អរិយធម៌ខ្មែរមានលក្ខណៈពិសេស ២យ៉ាងគឺ ៖
- លក្ខណៈជាតិ ៖ ជាលក្ខណៈស្ថិតថេររបស់ប្រជាជនខ្មែរមានទំនៀមទំលាប់ប្រពៃណីជំនឿសាសនាភូមិសាស្រ្តទឹកដី ។ ល ។ ឥទ្ធិពលណាដែលមិនសមស្របតាមអរិយធម៌ វប្បធម៌ខ្មែរយើងមិនអាចទទួលយកបានឡើយ ។
- លក្ខណៈបត់បែន៖ជាលក្ខណៈបត់បែនទៅតាមការរីកចំរើនរបស់ពិភពលោកដែលមានលក្ខណៈវិជ្ជាសាស្រ្តទំនើប ។សរុបសេចក្តីមកអ្វីដែលមិនមែនជារបស់ជាតិខ្លួនខ្មែរបានមកកែច្នៃឱ្យសមស្របទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជាតិខ្លួនឱ្យមកជារបស់ជាតិខ្លួន ។ ខ្មែរមិនទទួលយកអរិយធម៌បរទេសដែលមិនល្អឬយកចំណុចណាទាំងស្រុងនោះឡើយ ។