បទចម្រៀងគោរពទង់ជាតិនិពន្ធដោយសម្តេចសង្ឃ ជួន ណាត។ បទចម្រៀងនេះចែកចេញជាបីវគ្គគឺ៖
- វគ្គទី១៖ ការបួងសួងដល់ទេត្តា សូមជួយថែរក្សាព្រះមហាក្សត្រខ្មែរប្រកបដោយបារមីខ្លាំងក្លា មានទពិធ រាជធម៌ដែលបានដឹកនាំកសាងប្រាសាទអង្គរវត្តនិងគ្រប់គ្រងផែនដីតាំងពីបុរាណមកដោយរុងរឿង។
- វគ្គទី២៖ ប្រសាទថ្មនៅកណ្តាលព្រៃធ្វើឱ្យយើងស្រមៃឃើញសម័យមហានគររុងរឿង។ ជនជាតិខ្មែរមានជំហរ រឹងមាំដូចថ្ម បានធានាភ័ព្វព្រេងសំណាងរបស់កម្ពុជា។
- វគ្គទី៣៖ ការរំលឹកគុណព្រះពុទ្ធសាសនានៅគ្រប់ទីវត្តអារាមដែលជួយឱ្យប្រទេសខ្មែរក្លាយជាមហានគរតាំងពីសម័យដូនតារៀងរហូតមក បើយើងជឿជាក់ននិងប្រតិ្តបត្តិតាមដូនតា យើងនឹងថ្កុំថ្កើង រុងរឿងដូចសម័យមហានគរ។