាស៊ីអាគ្នេយ៍។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login