ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១- តើផែនការម៉ាឃីធីងគឺជាអ្វី ?
២- តើការវិភាគស្ថានភាពនិងបរិយាកាសមានអ្វីខ្លះ ?
៣- តើកម្មវីធីម៉ាឃីធីងមានអ្វីខ្លះ ?
៤- តើដំណើរការធ្វើផែនការគឺជាអ្វី ?
៥- តើអ្វីទៅជាការវិភាគស្ថានភាពនិងបរិយាកាស ?
ចម្លើយ
១- ផែនការម៉ាឃីធីង គឺត្រូវបានចាត់ទុកជាឯកសារគោលសម្រាប់គោលដៅនៃទំនាក់ទំនង ដូច្នេះការរៀបចំផែនការ អ្នកសរសេរត្រូវចាត់ទុកខ្លួនឯងជាអ្នកអាន ឬស្តាប់ែផនការ ។
២- ការវិភាគស្ថានភាពនិងបរិយាកាសមានដូចជា ៖
៣- កម្មវីធីម៉ាឃីធីងមានដូចជា ៖
៤- ដំណើរការធ្វើផែនការ គឺដែលរ៉ាប់រងក្នុងការបង្កើតកម្មវិធីម៉ាឃីធីងនោះ គួរតែមានលក្ខណៈឈានពីលើចុះក្រោមផង និងពីក្រោមឡើងលើផង មានន័យថាមុនពេលដែលអ្នកគ្រប់គ្រងម៉ាឃីធីងបង្កើតនូវកម្មវិធីមួយ គាត់ត្រូវសកម្មប្រមូលព័ត៌មានពីបុគ្គលិកក្រោមឱវាទ ដែលមានដូចជាការប្រែប្រួលនៅក្នុងទីផ្សារ សកម្មភាពរបស់គូប្រកួតប្រជែង បញ្ហាដែលកើតឡើងចំពោះផលិតផល ឬសកម្មភាពផ្សព្វផ្សាយលក់ខ្លះ មតិរបស់អ្នកលក់រាយ និងព័ត៌មានពាក់ព័ន្ធដទៃទៀត ។ បន្ទាប់មក គាត់គួរបង្កើតកម្មវិធីម៉ាឃីធីងមួយដែលគ្រាន់តែស្ទង់មើល ហើយចាំទទួលនូវប្រតិសកម្មពីបុគ្គលិកថ្នាក់ក្រោម ជាពិសេសសម្រាប់ផ្នែកនៃកម្មវិធីម៉ាឃីធីង ដែលពាក់ព័ន្ធផ្ទាល់នឹងពួកគេ (នោះគឺអ្វីដែលក្រោយមកពួកគនឹងអនុវត្តន៍ផ្នែកនេះ) ។
៥- ការវិភាគស្ថានភាពនិងបរិយាកាស គឺអង្គភាពអាជីវកម្មមួយតែងរងឥទ្ធិពលឥតឈប់ឈរពីបរិយាកាសរបស់វា ដូច្នេះហើយចាំបាច់តាមដានត្រួតពិនិត្យការប្រែប្រួលនានានៅក្នុងបរិយាកាស ហើយរៀបចំយុទ្ធសាស្រ្ត និងកម្មវិធី ដើម្បីសម្របទៅនឹងការប្រែប្រួលទាំងនោះ ។ ការពិនិត្យមើលបរិយាកាសទូទៅរួមមាន ការវិភាគបរិយាកាសបច្ចេកវិទ្យា បរិយាកាសសេដ្ឋកិច្ច បរិយាកាសសង្គមវប្បធម៌ និងបរិយាកាសនយោបាយ និងច្បាប់ ។ ទិដ្ឋភាពមួយទៀត គឺការវិភាគពីស្ថានភាព ដែលរួមមានការវិភាគទីផ្សារ ការវិភាគការប្រកួតប្រជែង ការវិភាគពីអតិថិជន និងការវិភាគផ្ទៃក្នុងក្រុមហ៊ុន ។ ការវិភាគទីផ្សារពាក់ព័ត៌មានដល់ការកំណត់ទីផ្សាររបស់អង្គភាពអាជីវកម្ម បន្ទាប់មកពិនិត្យមើលទំហំ អត្រារីកលូតលាស់ និងនិន្នាការរបស់វា ។ ការវិភាគការប្រកួតប្រជែងពាក់ព័ន្ធដល់ការកំណត់គូប្រកួតប្រជែងសំខាន់ៗរបស់ក្រុមហ៊ុន វាយតម្លៃយុទ្ធសាស្រ្ត និងការសំដែងសកម្មភាពរបស់គូប្រកួតប្រជែងទាំងនោះ និងប្រមើលមើលនូវសកម្មភាពអនាគតរបស់ពួកគេ ។ ការវិភាគអតិថិជនពាក់ព័ន្ធដល់ការសិក្សាឥរិយាបថបច្ចុប្បន្ន និងអនាគតរបស់អតិថិជន និងពាក់ព័ន្ធផងដែរដល់ការកាត់ចំណែកទីផ្សារ និងការពិនិត្យមើលឥរិយាបថជាក់លាក់អតិថិជននៃចំណែកទីផ្សារនីមួយៗ ។ ការវិភាគផ្ទៃក្នុងក្រុមហ៊ុនពាក់ព័ន្ធដល់ការពិនិត្យយ៉ាងម៉ត់ចត់នូវសមត្ថភាពរបស់ក្រុមហ៊ុន និងរួមមានផងដែរនូវការពិនិត្យមើលវប្បធម៌ រចនាសម្ព័ន្ធនិងប្រព័ន្ធធនធាន និងការសំដែងសកម្មភាពរបស់ក្រុមហ៊ុន ។ ការវិភាកពីបរិយាកាស និងស្ថានភាពផ្តល់នូវមូលដ្ឋានសម្រាប់ការវិភាគ SWOT ដែលនោះគឺជារូបភាពពិតមួយនៃភាពខ្លាំង ចំណុចខ្សោយ និងការព្យាករណ៍ដ៏សមហេតុផលនូវឱកាស និងការគំរាមគំហែងដែលក្រុមហ៊ុនត្រូវប្រឈម ។ ការងារទាំងនេះសម្រួលដល់ការឈានទៅដល់ជំហានបន្ទាប់ គឺការបង្កើតយុទ្ធសាស្រ្ត និងកម្មវិធីសំដៅសម្រេចបាននូវភាពប្រសើរនៃឱកាស ឲ្យលុបលើការគំរាមគំហែងសំដៅលើកកម្ពស់ដល់ការសំដែងសកម្មភាពរបស់ក្រុមហ៊ុន ។