2019-08-13 08:58
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
៦- អ្វីទៅជាការថ្លឹងកម្រិតអាកប្បកិរិយាសាមញ្ញ ?
៧- តើអ្វីទៅហៅថាការថ្លឹងលក្ខណៈវិនិច្ឆ័យ ?
៨- តើអ្វីទៅការថ្លឹងកម្រិត Likert ?
៩- អ្វីទៅជាភាពខុសគ្នា និឃណ្តសាស្រ្ត ?
ចម្លើយ
៦- ការថ្លឹងកម្រិតអាកប្បកិរិយាសាមញ្ញ គឺអាចត្រូវបានគេប្រើពេលដែលសំណួរវែងគួរសម ឬពេលដែលអ្នកឆ្លើយមានកម្រិតអប់រំទាប ។ មុខងារនៃការថ្លឹងកម្រិតអាកប្បកិរិយាសាមញ្ញ គឺជាការវាស់វែងគំលាតរវាង (ចូលចិត្តទៅមិនចូលចិត្ត ) (ទាបទៅខ្ពស់) (ឯកភាព ទៅមិនឯកភាព) (ល្អ ទៅអាក្រក់) ។ល។
៧- ការថ្លឹងលក្ខណៈវិនិច្ឆ័យ គឺផ្តល់ជាការវាស់វែងដែលមានភាពភ្ញោចជាងការថ្លឹងដែលមានលក្ខណៈនៃការឆ្លើយតែពីរ វាផ្តល់ព័ត៌មានច្រើន ។ ការប្រើពាក្យក្នុងសំណួរគឺជាកត្តាសំខាន់ណាស់សម្រាប់ផលប្រយោជន៍នៃការថ្លឹងបែបនេះ ។
៨- ការថ្លឹងកម្រិត Likert គឺជាការវាស់វែងអាកប្បកិរិយា ដែលត្រូវបានរៀបចំដោយអនុញ្ញាតឲ្យចាត់អត្រា ថាតើគឯកភាពទាំងស្រុង ឬមិនឯកភាពទាំងស្រុងជាមួយនឹងអំណះអំណាង ដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ការថ្លឹងច្រើនកម្រិតបានចាត់ពីវិជ្ជមានបំផុត ទៅអវិជ្ជមានបំផុត ចំពោះកម្មវត្ថុនៃអាកប្បកិរិយា ។
៩- ភាពខុសគ្នា និឃណ្តសាស្រ្ត គឺជាភាពជាក់លាក់មួយរបស់ស៊េរីនៃការថ្លឹងកម្រិតអាកប្បកិរិយា ។ បច្ចេកទេសនៃការវាស់វែងអាកប្បកិរិយាដែលគេនិយមប្រើនេះ រួមមានការកំណត់អត្តសញ្ញាណកម្មនៃផលិតផលផ្លាកសញ្ញា អាគារមួយ ឬលក្ខណៈចំនួនផ្សេងទៀតដែលភ្ជាប់គ្នាដោយស៊េរីចំនួន៧ចំណុចនៃអត្រាថ្លឹងកម្រិតទ្វេប៉ូល ។