Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Khmer Literature
2018-02-05 09:51

ថ្ងៃទី ១៤ ខែ កុម្ភៈ ប្រជាជននៅលើពិភពលោក ប្រារព្ធបុណ្យនៃសេចក្តីស្រឡាញ់។

ក.បុណ្យមានន័យថា ជាការបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះ ឪពុកម្តាយ ជីដូនជីតា មិត្តភក្តិ ឬអាណាព្យាបាល ភរិយានិងជាថ្ងៃដែលមនុស្សគ្រប់រូបសម្តែងនូវទឹកចិត្តភក្តីភាពចំពោះអ្នកដែលជាទីស្រឡាញ់របស់ខ្លួន។

ខ.ប្រវត្តិនៃបុណ្យនៃសេចក្តីស្រឡាញ់

នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២៦៩ នៃគ្រិស្តសករាជ មានជនជាតិរ៉ូម៉ាំងម្នាក់ឈ្មោះវ៉ាឡង់ទីន គាត់បានបាត់បង់ជីវិតដោយសារការប្រឆាំងដាច់ខាតមិនលះប៉ងគ្រិស្តសាសនា។ បន្ទាប់មកគេបានថ្ងៃ ១៤ ខែ កុម្ភៈ គឺជាថ្ងៃគោរពវិញ្ញាណក្ខ័ន្ធរបស់លោក វ៉ាឡង់ទីន ដែលជាលោកអាចារ្យនៃគ្រិស្តដែលរស់នៅទីក្រុងរ៉ូម នៅក្នុង ស.វទី៣នៃគ.ស។ នៅគ្រានោះផលដែរលោកអាចារ្យ វ៉ាឡង់ទីន គឺជាអ្នកផ្សំនិងរៀបអាពាហ៍ពិពាហ៍ឱ្យក្មេងប្រុសដែលមិនចង់ធ្វើជាទាហានដើម្បីបំរើជាតិ។ ដោយមូលហេតុអស់ទាំងនេះហើយ ទើបលោក វ៉ាឡង់ទីន បានសំរេចចិត្តធ្វើជាអាចារ្យដើម្បីរៀបចំពីធីរៀបការជាសំងាត់ឱ្យក្មេងកំលោះទាំងអស់នោះ។ លុះក្រោយមកការលូចលាក់រៀបអាពាហ៍ពិពាហ៍បែបនេះ ត្រូវបានអាជ្ញាធរនៅទីតាំងដឹង ហើយក៏ចាប់ខ្លួនលោក វ៉ាឡង់ទីន ទៅដាក់គុករហូតដល់ស្លាប់នាថ្ងៃទី ១៤ ខែ កុម្ភៈ។ ក្រោយមកនៅរៀងរាល់ថ្ងៃទិ​១៤ ខែ កុម្ភៈ បានរៀបចំឧទ្ទិសទិវានៃសេចក្តិស្រលាញ់សម្រាប់មនុស្សគ្រប់រួបនៅថ្ងៃទី ១៤ កុម្ភៈ ត្រូវបានកំណត់ដើម្បីផ្ញើពាក្យកាព្យនិងជូនបាច់ផ្កាដល់មនុស្សជាទីស្រលាញ់សម្រាប់មនុស្សគ្រប់រូប។ នៅថ្ងៃទី ១៤ កុម្ភៈ ត្រូវបានកំណត់ដើម្បីផ្ញើរពាក្យកាព្យនិងជូនបាច់ផ្កាដល់មនុស្សជាទីស្រលាញ់របស់គេ។

គ.បានជារាជរដ្ឋាភិបាលខ្មែរយើង តែងតែរំលឹកដល់យុវជនឱ្យមានការប្រុងប្រយ័ត្នពេលថ្ងៃនោះជិតមកដល់ព្រោះ៖

  • មានយុវជនមួយចំនួនប្រព្រឹត្តអំពើមិនគប្បី ប៉ះពាល់ប្រពៃណី ទំនៀមទំលាប់ល្អរបស់ជាតិយើង
  • កុំឱ្យយុវជនយល់ច្រលាំចំពោះថ្ងៃបុណ្យនេះហើយទោប្រព្រឹត្តអំពើមិនល្អផ្សេងៗ
  • ចង់បង្ហាញយុវជនទាំងអស់ថា បុណ្យនេះមិនមែនជាបុណ្យប្រពៃណីជាតិខ្មែរទេ
  • កុំឱ្យយុវជនខ្មែរយកថ្ងៃបុណ្យនេះទោប្រព្រឹត្តអំពើពាលាអាវាសែនាំឱ្យបាត់បង់តម្លៃនិងសេចក្តីថ្លៃថ្នូររបស់ជាតិ

ឃ.អត្ថប្រយោជន៍នៃសេចក្តីស្រលាញ់ក្រើបរំលឹក៖

  • ទប់ស្កាត់យុវជនមួយចំនួនដែលយកថ្ងៃបុណ្យនេះប្រើក្នុងទំនាក់ទំនងផ្លូវភេទដែលជាទង្វើរខុសឆ្គង
  • រក្សាបាននូវទំនៀមទម្លាប់ប្រពៃណីល្អផូរផង់របស់ជាតិខ្មែរ
  • ធ្វើឱ្យយុវជនខ្មែរចេះភ្ញាក់រលឹករយល់ច្បាស់ពីអត្ថន័យរបស់បុណ្យនៃសេចក្តិស្រលាញ់មនុស្សជាតិទូទៅ តាមរយៈការចូលលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login