សម្បទានដីសេដ្ឋកិច្ចមានលក្ខណៈ៖
- ត្រូវមានទំហំច្រើនបំផុតត្រឹមតែមួយម៉ឺនហិកតា
- សម្បទានដីសេដ្ឋកិច្ច មិនអាចប៉ះពាល់ដល់ផ្លូវគមនាគមន៍ដីចំណីផ្លូវ និងដីចាំបាច់សម្រាប់ថែទាំផ្លូវទឹក ត្រពាំង បឹង និងដីដែនបម្រុងដែលមានប្រយោជន៍ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
- សម្បទានដីសេដ្ឋកិច្ចមិនអាចបង្កើតសិទ្ធិជាកម្មសិទ្ធិបានទេ ប៉ុន្តែអាចបង្កើតសិទ្ធិប្រើប្រាស់ដីក្នុងរយៈពេល ៩៩ឆ្នាំយ៉ាងច្រើននៃកិច្ចសន្យា ( តាមច្បាប់ភូមិបាល ) ។ អ្នកទទួលបានសម្បទានដីសេដ្ឋកិច្ច ត្រូវចាប់ផ្តើមអាជីវកម្មរបស់ខួរក្នុងពេល ១២ខែបន្ទាប់ពីទទួលបានសម្បទានដី និងត្រូវបង់ថ្លៃជូនរដ្ឋ ។