ក.មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍៖
កត្តាមនុស្ស
- មិនចេះបើកបរ និង មិនយល់របៀបធ្វើចរាចរណ៍
- មិនគោរពច្បាប់ចរាចរណ៍ គ្មានប័ណ្ឌបើកបរ
- សេពគ្រឿងស្រវឹង ធ្វើចរាចរណ៍ស្ថិតនៅក្រោមឥទ្ធពលនៃគ្រឿងស្រវឹង
កត្តាផ្លូវថ្នល់
- ផ្លូវគ្មានគុណភាព ខ្វះបច្ចេកទេស
- ផ្លូវគ្មានស្លាកសញ្ញាគ្រប់គ្រាន់
- ផ្លូវគ្មានគំនូសចរាចរណ៍
កត្តាយានយន្ត
- យានយន្តមិនគ្រប់លក្ខណៈបច្ចេកទេស
- យានយន្តចាស់ អស់សុពលភាពក្នុងការប្រើប្រាស់
- យានយន្តកែច្នៃ គ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ
កត្តាធម្មជាតិ
- ពេលភ្លៀងរអិលមើលមិនឃើញ
- ពេលចុះអ័ព្វ ខ្យល់ព្យុះ ដីហុយ
ខ.គ្រោះថ្នាក់ចរាចរណ៍មានច្រើនករណីដែលយើងធ្លាប់ដឹងលឺនិងោឃើញញឹកញាប់មាន៖
- អ្នកបើកបរបំពាន មិនគោរពច្បាប់ចរាចរណ៍ និងមានជាតិស្រវឹង
- អ្នកបើកបរខ្លះការទទួលខុសត្រូវ គ្មានការប្រុងប្រយ័ត្ន បាត់បង់ស្មារតី
- អ្នកបើកបរលើសល្បឿនកំណត់ ប្រព័ន្ធយានយន្តគ្មានសុវត្ថិភាព
គ.ដើម្បីឱ្យប្រជាពលរដ្ឋយើងចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍យើងមានយោបល់ដូចតទៅ៖
- ត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់ចរាចរណ៍ និងរបៀបធ្វើចរាចរណ៍
- ត្រូវរៀនសូត្រ បើកបរយានជំនិះ និងប្រឡងសមត្ថភាពទទួលប័ណ្ណបើកបរ
- ត្រូវមានវិធានការឱ្យមានប្រសិទ្ធភាពទៅលើអ្នកបំពានលើច្បាប់ចរាចរណ៍
- ត្រូវដាក់ទណ្ធកម្ម និងពិន័យឱ្យបានតឹងរឹងបំផុតចំពោះអ្នកមិនគោរពច្បាប់និងអ្នកបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍
- មិនអនុញ្ញាតឱ្យអ្នកបើកបរស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង