Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើម៉ាឃីធីងគឺជាអ្វី ?

២- អ្វីទៅជាម៉ាឃីធីងចម្រុះ ?

៣- តើធាតុសំខាន់ៗនៃម៉ាឃីធីងចម្រុះមានប៉ុន្មាន ? អ្វីខ្លះ ?

៤- តើអ្វីទៅជាដំណើរការនៃការគ្រប់គ្រងម៉ាឃីធីង ?

៥- តើដំណើរការនៃការគ្រប់គ្រងម៉ាឃីធីងមានអ្វីខ្លះ ?

ចម្លើយ

១- សមាគមម៉ាឃីធីងអាមេរិក ដែលតំណាងឲ្យអ្នកដែលមានជំនាញវិជ្ជាជីវៈខាងម៉ាឃីធីង បានឲ្យនិយមន័យទៅលើម៉ាឃីធីងថា វាជាដំណើរការនៃការរៀបចំផែនការ និងការប្រតិបត្តិនូវទស្សនាទាន ឬគោលគំនិត ការកំណត់ថ្លៃ ការជំរុញផ្សព្វផ្សាយ និងការបែងចែកនៃគំនិត ទំនិញ និងសេវា ដើម្បីបង្កើតនូវការដោះដូរដែលនិឹងបំពេញគោលបំណងរបស់បុគ្គលនិងអង្គភាព ។ និយមន័យបានសង្កត់ថា ម៉ាឃីធីងជាតម្រូវការផ្នែកអាជីវកម្ម ដើម្បីធ្វើឲ្យមានការចងចាំក្នុងគំនិតនៃទំនិញ និងសេវា ហើយបន្ទាប់មកធ្វើការអភិវឌ្ឍវា​ ។ ផ្សេងពីនេះទៀត អ្នកប្រតិបត្តិម៉ាឃីធីងទាំងឡាយត្រូវតែមានគំនិតក្នុងការផលិតនូវផលិតផលណាដែលនឹងអាចត្រូវបាននាំចូលទៅក្នុងទីផ្សារ ហើយត្រូវបានទិញដោយអតិថិជន ។ ការកំណត់ថ្លៃ ការជំរុញផ្សព្វផ្សាយ និងការបែងចែកផលិតផល ជួយនាំឲ្យអ្នកប្រតិបត្តិម៉ាឃីធីង ឬក្រុមហ៊ុន ស្ថិតនៅជាមួយនឹងអ្នកទិញ ឬអតិថិជន ។ ម៉ាឃីធីងដែលមានប្រសិទ្ធភាព គឺមានការពាក់ព័ន្ធទៅនឹងការបង្កើតនូវការដោះដូររវាង Marketers និង Buyers ដូច្នេះមានន័យថា ភាគីទាំងពីរបានបំពេញចិត្តគ្នាទៅវិញទៅមក ។ ភាគីនីមួយៗត្រូវតែទទួលបាននូវអត្ថប្រយោជន៍បន្ថែមទៀត ។ ការទទួលបានចំណូលពីការលក់ គឺបំពេញចិត្តគោលបំណងរបស់ Marketers ។ ផលិតផល ដូចជាទំនិញ សេវា ឬគំនិត គឺជាការបំពេញចិត្តនូវតម្រូវការរបស់អតិថិជន ។

២- ម៉ាឃីធីងចម្រុះ គឺអធិប្បាយពីលទ្ធផលនៃការខិតខំរបស់អ្នកគ្រប់គ្រង ដើម្បីបង្កើតឡើងនូវការរួមបញ្ចូលរាល់សកម្មភាពម៉ាឃីធីង ទាំងអន្តរទំនាក់ទំនង និងអន្តរឯករាជ្យ ។

៣- ធាតុសំខាន់ៗនៃម៉ាឃីធីងចម្រុះមានដូចជា ៖

  • ផលិតផល (Product) គឺយោងទៅលើអ្វីដែលក្រុមហ៊ុនផ្តល់ឲ្យទៅអតិថិជនគោលដៅរបស់គេ ។ ផលិតផលអាចនិយាយថា គឺជាទំនិញរូបិយ ដូចជាទូរទស្សន៍ ឬរថយន្តជាដើម និងសេវា ឬទំនិញអរូបិយមានដូចជា ការបម្រើតាមផ្លូវអាកាស ឬការបម្រើនៅក្នុងសណ្ឋាគារជាដើម ។
  • ទីកន្លែង (Place) ក្រុមហ៊ុនផលិតរថយន្ត Toyota បានផលិតរថយន្ត Camry នៅប្រទេសជប៉ុន ប៉ុន្តែអតិថិជននៅសហរដ្ឋអាមេរិកមិនចាំបាច់ទៅកាន់ប្រទេសជប៉ុន ដើម្បីទិញរថយន្តនោះទេ ពីព្រោះផលិតករ ឬMarketers ធ្វើការសម្រួលដល់អតិថិជន ដោយអតិថិជនអាចទិញរថយន្តនេះនៅទីកន្លែងដ៏ត្រឹមត្រូវ ហើយងាយស្រួលគឺនៅសហរដ្ឋអាមេរិកតែម្តង ។ ទីកន្លែងជាធាតុនៃម៉ាឃីធីងចម្រុះ ដែលពាក់ព័ន្ធទៅនឹងទីកន្លែង ដែលអតិថិជនទិញផលិតផលនោះ ។ ទីកន្លែងគឺអាចហៅម្យ៉ាងទៀតថា ច្រកចែកចាយ ឬច្រកបែងចែក ពីព្រោះវាមានការពាក់ព័ន្ធ ថាតើផលិតផលនោះទៅដល់ទីកន្លែងត្រឹមត្រូវហើយឬនៅ ? ក្រុមហ៊ុនត្រូវកំណត់ផងដែរថា តើទំនិញទាំងនោះទៅដល់ដៃអតិថិជនហើយឬនៅ ថាតើលឿនប៉ុណ្ណា ហើយស្ថិតក្នុងលក្ខខណ្ឌណា ?
  • ថ្លៃ (Price) គឺជាទំហំនៃចំនួនទឹកប្រាក់ ឬពេលខ្លះជាទំនិញឬសេវា ដែលគេធ្វើការដោះដូរគ្នាទៅវិញទៅមក សម្រាប់គោលលបំណងអ្វីមួយ ។ ថ្លៃ បង្ហាញនូវតម្លៃ (Value) នៃផលិតផលមួយ ។ អតិថិជនគ្រាន់តែទិញផលិតផល ដោយចំនួនទឹកប្រាក់ណាមួយ ដូច្នេះផលិតករ ឬMarketers ទិញចំនួនទឹកប្រាក់របស់អតិថិជនវិញ ដោយចំនួនផលិតផលរបស់ពួកគេ​ ។ នៅក្នុងស្ថានភាពមិនស្វែងរកប្រាក់ចំណេញ ថ្លៃអាចត្រូវបានបង្ហាញឲ្យឃើញថាពាក្យពេចន៍នៃសេចក្តីខិតខំប្រឹងប្រែង ឬការចំណាយពេលវេលាដែលស្ម័គ្រចិត្ត ឬការធ្វើជាអំណោយ ។ ការធ្វើឲ្យថ្លៃកើនឡើងក្នុងកម្រិតមួយដ៏សមរម្យ គឺជាការលំបាកពីព្រោះថ្លៃត្រូវតែធ្វើឲ្យបានទាប តាមដែលអាចធ្វើទៅបាន ដើម្បីទាក់ទាញអតិថិជនឲ្យទិញផលិតផលរបស់ខ្លួន ប៉ុន្តែក៏ត្រូវធ្វើយ៉ាងណាចំណេញឲ្យបានខ្ពស់សមរម្យ ដើម្បីបង្កើនចំណូលឲ្យបានសមល្មម ។ ក្រុមហ៊ុនមួយចំនួនក៏បានប្រើប្រាស់ការបញ្ចុះថ្លៃ ដែលការបញ្ចុះថ្លៃនេះគឺត្រូវធ្វើដោយវិធីផ្សេងៗ ដើម្បីធ្វើការកែសម្រួលថ្លៃ ថ្លៃដើម ការប្រកួតប្រជែង និងការប្រាថ្នាឲ្យទទួលបានកម្រៃ គឺទាក់ទងទៅនឹងការធ្វើសេចក្តីសម្រេចចិត្តក្នុងការដាក់ថ្លៃទៅលើផលិតផល ។ ដូច្នេះ ថ្លៃគឺជាប្រធានបទ ដើម្បីធ្វើការផ្លាស់ប្តូរឲ្យបានឆាប់រហ័ស ដូចជាការផ្លាស់ប្តូរទៅលើថ្លៃដើម ឬតម្រូវការដែលជាហេតុធ្វើឲ្យថ្លៃក៏ប្រែប្រួលទៅតាមនោះដែរ ។  
  • ការជំរុញផ្សព្វផ្សាយ (Promotion) គឺអនុវត្តទៅលើការធ្វើទំនាក់ទំនង ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្ម ការលក់ដោយបុគ្គលផ្ទាល់ ការជំរុញការលក់ ការផ្សព្វផ្សាយជាសាធារណៈ និងទំនាក់ទំនងសាធារណៈ ។ ក្រុមហ៊ុនផ្សេងគ្នាប្រើប្រាស់ល្បាយផ្សំផ្សេងគ្នានៃឧបករណ៍ជំរុញការផ្សព្វផ្សាយទាំងនោះ ។ មានក្រុមហ៊ុនខ្លះសង្កត់ធ្ងន់ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម ខណៈេពលដែលការផ្សព្វផ្សាយរបស់ក្រុមហ៊ុនដទៃទៀតមានការលំបាក​ ។ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ជានិច្ចកាលគឺ (Coca Cola) ដែលជាការរំលឹកយើងរាល់គ្នាឲ្យចងចាំពាក្យ ​Coca ។ តំណាងផ្នែកលក់របស់ក្រុមហ៊ុន IBM បានពន្យល់ថា តើបណ្តាញកុំព្យូទ័រនឹងជួយដល់អង្គភាពយើងយ៉ាងដូចម្តេច ។ ការជំរុញផ្សព្វផ្សាយ ផ្តល់ព័ត៌មានអំពីក្រុមហ៊ុន ឬផលិតផលរបស់ក្រុមហ៊ុន ។ ការជំរុុញផ្សព្វផ្សាយជានិច្ចកាលប្រាប់យើងថា ហេតុអ្វីបានជាអតិថិជនគួរប្រើប្រាស់ ឬទិញផលិតផលទាំងនោះ ។

៤- ដំណើរការនៃការគ្រប់គ្រងម៉ាឃីធីង ជាដំណើរប្រព្រឹត្តនៃការគ្រប់គ្រងម៉ាឃីធីង ដែលបានប្រើដោយក្រុមហ៊ុន ដើម្បីបង្កើតនិងរក្សាទំនាក់ទំនងដោះដូរជាមួយអតិថិជនឆ្លងតាមការវិភាគ និងកំណត់ឱកាសរបស់ទីផ្សារ ការបង្កើតយុទ្ធសាស្ត្រម៉ាឃីធីង ការរៀបចំកម្មវិធីម៉ាឃីធីង និងការអនុវត្តនិងវាយតម្លៃការងារម៉ាឃីធីង​ ។

៥- ដំណើរការនៃការគ្រប់គ្រងម៉ាឃីធីងមានដូចជា​៖

  • ការធ្វើផែនការម៉ាឃីធីង
  • ការវិភាគបរិយាកាស និងស្ថានភាព
  • ការស្វែងយល់អំពីអ្នកទិញ
  • ការស្រាវជ្រាវ និងព័ត៌មានម៉ាឃីធីង
  • យុទ្ធសាស្រ្តម៉ាឃីធីង យុទ្ធសាស្រ្តកាត់ចំណែកទីផ្សារ និងយុទ្ធសាស្រ្តកំណត់ជំហរ
  • ការសម្រេចចិត្តលើផលិតផល
  • ការសម្រេចចិត្តលើការកំណត់ថ្លៃ
  • ការសម្រេចចិត្តលើច្រកចែកចាយម៉ាឃីធីង និងការបែងចែកលក់
  • ការសម្រេចចិត្តលើទំនាក់ទំនងម៉ាឃីធីង


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login