ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
និយមន័យមន្រ្តីរាជការមាន៥ដូចខាងក្រោម ៖
ក- និយមន័យទី១ ៖ មន្រ្តីរាជការ គឺជាបុគ្គលដែលតែងតាំងនៅក្នុងមុខតំណែងអចិន្រ្តៃយ៍ និងតាំងស៊ប់ក្នុងមុខតំណែងក្នុងឋានន្តរស័ក្តិតាមឋានានុក្រម ។
ខ- និយមន័យទី២ ៖ មន្ត្រីរាជការ គឺសំដៅលើបុគ្គលដែលតែងតាំងក្នុងការងារអចិន្ត្រៃយ៍ និងត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌនៃឋានានុក្រមរដ្ឋបាលរបស់រដ្ឋឬគ្រឹះស្ថានសាធារណៈ ។
គ- និយមន័យទី៣ ៖ មន្ត្រីរាជការ គឺជាបុគ្គលដែលត្រូវបានបញ្ចូលក្នុងក្របខណ្ឌ និងតែងតាំងក្នុងសេវាកម្មរដ្ឋាភិបាលក្រោមបញ្ញត្តិមុខងារសាធារណៈនិងបើកបៀវត្សពីការបម្រុងថវិកាទុកសម្រាប់ក្រសួងស៊ីវិល និងនាយកដ្ឋាននានា ។
ឃ- និយមន័យទី៤ ៖ មន្ត្រីរាជការ គឺជាបុគ្គលដែលត្រូវជ្រើសរើសដោយប្រឡងប្រជែងឲ្យចូលក្នុងក្របខណ្ឌបង្កើតឡើងដោយព្រះរាជក្រឹត្យ បានធ្វើការនៅក្នុងក្រសួងស្ថាប័នណាមួយ និងត្រូវបានទទួលប្រាក់សោធននិវត្តន៍ ។ ភ្នាក់ងារជាប់កិច្ចសន្យា មិនមែនជាមន្ត្រីរាជការទេ ព្រោះពួកគេជ្រើសរើសឲ្យចូលធ្វើការតាមកិច្ចសន្យា និងមិនបានទទួលប្រាក់សោធននិវត្តន៍ឡើយ ។
ង- និយមន័យទី៥ ៖ មន្ត្រីរាជការ គឺជាបុគ្គលដែលបម្រើសេវាសាធារណៈ ដែលធ្វើការទៅតាមបញ្ជារបស់ថ្នាក់លើ និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ដូច្នេះនៅជាប់ខ្លួនគេមានអំណាចអាថ៌កំបាំងមួយ គឺអំណាចសាធារណៈ និងជាមន្ត្រីរាជការដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយវិធានទាំងឡាយ ដែលមានចែងក្នុងច្បាប់សហលក្ខន្តិកៈមន្រ្តី មន្ត្រីរាជការស៊ីវិល ។ មានន័យថាមន្ត្រីដែលជ្រើសរើសដោយការប្រឡងប្រជែងឲ្យចូលក្នុងក្របខណ្ឌមានការឡើងថ្នាក់ឬឋានន្តរស័ក្តិ និងទទួលបានសោធននិវត្តន៍ ។ ល។