Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើអ្វីហៅថាការជ្រើសរើសប៉ាន់គំរូ ?

២- តើវិធីសាស្រ្តជ្រើសរើសប៉ាន់គំរូមិនតាមប្រូបាប៊ីលីតេមានប៉ុន្មាន ? អ្វីខ្លះ ?

៣- តើវិធីសាស្រ្តជ្រើសរើសប៉ាន់គំរូបែបប្រូបាប៊ីលីតេមានអ្វីខ្លះ ?

៤- តើក្នុងការជ្រើសរើសប៉ាន់គំរូ អ្នកត្រូវបញ្ជាក់ឲ្យច្បាស់នូវអ្វីខ្លះ ?

៥- តើប៉ាន់គំរូមានទំហំប៉ុន្មាន ?

ចម្លើយ

១- ការជ្រើសរើសប៉ាន់គំរូ គឺជាដំណើរប្រព្រឹត្តនៃការប្រើប្រាស់ភាគផ្សំមួយចំនួនតូច ឬផ្នែកខ្លះនៃ Population ទាំងមូលដើម្បីទាញចេញជាការសន្និដ្ឋានឆ្ពោះទៅរក Population ទាំងមូល ។ ឧទាហរណ៍ អ្នកចង់រកនូវភាគរយនៃ The Population នូវអ្នកចូលចិត្ត Coca Cola ធៀបនឹង Pepsi មានមនុស្សរាប់លាននៅក្នុង The Population ដូច្នេះអ្នកមិនអាចសួរទាំងអស់គ្នាបានទេ ។ វិធីតែមួយគត់ដើម្បីរកព័ត៌មានដែលអ្នកត្រូវការគឺសួរបា៉ន់គំរូនៃពួកគេ ហើយសង្ឃឹមថាប៉ាន់គំរូរបស់អ្នកតំណាងឲ្យ The Population ទាំងមូល ។ (ប៉ាន់គំរូ) នៅក្នុងការសិក្សាស្រាវជ្រាវមួយសំដៅដល់ក្រុមណាមួយដែលនឹងត្រូវប្រមូលទិន្នន័យ ។ ក្រុមធំដែលគេសង្ឃឹមថានឹងអនុវត្តន៍លទ្ធផលដែលត្រូវហៅថា The Target Population ។ The Target Population ឬ Frame គឺជាផ្នែកមួយនៃ The total Population (Universe) ដែលសិក្សាសំដៅទៅរក ។ ការស្វែងរកប៉ាន់គំរូតំណាង និងតែងតែលំបាក និងអាចទាមទារនូវវិធីសាស្ត្រពិសេស ។ មានចំណាត់ថ្នាក់ទូទៅពីរនៃវិធីសាស្រ្ត ការជ្រើសរើសប៉ាន់គំរូតាមប្រូបាប៊ីលីតេ និងការជ្រើសរើសប៉ានគំរូមិនតាមប្រូបាប៊ីលីតេ ។

២- វិធីសាស្រ្តជ្រើសរើសប៉ាន់គំរូមិនតាមប្រូបាប៊ីលីតេមានដូចជា ៖

ក- ការជ្រើសរើសប៉ាន់គំរូងាយ ប៉ាន់គំរូត្រូវបានផ្សំដោយអ្នកចូលរួមនៅជិតបំផុត និងងាយបំផុត ។

ខ- ការជ្រើសរើសប៉ាន់គំរូបែបជាគោលដៅ អ្នកចូលរួមជាអ្នកស្គាល់ ឬត្រូវបានវិនិច្ឆ័យថាជាប្រភពដ៏ល្អនៃព័ត៌មាន ត្រូវបានស្វែងរកយ៉ាងជាក់លាក់ និងត្រូវបានជ្រើសរើសសម្រាប់ប៉ាន់គំរូ ។

គ- ការជ្រើសរើសប៉ាន់គំរូបែបកូតា

  • អថេរដែលពាក់ព័ន្ធចំពោះការសិក្សាត្រូវបានកំណត់ (ដូចជាភេទ និងអាយុ)
  • អថេរត្រូវបានចំរុះជាលក្ខណៈវិនិច្ឆ័យដាច់ៗពីគ្នា (ដូចជា ក្មេងភេទស្រី ក្មេងភេទប្រុសចាស់ ភេទស្រី ចាស់ភេទប្រុស)
  • ភាគរយនៃលក្ខណៈវិនិច្ឆ័យទាំងនេះនៅក្នុង The Population  ត្រូវបានកំណត់ (ដូចជា ៣៥%ជាក្មេងភេទស្រី ២៥%ជាក្មេងប្រុស ៣០%ជាចាស់ភេទស្រី ១០%ជាចាស់ភេទប្រុស) ។
  • ទំហំនៃប៉ាន់គំរូត្រូវបានកំណត់ស្រេច (ដូចជា n=200)
  • កូតាត្រូវបានគណនា (ក្មេងភេទស្រី ៣៥% នៃ២០០=៧០, ក្មេងភេទប្រុស =២៥% នៃ២០០=៥០​, ចាស់ភេទស្រី=៣០%នៃ២០០=៦០, ចាស់ភេទប្រុស=១០%នៃ២០០=២០ ។

ង- ការជ្រើសរើសប៉ាន់គំរូបែប Snowball

  • អ្នកចូលរួមចំនួនតូចត្រូវបានកំណត់នៅក្នុង The Population ដែលពេញចិត្ត ។
  • ទិន្នន័យត្រូវប្រមូលពីអ្នកចូលរួមទាំងនេះ ហើយពួកគេត្រូវបានសួរឲ្យកំណត់អ្នកផ្សេងនៅក្នុង The Population ។
  • អ្នកចូលរួមថ្មីដែលបានកំណត់ ហើយត្រូវបានទំនាក់ទំនងទិន្នន័យត្រូវបានប្រមូល ហើយក្រុមទាំងនេះក៏ត្រូវបានសួរឲ្យកំណត់អ្នកផ្សេងទៀតនៅក្នុង Population ។
  • ដំណើរប្រព្រឹត្តនេះចេះតែបន្តរហូតដល់ទំហំប៉ាន់គំរូដែលត្រូវការ ត្រូវបានប្រមូលទិន្នន័យ ។

៣- វិធីសាស្រ្តជ្រើសរើសប៉ាន់គំរូបែបប្រូបាប៊ីលីតេមានដូចជា ៖

ក- វិធីសាស្រ្តមួយដំណាក់កាល

  • ការជ្រើសរើសប៉ាន់គំរូចៃដន្យបែបសាមញ្ញ
  • ការជ្រើសរើសប៉ាន់គំរូចៃដន្យបែបមានប្រព័ន្ធ
  • ការជ្រើសរើសប៉ាន់គំរូចៃដន្យបែបតាមជាន់ថ្នាក់
  • វិធីសាស្រ្តច្រើនដំណាក់កាល

៤- ក្នុងការជ្រើសរើសប៉ាន់គំរូ អ្នកត្រូវបញ្ជាក់ឲ្យច្បាស់នូវរបស់បួនគឺ ៖

  • Element : ចំណែកនៃ The Population ដែលអ្នកប៉ុនប៉ងសិក្សា
  • Sampling Unit : ប្រភេទមនុស្ស (របស់) ក្នុងប៉ាន់គំរូរបស់អ្នក
  • Extern : កន្លែងដែលអ្នកធ្វើការសិក្សាជាមួយប៉ាន់គំរូ
  • Time : ការកំណត់ពេលដែលត្រូវសិក្សា

៥- ការសម្រេចចិត្តអំពីថា តើត្រូវជ្រើសប៉ាន់គំរូទំហំប៉ុន្មានគឺអាស្មុគស្មាញណាស់ ។ ទោះជាយ៉ាងណាក៏ដោយសម្រាប់អ្នកអនុវត្តន៍ការស្រាវជ្រាវម៉ាឃីធីងត្រូវមានការថ្លឹងថ្លែងចំនួនបួនជាចាំបាច់ ភាពត្រឹមត្រូវនៃស្ថិតិ ភាពគួរជឿជាក់ ។ គោលនយោបាយរបស់ក្រុមហ៊ុន (ការអនុវត្តន៍ដែលបានទទួលយកជាទូទៅ) និងភាពកំណត់នៃហិរញ្ញវត្ថុ ។ បែបបទស្ថិតិបានបង្ហាញថា អ្នកត្រូវតែសួរមនុស្សចំនួន១០០នាក់​ដើម្បីសម្រេចឲ្យបានភាពត្រឹមត្រូវ៥% ។

 

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login