ការបើកបរហាមជែងគ្នានៅក្នុងករណីដូចខាងក្រោមៈ
- ជែងគ្នាជាបីជួរ ( ជែងលើរថយន្តដែលកំពុងជែងគ្នា )
- កន្លែងមានសញ្ញាហាមជែង
- នៅកន្លែងផ្លូវកោង ឬផ្លូវឡើងទួលលើកលែងតែការជែងនេះអាចទុកឲ្យផ្នែកទ្រូងផ្លូវខាងឆ្វេងគំនូសបង្ហូតកណ្តាលនៅទំនេរបាន
- នៅជិត ឬកន្លែងផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល
- នៅកន្លែងកំពូលផ្លូវចោត ផ្លូវតូចចង្អៀតះឬផ្លូវដាក់សញ្ញាបន្ថយល្បឿង
- នៅលើស្ពាន ឬពេលចុះចំណាត
- នៅកន្លែងការដ្ឋាន
- នៅជិត ឬកន្លែងកំណាត់ផ្លូវដែលទុកសម្រាប់ថ្មើរជើងឆ្លងកាត់
- នៅផ្លូវក្រោមស្ពាន ឬផ្លូវរូង
- នៅពេលមើលឃើញមិនច្បាស់ដូចជាពេលភ្លៀងខ្លាំង ចុះអ័ព្ទខ្លាំង ដីហុយខ្លាំងឬផ្សែងខ្លាំង
- នៅជិត ឬកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលគ្មានរបាំង
- នៅលើផ្លូវដែលមានទឹកលិច ។