សំណួរ
១- តើអាកប្បកិរិយាមានភាគផ្សំប៉ុន្មាន ? អ្វីខ្លះ ?
២- តើមានវិធីសាស្រ្តអ្វីខ្លះក្នុងការវាស់វែងអាកប្បកិរិយា ? ចូររៀបរាប់ ?
៣- អ្វីទៅហៅថាការដាក់អត្រា ?
៤- អ្វីទៅហៅថាការចាត់ថ្នាក់ ?
៥- តើការថ្លឹងកម្រិត Scales មានអ្វីខ្លះ?
ចម្លើយ
១- អាកប្បកិរិយាមានភាគផ្សំបីគឺ ៖
- សមាសភាពនៃភាពមានឥទ្ធិពល សំដៅដល់ការចាប់អារម្មណ៍ទូទៅ ឬការរំភើបចិត្តរបស់បុគ្គលចំពោះកម្មវត្ថុអ្វីមួយ ។ ទាំងនេះគឺជាការចាប់អារម្មណ៍របស់អ្នកធ្វើអំពើ អំពីផលិតផល ឬក្រុមហ៊ុន។
- សមាសភាពនៃការយល់ដឹង តំណាងឲ្យការដឹង ឬចំណេះដឹងរបស់នរណាម្នាក់អំពីកម្មវត្ថុអ្វីមួយ ។ នេះគឺជាបង្គុំនៃភាពពិតប្រាកដមួយដែលមនុស្សដឹង ឬយ៉ាងហោចណាស់គេបានគិតថាគេដឹង ដូចជាថាតើផលិតផលបានដំណើរការយ៉ាងណា ទំហំ ឬពណ៌របស់ផលិតផលមួយ ឬកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនណាមួយ ។
- សមាសភាគនៃឥរិយាបថ សំដៅទៅដល់បំណងទិញ និងឥរិយាបថនៃការសង្ឃឹម ។ សមាសភាគនេះសំដៅទៅដល់ចំណូលចិត្តចំពោះសកម្មភាព ។ នេះគឺតើមនុស្សធ្វើសកម្មភាពយ៉ាងដូចម្តេចខ្លះ ។ តើអ្នកទិញផលិតផលឬទេ ? តើអ្នកសរសេរសំបុត្រប្រឆាំងនឹងក្រុមហ៊ុនឬទេ ? តើអ្នកក្លាយជាឈឺឬទេ នៅពេលដែលអ្នកគិតអំពីរសជាតិនៃផលិតផល?
ការវាស់វែងអាកប្បកិរិយាមានសារៈសំខាន់ចំពោះអ្នកគ្រប់គ្រង អ្នកគ្រប់គ្រងមា៉ឃីធីង ជាច្រើនបានប្រកាន់នូវការជឿជាក់ក្នុងអព្ភត្តរញាណថាការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់ ឬអតិថិជនមានសង្ឃឹមចំពោះផលិតផលមួយ គឺជាគោលដៅសំខាន់របស់ម៉ាឃីធីង ។ នៅកម្រិតបុគ្គលនេះគឺជាបញ្ហាស្មុគស្មាញតែទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្តូរសរុបនៃអាកប្បកិរិយាបានបង្ហាញក្នុងទំនាក់ទំនងនឹងការផ្លាស់ប្តូរសរុបនៃការលក់ ។ ដោយសារការប្តូរអាកប្បកិរិយាសំដែងតួនាទីធំធេងក្នុងយុទ្ធសាស្រ្តម៉ាឃីធីង ការវាស់វែងអាកប្បកិរិយាគឺជាការងារសំខាន់ ។
២- វិធីសាស្រ្តក្នុងការវាស់វែងអាកប្បកិរិយាមានដូចជា ៖
- ឥរិយាបថដែលបង្ហាញឲ្យឃើញ អ្នកឆ្លើយសំណួរត្រូវបានដាក់ឲ្យស្ថិតនៅក្នុងស្ថានភាពមួយដែលតម្រង់ទៅរកឥរិយាបថពិតប្រាកដមួយ ហើយអ្នកស្រាវជ្រាវបានអង្កេតឥរិយាបថនេះ ។ ឧទាហរណ៍ អតិថិជនអាចត្រូវគេឲ្យចំណីអាហារដើម្បីបរិភោគ ។ ប្រសិនបើពួកគេញញឹមនោះអាចសន្មត់បានថា ពួកគេចូលចិត្តអាហារទាំងនោះ តែប្រសិនបើពួកគេធ្វើមុខអាក្រក់ ឬក៏ក្អួតអ្នកអាចសន្មត់ថាពួកគេមិនចូលចិត្តអាហារទាំងនោះទេ ។
- ប្រតិកម្មសរីរៈសាស្រ្ត ស្រដៀងនឹងករណីខាងលើដែរ ប៉ុន្តែឥរិយាបថដែលត្រូវវាស់វែងមានការប្រែប្រួលតូចជាជាង ។ បេះដូងដើរញាប់សំពាធឈាមការបើកភ្នែក និងស្បែកបែកញើសទាំងអស់នេះជាប្រតិកម្មដែលមិនអាចធ្វើការកត់សម្គាល់បានច្បាស់ទេ ប៉ុន្តែគេអាចវាស់វែងដោយសារមធ្យោបាយជាក់លាក់ ។
- ការសំដែងការងារជាគោលដៅ អ្នកឆ្លើយត្រូវបានសួរនូវការចងចាំអំពីផលិតផល ឬអំពីក្រុមហ៊ុន ។ ជាធម្មតាព្រឹត្តិការណ៍ដែលគេជឿជាក់ ហើយនោះវានឹងមានភាពងាយស្រួលក្នុងការចងចាំ ។ ព្រមជាមួយនោះពួកគេត្រូវឲ្យប្រើប្រាស់ផលិតផលសាក ដើម្បីឲ្យដឹងថា តើវាមានការលំបាកបែបណា ។
- Responses to unstructured or partially structured stimuli អ្នកឆ្លើយត្រូវបានសួរសំណួរ បើក-បញ្ចប់ ដូចជា តើអ្នកមានអារម្មណ៍បែបណាចំពោះផលិតផល (A) ឬតើអ្នកដឹងអ្វីអំពីក្រុមហ៊ុនB? ។
- របាយការណ៍ផ្ទាល់ខ្លួន អតិថិជនត្រូវបានគេសាកល្បងដើម្បីរាយការណ៍អំពីជំនឿ និងអារម្មណ៍របស់ពួកគេលើសំណួរដូចជា Likert scale, Semantic differential, ។ល។
៣- ការដាក់អត្រា គឺការងារវាស់វែងដែលទាមទារអ្នកឆ្លើយឲ្យព្យាករណ៍ទំហំនៃលក្ខណៈ ឬគុណភាពដែលមានជាប់ជាមួយផ្លាកសញ្ញា អាគារ ឬកម្មវត្ថុមួយ ។
៤- ការចាត់ថ្នាក់ គឺការងារវាស់វែងដែលទាមទារអ្នកឆ្លើយឲ្យចាត់ថ្នាក់ តាមលំដាប់នូវអាគារ ផ្លាកសញ្ញា ឬកម្មវត្ថុមួយចំនួនក្នុងកម្រិតដែលគេចូលចិត្ត ឬលើមូលដ្ឋានរបស់លក្ខណៈរបស់ការជំរុញផ្សេងៗ ។
៥- ការថ្លឹងកម្រិត Scales មានដូចជា
- ការថ្លឹងកម្រិតអត្រានៃបរិបថ ការប្រើប្រាស់អត្រានៃការថ្លឹងកម្រិត ដើម្បីវាស់វែងអាកប្បកិរិយាគឺប្រហែលជាការអនុវត្តន៍ទូទៅបំផុតក្នុងការស្រាវជ្រាវម៉ាឃីធីង ។ មានអត្រានៃការថ្លឹងកម្រិតជាច្រើនដែលត្រូវបានរៀបចំដើម្បីងាយស្រួលដល់អ្នកឆ្លើយ រាយការណ៍អំពីប្រពលភាពនៃអាកប្បកិរិយារបស់គេ ។
- ការចាត់ថ្នាក់ អ្នកប្រើប្រាស់តែងតែចាត់ថ្នាក់យោលទៅតាមចំណង់ចំណូលចិត្តរបស់គេ ។ អ្នកឆ្លើយងាយយល់នូវមុខងារ ចាត់ថ្នាក់ យោលទៅតាមសារៈសំខាន់នៃលក្ខណៈពិសេសរបស់ផលិតផល ឬរៀបរយផ្លាកសញ្ញាមួយចំនួន យោលទៅតាមការចូលចិត្ត ។
តភាគ